Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អង្គកឋិនសាមគ្គី ដែលមូលមតិផ្តួចផ្តើមដោយអាជ្ញាធរខេត្តសៀមរាប ក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធស្រុកស្រីស្នំ គណ:កម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទ ដង្ហែរទៅកាន់វត្តសុវណ្ណគិរីកេសធ្លក ទទួលបានថវិកាជិត ៧០លានរៀល

ដោយ Pothe Thun
26/10/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
115
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ អង្គកឋិនសាមគ្គី ដែលបានមូលមតិផ្តួចផ្តើមឡើងដោយ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ឯកឧត្តម លន់ សុធី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប លោកជំទាវ សេង ដាលីន លោកជំទាវឧកញ៉ា សេង វូចលាង លោក អភិបាលស្រុក ព្រមទាំងមន្ត្រីរដ្ឋបាលស្រុក គណ:កម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងជិតឆ្ងាយជាច្រើនរូបទៀត ដោយប្រមូលបានថវិការសរុបរួមចំនួន ៦៦លាន ៦សែន ៨ម៉ឺនរៀល ដើម្បីវេរប្រគេនចំពោះព្រះភិក្ខុសង្ឃគង់ក្នុងវត្តសុវណ្ណគិរីកេសធ្លក ដែលគង់ចាំវស្សាអស់រយៈពេលបីខែនាពេលកន្លងមក។

បើតាមការប្រកាសឱ្យដឹងក្នុងពិធីវេរប្រគេនដល់ព្រះសង្ឃ របស់ គណៈកម្មការអាចារ្យវត្តថា៖ អង្គកឋិនទានសម្រាប់វត្តឆ្នាំនេះ កើតឡើងដោយហេតុ៤យ៉ាង: ហេតុទី១ ដោយសារដូនជីតាជីប្រជាពុទ្ឋបរិស័ទបានស្តាប់ព្រះធម៌ ព្រះវិន័យ ព្រះពុទ្ឋសាសនា បានដឹងថា កឋិនទាន ជាកាលទានមានផលវិសេសជាងទានទាំងពួង ព្រោះបានផលដល់ទាយកម្ចាស់ទានផង បានអានិសង្ឍដល់ភិក្ខុជាបដិគ្គាហកៈ អ្នកទទួលក្រាលគ្រងផង អ្នកអនុមោទនាផង និងបានឃើញព្រះសង្ឃគង់ចាំវស្សាក្នុងវត្តនេះបានបដិបត្តិ រៀនសូត្រព្រះធម៌វិន័យ ត្រឹមត្រូវតាមគន្លងព្រះពុទ្ឋសាសនាជាដើម។

មានប្រសាសន៏សំណេះសំណាលក្នុងឪកាសនោះ ឯកឧត្តម លន់ សុធី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំស្លែងស្ពានថា៖ នៅកម្ពុជាយើង វិស័យពុទ្ឋចក្រ និងវិស័យអាណាចក្រ គឺតែងតែដើរទន្ទឹមគ្នាមិនអាចខ្វះមួយណាបានឡើយ។ អាស្រ័យដោយប្រទេសយើងទទួលបានសុខសន្តិភាពពេញលេញ សង្គមជាតិទាំងមូល មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមកិច្ចដឹកនាំដ៍ឈ្លាសវៃនិងប៉ិនប្រសព្វ និងក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាយើងទទួលបានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យហេដ្ឋារចនាសម្ព័ន្ឋ សេដ្ឋកិច្ច និងសង្គមកិច្ច។ ជាមួយគ្នានេះ វិស័យពុទ្ធចក្រ ត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើង ដែលចែងថា ព្រះពុទ្ឋសាសនាជាសាសនារបស់រដ្ឋផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បានសម្តែងនៅការអរគុណ នឹងកោតសរសើរចំពោះព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងបងប្អូនប្រជាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានដែលបានសាមគ្គីគ្នា ចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្ត និងលះបង់ទ្រព្យធន នាំគ្នារៀបចំជាអង្គកឋិនទាននេះឡើង ដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយឱ្យវិស័យពុទ្ឋសាសនាឲ្យកាន់តែរីកចំរើនតទៅទៀត។

ព្រះគ្រូចៅអធិការវត្តសុវណ្ណគិរីកេសធ្លក មានថេរៈដិការថា៖ បច្ច័យអមត្រៃដែលទទួលបានពីអង្គកឋិនទានចំនួន ៦៦លាន ៦សែន ៨ម៉ឺនរៀលនេះ នឹងយកទៅប្រើប្រាស់ក្នុងការសាងសងព្រះវិហារថ្មី ដែលកំពុងដំណើរការសាងសងមិនទាន់រួចរាលទេ នៅខ្វះថវិកាច្រើនទៀត ដូច្នេះព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ នឹងប្រឹងប្រែងជាបន្តបន្ទាប់ទៀត ដើម្បីស្វះស្វែងរកថវិការ ៕

អត្ថបទ និង រូបភាព៖ ស៊ាន សុផាត

Tags: កឋិន​សាមគ្គី​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ ( ACT ) បើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការបំប្លែងទំនាស់ និងការយល់ដឹងពីសារព័ត៌មានបែបសន្តិភាព “

អង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ ( ACT ) បើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការបំប្លែងទំនាស់ និងការយល់ដឹងពីសារព័ត៌មានបែបសន្តិភាព "

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២៨គ្រួសារ ក្នុងស្រុកស្រីស្នំ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២៨គ្រួសារ ក្នុងស្រុកស្រីស្នំ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមខេត្តសៀមរាប

ពលរដ្ឋរងផលប៉ះពាល់ខ្លាំងដោយជំនន់ទឹកភ្លៀងចំនួន៥៣គ្រួសារ នៅឃុំជីក្រែង ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះសង្ឃ និងសប្បុរសជន ក្នុងខេត្តសៀមរាប

ពលរដ្ឋរងផលប៉ះពាល់ខ្លាំងដោយជំនន់ទឹកភ្លៀងចំនួន៥៣គ្រួសារ នៅឃុំជីក្រែង ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះសង្ឃ និងសប្បុរសជន ក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.