Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរមីនរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១

ដោយ Pothe Thun
27/10/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិករបស់អាជ្ញាធរមីន តំណាងអង្គការ UNDP និង DFID។

ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី មានប្រសាសន៍បញ្ជាក់ថា អង្គសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីស្តាប់នូវរបាយការណ៍សមិទ្ធផល សម្រេចបានរយៈពេល១ឆ្នាំកន្លងមក ការលើកទិសដៅការងារបន្ត និងការចែករំលែកព័ត៌មានសំខាន់ៗផ្សេងទៀត ពិសេស ការលើកទឹកចិត្តដល់មន្រ្តី-បុគ្គលិក ព្រមទាំងបុគ្គលិកគម្រោង ដើម្បីមានឱកាស ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក និងបង្ហាញអំពីលទ្ធផលការងារដែលសម្រេចបាន ក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ សម្រាប់វិស័យសកម្មភាពមីន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានធ្វើឲ្យវិស័យនេះ មានការរីកចម្រើនយ៉ាងខ្លាំង។ ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ទាំងអស់ដែលបានបំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់នាពេលកន្លងមក។

ក្នុងឱកាសនោះឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖១.បង្កើនស្មារតីទទួលខុសត្រូវ តម្កល់ប្រយោជន៍ជាតិខ្ពស់ សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ តាមតួនាទីភារកិច្ចដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ឱ្យ ,២.ពិភាក្សាស៊ីជម្រៅ រកអោយឃើញចំនុចខ្លាំង ពិសេសចំនុចខ្សោយ ដើម្បីរួមគ្នាដោះស្រាយ ,៣.ត្រូវចែករំលែកបទពិសោធន៍ រវាងបុគ្គល និងបុគ្គល រវាងនាយកដ្ឋាននិងនាយដ្ឋាន ពិសេស បទពិសោធន៍នៃការដឹកនាំពីបណ្តាប្រទេសជឿនលឿនលើពិភពលោក ដែលជាយន្តការដោះស្រាយងាយៗ ក្នុងការរួមចំណែកនៃការដឹកនាំប្រកបដោយចីរភាព ,៤.រួមគ្នា និងសហការល្អ ជាមួយបណ្តាប្រទេសជាមិត្ត នឹងដៃគូអភិវឌ្ឍន៍ អង្គការនានា កៀរគររកជំនួយ ជាថវិកា មធ្យោបាយសម្ភារៈ និងការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់បម្រើឱ្យវិស័យសកម្មភាពមីន ,៥.ពិចារណា លើការរៀបចំគម្រោងផែនការ MoU ជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីផ្លាស់ប្តូរបទពិសោសធន៍ និងការផ្លាស់ប្តូរទស្សនកិច្ចពីគ្នាទៅវិញទៅមក ,៦.យកចិត្តទុកដាក់សុខទុក្ខរបស់មន្រ្តីនៅក្រោមឱវាទ ពិសេសបញ្ហាជីវភាពរស់នៅ ទាំងមន្រ្តីជំនាន់ក្រោយ និងរៀមច្បងជំនាន់មុន ,៧.បន្តរួមគ្នាប្រយុទ្ធប្រឆាំងមេរោគ COVID-19 ដែលនាំចូលសុទ្ធសាធពីខាងក្រៅ ដើម្បីខ្លួនយើង ដើម្បីគ្រួសារ ពិសេសដើម្បីប្រទេសជាតិយើងទាំងមូល និង៨.ត្រូវព្រួតដៃគ្នាបន្តការពារសន្តិភាពឱ្យខានតែបាន ពិសេសសមិទ្ធផលនានា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនៃយើង។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរមីន បង្ហាញថា៖យោងតាមផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន២០១៨-២០២៥ កម្ពុជាបានតាំងចិត្ត នឹងធ្វើការបោសសម្អាតមីនឱ្យអស់ទាំងស្រុង ពីដែនដីទាំងមូលនៅដំណាច់ឆ្នាំ២០២៥ ហើយក្នុងកាលៈទេសៈណាមួយសមស្របក្នុងឆ្នាំ២០២១ នឹងធ្វើការប្រកាសជាសាធារណៈ ចំនួនប្រមាណជាង ១៤០០ភូមិ ជាភូមិគ្មានការគម្រាមកំហែងដោយសារមីន។ ក្នុងន័យនេះ អាជ្ញាធរមីនដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល លើវិស័យសកម្មភាពមីននៅកម្ពុជា នៅមានបេសកកម្មចំបងៗច្រើនថែមទៀតដែលត្រូវបន្ត និងទាមទាឱ្យមន្ត្រី-បុគ្គលិកទាំងអស់ យកចិត្តទុកដាក់ខ្ពស់បំពេញការងារដោយឆន្ទៈ ក្នុងការសម្រេចលទ្ធផលតាមផែនការគ្រោងទុក តាមការតម្រង់ទិសពីថ្នាក់ដឹកនាំ។ ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ខែតុលា ឆ្នាំ២០១៩ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម សរុបចំនួន ៦៤៨៤៩។ ដោយឡែកនៅដើមឆ្នាំ២០២០នេះ គិតត្រឹមខែកញ្ញា មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមមានចំនួនតែ៥៥នាក់ ហើយតួលេខនេះមានការថយចុះគួរឱ្យកត់សម្គាល់ បើយើងប្រៀបធៀបជាមួយអត្រាជនរងគ្រោះជាធម្យមភាគប្រចាំឆ្នាំ ឃើញមានការថយចុះដល់ទៅ ៩៦.៥%។

អត្ថបទ និង រូបភាព៖ យូ វង្ស

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យោធិនពិការ និងប្រជាពលរដ្ឋជិត៣០០គ្រួសារទទួលបាន ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់

យោធិនពិការ និងប្រជាពលរដ្ឋជិត៣០០គ្រួសារទទួលបាន ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់

សមាគមសណ្ឋាគារកម្ពុជា បើកចំកិច្ចប្រជុំដើម្បីសិក្សាស្វែងយល់ពីគម្រោងអភិវឌ្ឍខេត្តសៀមរាប

សមាគមសណ្ឋាគារកម្ពុជា បើកចំកិច្ចប្រជុំដើម្បីសិក្សាស្វែងយល់ពីគម្រោងអភិវឌ្ឍខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាប បង្ហាញថាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺសមស្របបំផុតដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល

អាជ្ញាធរខេត្តសៀមរាប បង្ហាញថាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺសមស្របបំផុតដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.