Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សមាគមសណ្ឋាគារកម្ពុជា បើកចំកិច្ចប្រជុំដើម្បីសិក្សាស្វែងយល់ពីគម្រោងអភិវឌ្ឍខេត្តសៀមរាប

ដោយ Pothe Thun
27/10/2020
នៅក្នុង វប្បធម៌ និង ទេសចរណ៍, សេដ្ឋកិច្ច និង កសិកម្ម
474
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សមាគមសណ្ឋាគារកម្ពុជា បើកចំកិច្ចប្រជុំដើម្បីសិក្សាស្វែងយល់ពីគម្រោងអភិវឌ្ឍខេត្តសៀមរាប នៅព្រឹកមិញនេះ

ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ សមាគមសណ្ឋាគារកម្ពុជា បើកចំកិច្ចប្រជុំដើម្បីសិក្សាស្វែងយល់ពីគម្រោងអភិវឌ្ឍខេត្តសៀមរាប និងដើម្បីផ្តល់ចំណេះដឹង លើកទឹកចិត្តដល់សមាជិកក្នុងខេត្តសៀមរាប បន្តអាជីវកម្មរបស់ខ្លួនទៅមុខ ទោះបីជាស្ថិតនៅក្នុងកំឡុងពេលវិស័យទេសចរណ៍ធ្លាក់ចុះយ៉ាងខ្លាំងព្រោះទទួលរងប៉ះពាល់នូវវិបត្តិកូវីឌ១៩។ ជាងនេះទៅទៀតគឺដើម្បីស្វែងរកសមាជិកបន្ថែមទៀតក្នុងខេត្តសៀមរាប។ សមាគមមានឆន្ទៈប្រមូលសមាជិកដែលពាក់ពន្ធ័ក្នុងវិស័យទេសចរណ៍ ដើម្បីធ្វើការក្នុងសំលេងតែមួយ ក្នុងគោលដៅលើកស្ទួយវិស័យទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជាអោយកាន់តែ ល្បីរន្ទឺ និង ប្រសើរឡើងនៅលើពិភពលោក។

កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋអភិបាលរងខេត្ត និងេជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ប្រធានសមាគមសណ្ឋាគារកម្ពុជា ប្រធាន សមាគមសណ្ឋាគារកម្ពុជាខេត្តសៀមរាប! ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា ខេត្តសៀមរាប និងវត្តមាន លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោក អភិបាល នៃគណៈអភិបាលក្រុង លោក លោកស្រី ម្ចាស់សណ្ឋាគារ ដែល ជាសមាជិក សមាជិកាសមាគមសណ្ឋាគារ ជាច្រើនរូបផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ

19/11/2025
ដំណាំស្រូវជិត ១ម៉ឺនហិកតា ក្នុងស្រុកចំនួន៦ នៃខេត្តសៀមរាប ទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ដំណាំស្រូវជិត ១ម៉ឺនហិកតា ក្នុងស្រុកចំនួន៦ នៃខេត្តសៀមរាប ទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

19/11/2025

លោក David Jaya PIOT ប្រធានសមាគមសណ្ឋាគារកម្ពុជាប្រចាំសាខាខេត្តសៀមរាប បានលើកឡើងថា៖ ខេត្តសៀមរាប មានសក្តានុពលក្នុងវិស័យឧស្សាហកម្មទេសចរណ៍យ៉ាងខ្លាំងសំរាប់អ្នកវិនិយោគ។ ជាពិសេសស្ថិតនៅក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត មានការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ចំនួន ៣៨ខ្សែ គឺជួយសម្រួលដល់ការធ្វើដំណើរ ក៍ដូចជាបង្កើនសោភណ័ភាពដល់ខេត្តសៀមរាបអោយកាន់តែមានសម្រស់ ទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ និង អន្តរជាតិមកទស្សនាប្រាសាទអង្គរវត្ត និង កន្លែងរមណីដ្ឋានវប្បធម៌ ក៏ធម្មជាតិផ្សេងទៀត កាន់តែច្រើនឡើងៗ។ លោកក៏បានកោតសរសើរដល់ការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ខេត្តសៀមរាបរបស់អាជ្ញាធរខេត្តផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ពៅ ពិសិដ្ឋ បញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០២០ រហូតដល់ពេលបច្ចុប្បន្ន ខេត្តសៀមរាប ក៏ដូចជាកម្ពុជា និងពិភពលោកទាំងមូល បានរងនូវផលប៉ះពាល់ដ៏ធ្ងន់ធរពីជំងឺកូវីដ-១៩។ ស្ថិតក្នុងស្ថានភាពដ៏លំបាក នៃផលប៉ះពាល់ជំងឺឆ្លងកូវីដ-១៩នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចសកលក៏ដូចជាសេដ្ឋកិច្ចជាតិ ពិសេសបងប្អូនប្រតិបត្តិករ និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍។ ផលវិបាកនៃជំងឺកូវី-១៩ នេះបានធ្វើឱ្យខេត្តសៀមរាប ពិសេសតំបន់រមណីយដ្ឋានអង្គរ ដែលធ្លាប់តែទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តយ៉ាងច្រើនកុះករបែរជាមានភាពស្ងប់ស្ងាត់។

