ក្រុមការងារនៃអង្គការដោះមីននៃប្រទេសណ័រវេស ចូលរួមដាំកូនឈើ ១៨០ដើម នៅក្នុងតំបន់រមណីយដ្ឋានអង្គរ
ក្នុងដំណើរទស្សនៈកិច្ចមកកាន់ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារអង្គការ Norwegian People’s Aid ដែលជាអង្គការដោះមីន នៃប្រទេសណ័រវេស ចំនួន ៩០នាក់ បានចូលរួមដាំកូនឈើចម្រុះចំនួន ១៨០ដើម និងស្មៅ ៣០០ម៉ែត្រការ៉េ នៅខាងត្បូងកសិន្ធុអង្គរវត្ត ដើម្បីជាការចូលរួមលើកកំពស់សោភ័ណ្ឌភាពប្រាសាទបុរាណខ្មែរ។ លោក ជូ ...