Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ឯកឧត្តម ទៀ សីហា ទទួលអំណោយពីក្រុមហ៊ុនទឹករ៉ែធម្មជាតិ អូ គូលែន (EAU KULEN) ដើម្បីជួយសង្គ្រោះដល់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
26/10/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើមី្បចូលរួមនូវទុក្ខលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលប្រជាពលរដ្ឋនៅតាមបណ្តារាជធានី ខេត្ត ជួបនូវគ្រោះជំនន់ទឹកភ្លៀងក្នុងរយៈពេលកន្លងមកនេះ បានធ្វើឲ្យខូចខាតនូវហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ លិចលង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យបងប្អូនជួបនូវការខ្វះខាត ជាស្បៀងអាហារប្រចាំថ្ងៃ ដូច្នេះរដ្ឋបាលខេត្តបានយកចិត្តទុកដាក់ និងខិតខំរកជំនួយសប្បុរស ដើម្បីជួយដល់ពួកគាត់ ជាក់ស្ដែងនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ទទួលអំណោយពីក្រុមហ៊ុនទឹករ៉ែធម្មជាតិ អូ គូលែន (EAU KULEN) ដោយអំណោយទាំងនោះរួមមាន ថវិកាចំនួន៤,០០០,០០០រ (បួនលានរៀល) ,អង្កចំនួន៧តោន ,មីម៉ាម៉ា ចំនួន៣៥០កេស ,ទឹកស៊ីអ៊ីវចំនួន៣៥០កេស ,ទឹកត្រីចំនួន៣៥០កេស ,ត្រីខកំប៉ុងចំនួន៣៥០កេស និងទឹកបរិសុទ្ធអូគូលែនចំនួន៥០កេស ។

បើតាមតំណាងក្រុមហ៊ុនទឹករ៉ែធម្មជាតិ អូ គូលែន (EAU KULEN) បានបញ្ជាក់ថា ក្រោមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្តសៀមរាប ក្នុងការចូលរួមឧបត្ថម្ភជាស្បៀងអាហារ សម្ភារក្នុងការជួយដល់ប្រជាពលរដ្ឋរង គ្រោះដោយជំនន់ទឹកភ្លៀង សំខាន់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប ដែលមានស្រុកមួយចំនួនទទួលរងផលប៉ះពាល់ទឹកជន់លិច បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃប្រជាពលរដ្ឋ ។

មានប្រសាសន៍នាឱកាសនេះដែរ ឯកឧត្តម ទៀ សីហា ក៏បានធ្វើការថ្លែងអំណរគុណ ដល់ទឹកចិត្តដ៏សប្បុរសធម៌របស់ក្រុមហ៊ុនទឹករ៉ែធម្មជាតិ អូ គូលែន (EAU KULEN) ដែលបានផ្តល់អំណោយ ជាថវិកា និងគ្រឿងឧបភោគបរិភោគដល់រដ្ឋបាលខេត្តសៀមរាប ក្នុងពេលដែលមានស្រុកមួយចំនួនបានទទួលរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង ហើយប្រជាពលរដ្ឋជាច្រើនគ្រួសារក៏កំពុងទទួលរងនូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ជាមួយគ្នានោះដែរ អាជ្ញាធខេត្ត គឺតែងយកចិត្តទុកដាក់ខ្ពស់ជាប្រចាំ ក្នុងការចុះទៅដល់មូលដ្ឋានស្រុកមួយចំនួនដែល ទទួលរងគ្រោះធម្មជាតិដោយជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់លំនៅដ្ឋាន និង ផលដំណាំប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរហើយមកដល់ថ្ងៃនេះ បើស្ថានភាពភ្លៀងនៅតែបន្តធ្លាក់មកទៀត ក៏នឹងធ្វើឲ្យកាន់តែប៉ះពាល់កាន់តែធ្ងន់ឡើង ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ទៀ សីហា មានប្រសាសន៍បន្តទៀតថា ក្នុងនាមជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់នូវវិធានការមួយចំនួនដល់គណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុក ដើមី្បត្រៀមបង្ក ក្នុងការសង្រ្គោះប្រជាពលរដ្ឋ និងសត្វពាហនៈរបស់បងប្អូនទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងឲ្យយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពបងប្អូន និងមិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ដោយអាជ្ញាធរមិនដឹងនោះឡើយ។ ក្នុងនោះដែរឯកឧត្តមក៏បានសំណូមពរដល់ក្រុមហ៊ុន បន្តនូវប្រពៃណីចែករំលែកនេះ ទៅតាមបណ្តាខេត្ត ក្រុង ស្រុកផ្សេងទៀតដែលរងផលប៉ះពាល់ ហើយអំណោយទាំងនេះឯកឧត្តម នឹងយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះក្នុងពេលមានជំនន់ទឹកភ្លៀងនេះផងដែរ៕

អត្ថបទ និង រូបភាព៖ ខេង ឧត្តម

Tags: EAU KULENគ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលរងខេត្តសៀមរាបជម្រុញឲ្យមានយន្តការ ប្រើប្រាស់និតិវិធីលើការងារកត់ត្រាទិន្នន័យ និងកំណត់ឲ្យបានច្បាស់លាស់ អត្តសញ្ញាណនៃជនរងគ្រោះដោយអំពើជួញដូរមនុស្ស

អភិបាលរងខេត្តសៀមរាបជម្រុញឲ្យមានយន្តការ ប្រើប្រាស់និតិវិធីលើការងារកត់ត្រាទិន្នន័យ និងកំណត់ឲ្យបានច្បាស់លាស់ អត្តសញ្ញាណនៃជនរងគ្រោះដោយអំពើជួញដូរមនុស្ស

អង្គកឋិនសាមគ្គី ដែលមូលមតិផ្តួចផ្តើមដោយអាជ្ញាធរខេត្តសៀមរាប ក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធស្រុកស្រីស្នំ គណ:កម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទ ដង្ហែរទៅកាន់វត្តសុវណ្ណគិរីកេសធ្លក ទទួលបានថវិកាជិត ៧០លានរៀល

អង្គកឋិនសាមគ្គី ដែលមូលមតិផ្តួចផ្តើមដោយអាជ្ញាធរខេត្តសៀមរាប ក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធស្រុកស្រីស្នំ គណ:កម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទ ដង្ហែរទៅកាន់វត្តសុវណ្ណគិរីកេសធ្លក ទទួលបានថវិកាជិត ៧០លានរៀល

អង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ ( ACT ) បើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការបំប្លែងទំនាស់ និងការយល់ដឹងពីសារព័ត៌មានបែបសន្តិភាព “

អង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ ( ACT ) បើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការបំប្លែងទំនាស់ និងការយល់ដឹងពីសារព័ត៌មានបែបសន្តិភាព "

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.