Tag: មន្រ្តីសង្ឃ

មន្រ្តីសង្ឃខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ នាំយកស្បៀងអាហារទៅផ្តល់ជូនដល់ប្រជាពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងនៅភូមិខ្លាខាំឆ្កែ ស្ថិតក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

មន្រ្តីសង្ឃខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ នាំយកស្បៀងអាហារទៅផ្តល់ជូនដល់ប្រជាពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងនៅភូមិខ្លាខាំឆ្កែ ស្ថិតក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

កាលពីរសៀលថ្ងៃទី២៦ខែតុលាឆ្នាំ២០២០ម្សិលម៉ិញនេះ ព្រះគ្រូមុន្នីបញ្ញាញាណ ព្រហ្មជោត្តោ ស៊ុម ពិសិទ្ធិ ព្រះសមុហ៍គណខេត្តសៀមរាប បានដឹកនាំមន្រ្តីសង្ឃខេត្តសៀមរាប និងចៅអធិការវត្តមួយចំនួននៅក្នុងក្រុងសៀមរាបសហការជាមួយសាលាអនុគណស្រុកព្រះនេត្រព្រះ និងសាលាអនុគណស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បាននាំយកស្បៀងអាហារទៅផ្តល់ជូនដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន៣៦គ្រួសារ ស្ថិតនៅភូមិខ្លាំខាំឆ្កែ ឃុំឡំ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម , ថ្នាំបំបាត់ជំងឺផ្តាសសាយមួយប្រអប់ និងថវិកាមួយចំនួន ...

Recommended

សូម Like និង Follow ពួកយើង