Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មន្រ្តីសង្ឃខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ នាំយកស្បៀងអាហារទៅផ្តល់ជូនដល់ប្រជាពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងនៅភូមិខ្លាខាំឆ្កែ ស្ថិតក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

ដោយ Pothe Thun
27/10/2020
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី២៦ខែតុលាឆ្នាំ២០២០ម្សិលម៉ិញនេះ ព្រះគ្រូមុន្នីបញ្ញាញាណ ព្រហ្មជោត្តោ ស៊ុម ពិសិទ្ធិ ព្រះសមុហ៍គណខេត្តសៀមរាប បានដឹកនាំមន្រ្តីសង្ឃខេត្តសៀមរាប និងចៅអធិការវត្តមួយចំនួននៅក្នុងក្រុងសៀមរាបសហការជាមួយសាលាអនុគណស្រុកព្រះនេត្រព្រះ និងសាលាអនុគណស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បាននាំយកស្បៀងអាហារទៅផ្តល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន៣៦គ្រួសារ ស្ថិតនៅភូមិខ្លាំខាំឆ្កែ ឃុំឡំ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម , ថ្នាំបំបាត់ជំងឺផ្តាសសាយមួយប្រអប់ និងថវិកាមួយចំនួន ។

ព្រះតេជគុណ ស៊ុម ពិសិទ្ធិ បានមានថេរដីការថា ការផ្តល់ស្បៀងអាហាររបស់ព្រះសង្ឃនៅពេលនេះ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយទៅដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ជាពិសេស គឺរងគ្រោះដោយគ្រោះទឹកជំនន់នៅពេលនេះ ដែលបញ្ហានេះ ដោយសារប្រទេសកម្ពុជារងសម្ពាធទាបធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនដែលធ្វើឱ្យផ្ទះសម្បែងនិងផលដំណាំរបស់ប្រជាពលរដ្ឋ នៃបណ្តាខេត្តមួយចំនួនបានរងការលិចនិងខូចខាត ប៉ុន្តែដោយសារតែមើលឃើញថា ខេត្តបន្ទាយមានជ័យជាខេត្តមួយដែលមានប្រជាជនរងគ្រោះដោយទឹកជំនន់នេះខ្លាំងជាងគេ ដូច្នេះហើយបានជាមន្រ្តីសង្ឃនៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យបានរួមគ្នានាំយកស្បៀងអាហារមួយចំនួន មកផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងតែជួបការលំបាក។

ព្រះតេជគុណ ស៊ុម ពិសិទ្ធិ មានថេរដីការបញ្ជាក់ថា ជីវភាពព្រះសង្ឃ គឺញោមញាតិជាអ្នកខ្វល់ខ្វាយជួយជ្រោមជ្រែង ដល់ឥឡូវនេះប្រជាពលរដ្ឋជួបការលំបាក ព្រះសង្ឃត្រូវតែខ្វល់ខ្វាយជួយជ្រោមជ្រែងញោមញាតិវិញម្តង ហើយតាមរយៈនេះ សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ដែលកំពុងរងគ្រោះដោយទឹកជំនន់ត្រូវមានការប្រុងប្រយ័ត្នឱ្យខ្ពស់ចំពោះអគ្គិសនី សត្វមានពឹស និងក្មេងតូចៗជៀសវាងមានការគ្រោះថ្នាក់ ៕
អត្ថបទ និង រូបថត ៖ លោក ឃុត សៅ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
Tags: ជំនន់​ទឹកភ្លៀងមន្រ្តីសង្ឃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១ មកពិនិត្យសិក្សា ខណៈកំណត់ថ្ងៃទី២ ខែវិច្ឆិកា បន្តសម័យប្រជុំពេញអង្គលើកទី៥ នីតិកាលទី៦

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១ មកពិនិត្យសិក្សា ខណៈកំណត់ថ្ងៃទី២ ខែវិច្ឆិកា បន្តសម័យប្រជុំពេញអង្គលើកទី៥ នីតិកាលទី៦

អាជ្ញាធរមីនរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១

អាជ្ញាធរមីនរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១

យោធិនពិការ និងប្រជាពលរដ្ឋជិត៣០០គ្រួសារទទួលបាន ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់

យោធិនពិការ និងប្រជាពលរដ្ឋជិត៣០០គ្រួសារទទួលបាន ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.