Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ឯកឧត្តម វេង សាខុន ចុះពិនិត្យផលប៉ះពាល់ដំណាំកសិកម្មប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងខេត្តសៀមរាប

ដោយ Pothe Thun
28/10/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ឯកឧត្តម វេង សាខុន ចុះពិនិត្យផលប៉ះពាល់ដំណាំកសិកម្មប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងខេត្តសៀមរាប
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ អមដំណើដោយ ឯកឧត្តម ជា រដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល អគ្គនាយក អគ្គនាយករងក្រោមឱវាទក្រសួង និងវត្តមានលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តនិងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យផលប៉ះពាល់ដំណាំកសិកម្ម ដោយគ្រោះជំនន់ទឹកភ្លៀង និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចែកពូជស្រូវ-បន្លែនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប និងនៅឃុំល្វាស្រុកពួកខេត្តសៀមរាបខេត្ត។

មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយសម្តេចបានលើកកំលាំងចិត្តប្រជាពលរដ្ឋឲ្យខំតស៊ូជំនះរាល់ឧបសគ្គដើម្បីចាប់ផ្តើមស្តារផលដំណាំឡើងវិញ។ ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោមានការសោកស្តាយ អាណិតអាសូរ និងគិតគូ ខ្វល់ខ្វាយអំពីសុខទុក្ខរបស់បងប្អូនដែលរងគ្រោះដោយសារទឹកជំនន់ជាពន់ពេកណាស់។ ទឹកជំនន់គឺជាគ្រោះធម្មជាតិដែលមនុស្សលោកមិនអាចចៀសវាងបាន វាមិនគ្រាន់តែបំផ្លាញផលដំណាំ ហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗ និងជីវិតមនុស្ស វាបានបន្សល់ទុកនូវបញ្ហាជាច្រើនគ្រប់បែបយ៉ាងសម្រាប់រយ: ពេលវែងដែលយើងត្រូវប្រឈម។ ហេតុនេះ អ្វីដែលសំខាន់ និងបន្ទាន់បំផុតបន្ទាប់ពីទឹកស្រកចុះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានចេញបញ្ញាឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងក្រសួងសាធារណ:ការ ត្រូវចុះមកធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ធ្វើយ៉ាងណាស្តារផលិតកម្មស្បៀងឡើងវិញតាមដែលអាចធ្វើទៅបាន។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា បន្ទាប់ពីទទួលបានបទបញ្ជានេះ ឯកឧត្តមរដ្ឋមន្ត្រីបាននាំយកពូជស្រូវ និងពូជបន្លែមកចែកជូនបងប្អូនដែលទទួលរងគ្រោះទូទាំងសង្កាត់ក្របីរៀល ក្រុងសៀមរាបចំនួន២០០ គ្រួសារ (១០០ ទទួលបានស្រូវពូជ និង ១០០គ្រួសារទៀតទទួលបានពូជបន្លែ) ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជ ១០០គ.ក្រ និង៣០០គ្រួសារ នៅឃុំល្វាស្រុកពួក មាន ២០០គ្រួសារទទួលបានពូជស្រូវ ១០០គ. ក្រ ក្នុង១គ្រួសារ និងថវិកា ២ម៉ីនរៀល និង ១០០គ្រួសារទៀតទទួលបានពូជបន្លែបួនមុខ ដោយក្នុង ១គ្រួសារ មានពោតដំណើប ត្រប់វែង ស្ពៃចង្កឹះ និងសណ្តែកកួរ រួមទាំងថវិកាឧបត្ថម្ភ ២ម៉ឺនរៀលផងដែរ។ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ជូនបងប្អូនប្រជាកសិករថា ការចែកពូជស្រូវ និងពូជបន្លែនាថ្ងៃនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល និងតាមការចង្អុលបង្ហាញផ្ទាល់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ចែកជូនបងប្អូនប្រជាកសិករ ដើម្បីស្តារផលិតកម្មស្បៀងឡើងវិញក្រោយពេលទឹកស្រក ហើយពូជនេះ មិនគួរយកទៅបុក ឬកិនយកអង្គរមកបរិភោគនោះទេ ផ្ទុយទៅវិញត្រូវយកទៅដាំដុះឲ្យបានទាន់ពេលវេលា ព្រោះជាពូជមិនប្រកាន់រដូវ និងអាយុកាលខ្លី សង្ឃឹមថា បងប្អូននឹងយកពូជនេះទៅដាំដុះបានផលផ្លែផ្កា គ្រាន់ទុកជាស្បៀងសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ហើយក៏គួរដាំបន្លែ ដំណាំរួមផ្សំ និងចិញ្ចឹមមាន់ ឬត្រីបន្ថែមដើម្បីធានាសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូលគ្រួសារ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នងឱកាសនោះដែរ លោក ង៉ាន់ ភិរុណ បានជំរាបជូនអំពីស្ថានភាពទូទាំងខេត្តសៀមរាប ដែលបានទទួលរងនូវជំនន់ទឹកភ្លៀងកាលពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ខែតុលាថ្មីៗនេះ បានបណ្តាលឱ្យប្រជាពលរដ្ឋជួបផលប៉ះពាល់ចំនួន៣៧២៧គ្រួសារ ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរចំនួន៩៧គ្រួសារនិងប៉ះពាល់មធម្យនិងតិចតួចចំនួន២២៨០គ្រួសារ។ ជាមួយគ្នានេះហេដ្ឋារចនាសម្ព័ន្ឋសាធារណៈនានាដូចជាផ្លូវថ្នល់កៅស៊ូ គ្រួសក្រហម ផ្លូវដីស សាលារៀន អគាររដ្ឋបាល សាលាស្រុក មន្ទីរពេទ្យបង្អែក ប្រព័ន្ឋធារាសាស្ត្រមួយចំនួន។ល។ហើយប៉ះពាល់ដំណាំស្រូវចំនួន១៤០០ហិកតា ខូចស្រូវ១២០៣ហិកតា ដំឡូងមី៩៩ហិកតា ព្រមទាំងខូចខាតផលដំណាំរួមផ្សំផ្សេងៗទៀតផងដែរ៕

អត្ថបទ និង រូបភាព៖ យូ វង្ស

Tags: ផលប៉ះពាល់ដំណាំកសិកម្មរីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រួសារក្រីក្រ១និងគ្រួសាររងផលប៉ះពាល់ពីគ្រោះទឹកជំនន់ចំនួន៤១៦គ្រួសារ ទទួលបានអំណោយពីសប្បុរសជន

គ្រួសារក្រីក្រ១និងគ្រួសាររងផលប៉ះពាល់ពីគ្រោះទឹកជំនន់ចំនួន៤១៦គ្រួសារ ទទួលបានអំណោយពីសប្បុរសជន

ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ៥៣គ្រួសារនៅស្រុកជីក្រែង ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ៥៣គ្រួសារនៅស្រុកជីក្រែង ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ទេសរដ្ឋមន្រ្ទី លី ធុជ ណែនាំគោលការណ៍១០ចំណុចដើម្បីអនុវត្តន៍នូវសេចក្តីថ្លែងការជាចក្ខុវិស័យ និងបេសកកម្មសម្រាប់វិស័យមីននៅកម្ពុជា

ទេសរដ្ឋមន្រ្ទី លី ធុជ ណែនាំគោលការណ៍១០ចំណុចដើម្បីអនុវត្តន៍នូវសេចក្តីថ្លែងការជាចក្ខុវិស័យ និងបេសកកម្មសម្រាប់វិស័យមីននៅកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.