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍បន្តថា តាមរយៈកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសម្រេចកញ្ចប់ថវិកា ចំនួន ១៥០លានដុល្លារ សម្រាប់ស្ថាបនាផ្លូវ ចំនួន ៣៨ខ្សែ ក្នុងខេត្តសៀមរាបរបស់យើង។ ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តសៀមរាប បានសហការជា មួយមន្រ្តីជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាប្លង់មេសម្រាប់សាងសង់ផ្លូវទាំង៣៨ខ្សែ រួចរាល់អស់ហើយ ហើយសង្ឃឹមថាយើងនឹងរៀបចំពិធីបើកការដ្ឋានសាងសង់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានេះ គឺពិតជាជំរុញដល់កិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត លើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ពិសេសបានរួមចំណែកយ៉ាងខ្លាំងដល់សក្តានុពលទេសចរណ៍ និងអាជីវកម្ម វិនិយោគក្នុងខេត្តសៀមរាប ឱ្យកាន់តែល្អប្រសើរថែមទៀត សម្រាប់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងខេត្តសៀមរាប ដោយអំណរសាទរជាទីបំផុត។

លោក អភិបាលរងខេត្ត បានបញ្ជាក់ផងដែរថា វិស័យទេសចរណ៍ គឺជាវិស័យងាយរងគ្រោះពីឥទ្ធិពលជំងឺកូវីដ-19ហើយបាន និងកំពុង ទទួលឥទ្ធិពលអវិជ្ជមានលើវិស័យទេសចរណ៍ សកលលោក ដូចនេះ យើងទាំងអស់គ្នាត្រូវចូលរួមទប់ស្កាត់ និងបង្ការជំងឺនេះ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានជាប់ជាប្រចាំ ព្រោះថា «ទោះស្ថិតក្នុងស្ថានភាពនៃវិបត្តិក៏ដោយការ ធ្វើដំណើរនៅតែអាចមាន តែត្រូវអនុវត្តនូវវិធានការបង្ការ ទប់ស្កាត់ឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល»។ដោយសារវិបត្តិកូវីដ-១៩ បានធ្វើឱ្យមានការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អ្នកទេសចរ ឱ្យងាកមករកការដើរកម្សាន្តតាមតំបន់ជនបទ សហគមន៍ទេសចរណ៍ តំបន់អេកូ-ទេសចរណ៍ និងតំបន់ធម្មជាតិនានា កាន់តែច្រើនឡើង ដែលបានធ្វើឱ្យវិស័យទេសចរណ៍ជនបទ បានចូលរួមចំណែកក្នុងការទប់ស្កាត់ចំណាកស្រុក តាមរយៈការបង្កើតការងារ ការអភិរក្សនិងលើកកម្ពស់វប្បធម៌ បេតិកភ័ណ្ឌ និងទំនៀមទំលាប់ប្រពៃណី ការពារ និងថែរក្សាធនធានធម្មជាតិ ព្រមទាំងនាំមកនូវនវានុវត្តន៍ និងគំនិតឆ្នៃប្រឌិតដល់ប្រជាពលរដ្ឋមូលដ្ឋាន៕

អត្ថបទ និង រូបភាព៖ យូ វង្ស

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប បង្ហាញថាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺសមស្របបំផុតដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល

អាជ្ញាធរខេត្តសៀមរាប បង្ហាញថាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺសមស្របបំផុតដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល

ឯកឧត្តម វេង សាខុន ចុះពិនិត្យផលប៉ះពាល់ដំណាំកសិកម្មប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងខេត្តសៀមរាប

ឯកឧត្តម វេង សាខុន ចុះពិនិត្យផលប៉ះពាល់ដំណាំកសិកម្មប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងខេត្តសៀមរាប

គ្រួសារក្រីក្រ១និងគ្រួសាររងផលប៉ះពាល់ពីគ្រោះទឹកជំនន់ចំនួន៤១៦គ្រួសារ ទទួលបានអំណោយពីសប្បុរសជន

គ្រួសារក្រីក្រ១និងគ្រួសាររងផលប៉ះពាល់ពីគ្រោះទឹកជំនន់ចំនួន៤១៦គ្រួសារ ទទួលបានអំណោយពីសប្បុរសជន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.