Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ​គ្រោះធម្មជាតិ

ពលរដ្ឋរងផលប៉ះពាល់ខ្លាំងដោយជំនន់ទឹកភ្លៀងចំនួន៥៣គ្រួសារ នៅឃុំជីក្រែង ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះសង្ឃ និងសប្បុរសជន ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
27/10/2020
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះអនុគណក្រុងសៀមរាប រួមជាមួយព្រះចៅអធិការវត្តមួយចំនួន ដោយមានកិច្ចសហការ និង សម្របសម្រួលពីលោកអភិបាលស្រុក ជីក្រែង និងសហការី បាននាំយកស្បៀងអាហារ ដែលបានមកពីការកៀងគរ និងចូលរួមពីសំណាក់ព្រះចៅអធិការតាមបណ្តាវត្តជាច្រើនក្នុងខេត្តសៀមរាប រួមជាមួយការចូលរួមរបស់សប្បុរសជនមួយចំនួនក្នុងក្រុងសៀមរាប ចែកជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ខ្លាំងដោយជំនន់ទឹកភ្លៀងចំនួន៥៣គ្រួសារ នៅក្នុងឃុំជីក្រែង ស្រុកជីក្រែង កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ ។

លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង បានឲ្យដឹងថា ៖ ស្រុកជីក្រែង ក៏ដូចជាស្រុកនានាក្នុងខេត្តសៀមរាបដែរ ដែលទទួលរងនូវជំនន់ទឹកភ្លៀង បណ្តាលឱ្យលិចលង់ផ្ទះសម្បែង ខូចខាតហេដ្ឋារចនាសម្ព័នជាច្រើន ហើយជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យប៉ះពាល់ផ្ទះសម្បែងបងប្អូនដែលរស់នៅតាមដងស្ទឹងក្នុងឃុំជីក្រែងជាង១ពាន់គ្រួសារ ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរចំនួន៥៣គ្រួសារ និងមួយចំនួនមិនធ្ងន់ទេតែជាគ្រួសារមានជីវភាពខ្វះខាត ។

ព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះ អនុគណ ក្រុងសៀមរាប មានថេរដីការថា សម្ភារនិងថវិកាទាំងនេះ ថ្វីត្បិតតែមិនឆ្លើយតបតាមតម្រូវការចាំបាច់ក្តី តែជាសមានចិត្តបង្ហាញពីការយកចិត្តទុកដាក់ អាណិតអាសូររបស់ព្រះសង្ឃនិងសប្បុរសជនចំពោះបងប្អូនដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយជំនន់ទឹកភ្លៀង បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងជួបការលំបាកផ្នែកជីវភាព ដូច្នេះបញ្ហាសំខាន់ ក្រោយពីទឹកស្រកទៅ សូមខិតខំបង្កបង្កើនផលដាំដំណាំចិញ្ចឹមរួមផ្សំ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពគ្រួសារ និងសូមយកចិត្តទុកដាក់គិតគូពីសុខភាពផ្ទាល់ខ្លួននិងគ្រួសារឱ្យបានជាប្រចាំ រក្សាអនាម័យប្រយ័ត្នប្រយែងលើការបរិភោគ ដោយបរិភោគនូវទឹកដាំពុះ និងអាហារដែលចំអិនបានល្អ ដើម្បីចៀសវាងជំងឺរាគរុសផ្សេងៗ ជាពិសេស កុំភ្លេចមេរោគកូវីដ១៩ ចូរកុំធ្វេសប្រហែស ត្រូវប្រុងប្រយ័ត្នបង្ការ ការពារទប់ស្កាត់ទាំងអស់គ្នា និងណែនាំដល់កូនចៅអនុវត្តឱ្យបានត្រឹមត្រូវនូវការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការការពារ ទប់ស្កាត់ បង្ការការចម្លងជំងឺកូវីដ១៩ ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ជំនន់​ទឹកភ្លៀង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្រ្តីសង្ឃខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ នាំយកស្បៀងអាហារទៅផ្តល់ជូនដល់ប្រជាពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងនៅភូមិខ្លាខាំឆ្កែ ស្ថិតក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

មន្រ្តីសង្ឃខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ នាំយកស្បៀងអាហារទៅផ្តល់ជូនដល់ប្រជាពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងនៅភូមិខ្លាខាំឆ្កែ ស្ថិតក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១ មកពិនិត្យសិក្សា ខណៈកំណត់ថ្ងៃទី២ ខែវិច្ឆិកា បន្តសម័យប្រជុំពេញអង្គលើកទី៥ នីតិកាលទី៦

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១ មកពិនិត្យសិក្សា ខណៈកំណត់ថ្ងៃទី២ ខែវិច្ឆិកា បន្តសម័យប្រជុំពេញអង្គលើកទី៥ នីតិកាលទី៦

អាជ្ញាធរមីនរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១

អាជ្ញាធរមីនរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.