Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ ( ACT ) បើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការបំប្លែងទំនាស់ និងការយល់ដឹងពីសារព័ត៌មានបែបសន្តិភាព “

ដោយ Pothe Thun
26/10/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
អង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ ( ACT ) បើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការបំប្លែងទំនាស់ និងការយល់ដឹងពីសារព័ត៌មានបែបសន្តិភាព “
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ អង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ ( ACT ) សហការរៀបចំដោយរដ្ឋបាលខេត្តសៀមរាប និងមន្ទីរព័ត៌មានខេត្តសៀមរាប បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការបំប្លែងទំនាស់ និងការយល់ដឹងពីសារព័ត៌មានបែបសន្តិភាព “ក្រោមវត្តមានឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្ត កញ្ញា ស្រី សុធាវី នាយកាអង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់(ACT) និងក្រុមការងាររបស់អង្គការជាវាគ្មិន។ វគ្គបណ្ដុះបណ្ដាលនេះ មានរយ:ពេល ២ថ្ងៃពេញ ចាបពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២០ គឺមានសិក្ខាកាមជាអ្នកសារព័ត៌មានរដ្ឋ និងឯកជនក្នុងខេត្តចំនួន ៤០នាក់ បានចូលរួមផងដែរ។

មានប្រសាសន៏ក្នុងឱកាសនោះ ឯកឧត្តម លីវ សុខុន បានបញ្ជាក់ថា “វិស័យព័ត៌មាន” គឺជាវិស័យមួយដ៏មានសារៈសំខាន់ ក្នុងការទំនាក់ទំនងរវាងប្រជាពលរដ្ឋ ជាមួយសង្គម និងសេដ្ឋកិច្ចជាតិ និងអន្តរជាតិ តាមរយៈការមើល ការអាន ការស្តាប់ ពីបណ្តាញផ្សព្វផ្សាយនានា ទាំងក្នុងប្រទេស និងក្រៅប្រទេស។ បច្ចុប្បន្ននេះ យើងឃើញថា វិស័យព័ត៌មាននៅក្នុងព្រះ រាជាណាចក្រកម្ពុជា មានសន្ទុះរីកចម្រើនគួជាទីមោទនៈ។ ដូចនេះ ការបញ្ចេញផ្សព្វផ្សាយព័ត៌មានត្រូវមានលក្ខណៈច្បាស់លាស់ មានតម្លាភាព និយាយការពិត មិនបំភ្លើស ឬបោកបញ្ឆោតដល់សាធារណៈជនឡើយ។

ឯកឧត្តម លីវ សុខុន បញ្ជាក់បន្ថែមថា ក្នុងនោះដែរអ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយឱ្យបានទៀងទាត់ពេលវេលា និងបម្រើផលប្រយោជន៍ដល់មនុស្សទូរទៅ និងមិនបំរើសផលប្រយោយន៍គណបក្សនយោបាយណាមួយឡើយ។ ម្យ៉ាង វិញទៀត មិនត្រូវជេរប្រមាថ ឬធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬញុះញង់បង្កអំពើ ហិង្សា ឬបាតុភាពផ្សេងៗដែលធ្វើអោយបាត់បង់ស្ថិរភាពសន្តិសុខសង្គមជាតិឡើយ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។ ទន្ទឹមនោះឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកស្រី អស់លោក ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ដ៏មានសារសំខាន់នេះ។ ក្នុងនោះដែរ ឯកឧត្តម ក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការក្រុម ការងារដើម្បីដោះស្រាយទំនាស់ (ACT) ដែលបានសហការជាមួយរដ្ឋបាលសាលាខេត្ត មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដែលជាឱកាសសម្រាប់អ្នកសារព័ត៌មានក្នុងខេត្ត បានសិក្សា ផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ ដើម្បីលើកកម្ពស់វិស័យព័ត៌មានឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។ ជាពិសេស ការបំប្លែងទំនាស់ និង ការយល់ដឹងពីសារព័ត៌មានសន្តិភាព៕

អត្ថបទ និង រូបភាព៖ ស៊ាន សុផាត

Tags: ACT​សារព័ត៌មានបែបសន្តិភាព
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២៨គ្រួសារ ក្នុងស្រុកស្រីស្នំ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២៨គ្រួសារ ក្នុងស្រុកស្រីស្នំ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមខេត្តសៀមរាប

ពលរដ្ឋរងផលប៉ះពាល់ខ្លាំងដោយជំនន់ទឹកភ្លៀងចំនួន៥៣គ្រួសារ នៅឃុំជីក្រែង ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះសង្ឃ និងសប្បុរសជន ក្នុងខេត្តសៀមរាប

ពលរដ្ឋរងផលប៉ះពាល់ខ្លាំងដោយជំនន់ទឹកភ្លៀងចំនួន៥៣គ្រួសារ នៅឃុំជីក្រែង ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះសង្ឃ និងសប្បុរសជន ក្នុងខេត្តសៀមរាប

មន្រ្តីសង្ឃខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ នាំយកស្បៀងអាហារទៅផ្តល់ជូនដល់ប្រជាពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងនៅភូមិខ្លាខាំឆ្កែ ស្ថិតក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

មន្រ្តីសង្ឃខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ នាំយកស្បៀងអាហារទៅផ្តល់ជូនដល់ប្រជាពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងនៅភូមិខ្លាខាំឆ្កែ ស្ថិតក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.