Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប បង្ហាញថាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺសមស្របបំផុតដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល

ដោយ Pothe Thun
28/10/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
52
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បើតាម លោក លី សំរិទ្ធ អភិបាលរងខេត្ត ប្រធានគណៈកម្មការរដ្ឋបាលខេត្តសៀមរាប នៅក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ប្រជាពលរដ្ឋភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម នៃក្រុងសៀមរាប នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បានលើកឡើងថា អរគុណសន្តិភាព បើពុំមានម្លប់ដ៏សុខសាន្តនៃសន្តិភាពនោះទេ ទ្រព្យសម្បត្តិទាំងអស់ពិតពុំមានតម្លៃនោះឡើយ ក្រៅតែពីដុំបាយដែលក្រពះវាទាមទារនោះ។ អាជ្ញាធរខេត្តសូមចូលរួមអបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីទាំងអស់ ដែលទទួលបាននូវប័ណ្ណកម្មសិទ្ធិ ដើម្បីបានប្រើប្រាស់តាមផ្លូវច្បាប់ ក្នុងដំណោះស្រាយបញ្ហាកង្វះខាត ឬដើម្បីមុខរបរ ធ្វើអាជីវកម្មផ្សេងៗ លើកស្ទួយជីវភាពប្រចាំថ្ងៃក្នុងគ្រួសារ និងបានរក្សាទុកជាឯកសារសំអាង ក្នុងទំនាស់ដីធ្លី។

លោក លី សំរិទ្ធ បានបញ្ជាក់ទៀតថា ប័ណ្ណកម្មសិទ្ធិទាំងនេះ មានតម្លៃនៃការប្រើប្រាស់កាន់តែខ្ពស់ ស្របពេលដែលប្រទេសជាតិមានសន្តិភាពរឹងមាំ ដែលជាឱកាសនៃការអភិវឌ្ឍ។ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ពិតជាត្រូវបានអនុវត្តតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវដែលប្រទេសជឿនលឿនលើពិភពលោក កំពុងអនុវត្ត និងមានប្រសិទ្ធភាពលើការគ្រប់គ្រងដីធ្លី។ នេះគឺជាប្រការសមស្របបំផុត ដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ និងទំនាស់ដីធ្លីក្នុងសង្គមជាតិ។

យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តសៀមរាប បានបញ្ចាក់ថា ប័ណ្ណកម្មសិទ្ធដែលត្រូវប្រកាសចែកជូនម្ចាស់ដីនៅភូមិធ្លកអណ្តូងមានចំនួន៦៥ក្បាលដី ដែលត្រូវបានគណៈកម្មការរដ្ឋបាលខេត្តប្រជុំពិនិត្យដោះស្រាយ និងបានស្នើសុំគោលការណ៍ចេញប័ណ្ណកម្មសិទ្ធិជូនកម្មសិទ្ធិកររួចរាល់ ជាមួយនឹងការបដិសេធទៅម្ចាស់បណ្តឹងផងដែរ និងនៅមាន១០៣ក្បាលដីទៀត ដែលបានពិនិត្យឃើញថា ពុំទាន់អាចចេញប័ណ្ណកម្មសិទ្ធិបាននៅឡើយ ដោយសារនៅជាប់ទំនាស់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

អត្ថបទ និង រូបភាព៖ ងិន គីមឡេង

Tags: ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម វេង សាខុន ចុះពិនិត្យផលប៉ះពាល់ដំណាំកសិកម្មប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងខេត្តសៀមរាប

ឯកឧត្តម វេង សាខុន ចុះពិនិត្យផលប៉ះពាល់ដំណាំកសិកម្មប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងខេត្តសៀមរាប

គ្រួសារក្រីក្រ១និងគ្រួសាររងផលប៉ះពាល់ពីគ្រោះទឹកជំនន់ចំនួន៤១៦គ្រួសារ ទទួលបានអំណោយពីសប្បុរសជន

គ្រួសារក្រីក្រ១និងគ្រួសាររងផលប៉ះពាល់ពីគ្រោះទឹកជំនន់ចំនួន៤១៦គ្រួសារ ទទួលបានអំណោយពីសប្បុរសជន

ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ៥៣គ្រួសារនៅស្រុកជីក្រែង ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ៥៣គ្រួសារនៅស្រុកជីក្រែង ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.