Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលរងខេត្តសៀមរាបជម្រុញឲ្យមានយន្តការ ប្រើប្រាស់និតិវិធីលើការងារកត់ត្រាទិន្នន័យ និងកំណត់ឲ្យបានច្បាស់លាស់ អត្តសញ្ញាណនៃជនរងគ្រោះដោយអំពើជួញដូរមនុស្ស

ដោយ Pothe Thun
26/10/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកបង្ហាញនៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្តីពីលទ្ធផល និងបញ្ហាប្រឈមនានា លើសកម្មភាពអនុវត្តការងារប្រចាំខែតុលា និងពិនិត្យមើលរបាយការណ៍រយពេល១០ខែ ឆ្នាំ២០២០នេះ ដោយបានបញ្ជាក់ថា ការគ្រប់គ្រងស្ថិតិបញ្ជូនជនរងគ្រោះកន្លងមក នៅមានចន្លោះខ្វះខាតដោយមិនមានការផ្ទៀងផ្ទាត់ជាមួយគ្នា រវាងស្ថាប័នសមត្ថកិច្ច និងអង្គការជាដៃគូដែលកំពុងប្រតិបត្តិការលើការងារនេះ ដូច្នេះហើយទើបធ្វើឲ្យទិន្នន័យនៃអំពើជួញដូរមនុស្សនៅកម្ពុជា ត្រូវបានប៉ោងឡើងខុសពីការពិត។

លោកស្រី យូ សុភា មានប្រសាសន៍បន្តថា ប្រទេសកម្ពុជា គឺជារដ្ឋអធិបតេយ្យមួយ នៅក្នុងចំណោមបណ្តាប្រទេសផ្សេងៗទៀត ដែលបានចុះហត្ថលេខាលើសច្ចាប័ននៅអង្គការសហប្រជាជាតិ ស្តីអំពីភេរវកម្ម ឧក្រឹដ្ឋកម្មឆ្លងដែន ប្រឆាំងអំពើជួញដូរមនុស្ស។ ឆ្នាំ២០២០នេះ របាយការណ៍របស់ក្រសួងមហាផ្ទៃ ដែលជាស្ថាប័នសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងរបាយការណ៍របស់បណ្តាអង្គការនានាជាដៃគូសហការ បានបង្ហាញទិន្នន័យជូនអង្គការសហប្រជាជាតិ មិនស៊ីសង្វាក់គ្នានោះឡើយ ដែលធ្វើឲ្យអន្តរជាតិវាយតម្លៃ ទម្លាក់ចំណាត់ថ្នាក់កម្ពុជា ពីលេខ២ មកលេខ២កន្លះ។

ក្រោមការបង្ហាញមតិគោលរបស់លោកស្រីប្រធានលេខាធិការដ្ឋាន កិច្ចប្រជុំបានឯកភាពទៅលើយន្តការអនុវត្ត ដើម្បីពង្រឹងការងារគ្រប់គ្រងទិន្ន័យជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស។ គ្រប់បណ្តាអង្គភាព ស្ថាប័នពាក់ព័ន្ធ នគរបាលយុត្តិធម៌ អង្គការដៃគូទាំងអស់ ត្រូវចាត់បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន ដើម្បីធ្វើកំណត់ត្រាបញ្ចូលទិន្នន័យ រួចទើបត្រូវបានប្រគល់បញ្ចូនត្រឡប់វិញ ក្នុងនោះលេខាធិការដ្ឋានត្រូវបានត្រួតពិនិត្យឡើងវិញជាប្រចាំខែ រវាងតួលេខដែលបានចុះក្នុងបញ្ជីសង្គមកិច្ច និងក្នុងបញ្ជីរបស់អង្គភាព ស្ថាប័ន បណ្តាអង្គការដៃគូប្រតិបត្តិការ ដើម្បីរកឲ្យឃើញទិន្នន័យដែលត្រឹមត្រូវ។ក៏ជាបញ្ហាដ៏សំខាន់សម្រាប់ការកត់ត្រាយកទន្នន័យនោះ ជនរងគ្រោះត្រូវរកឲ្យឃើញអត្តសញ្ញាណច្បាស់ពិតប្រាកដ ថាជាជនរងគ្រោះដោយអំពើជួញដូរមនុស្ស មិនមែនជាករណីផ្សេង។ យ៉ាងដូច្នោះដែរ ចំពោះមុខសញ្ញាជនសង្ស័យ ស្ថាប័នតុលាការ ត្រូវបានផ្តល់កិច្ចសហការ អនុវត្តតួនាទីរបស់ខ្លួន បង្ហាញអំពីធាតុផ្សំនៃបទល្មើស ដើម្បីរកយុត្តិធម៌ និងសុវត្ថិភាពជនរងគ្រោះ។ ធ្វើបានយ៉ាងដូច្នេះនៅគ្រប់បណ្តាខេត្ត-រាជធានី របាយការណ៍ថ្នាក់ជាតិ នឹងមានទិន្នន័យមួយដ៏ត្រឹមត្រូវ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានបង្កើតឲ្យមានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស និងបានបង្ហាញទៅកាន់អន្តរជាតិផងដែរ អំពីលទ្ធផលនៃការខិតខំប្រឹងប្រែងទាំងនោះរបស់កម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា កិច្ចប្រជុំនេះដែរ ត្រូវបានចូលរួមដោយសមាជិក និងក្រុមការងារទាំង៦របស់លេខាធិការដ្ឋាន រួមមានក្រុមការងារទប់ស្កាត់ ក្រុមការពារជនរងគ្រោះ ក្រុមការងារអនុវត្តច្បាប់ ក្រុមកិច្ចការយុត្តិធម៌ ក្រុមពង្រឹងកិច្ចសហប្រតិបត្តិការ និងក្រុមការងារកិច្ចការទេសន្តរប្រវេសន៍ និងតំណាងអង្គការជាដៃគូផងដែរ៕

អត្ថបទ និង រូបភាព៖ ងិន គីមឡេង

Tags: កត់ត្រាទិន្នន័យអំពើជួញដូរមនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គកឋិនសាមគ្គី ដែលមូលមតិផ្តួចផ្តើមដោយអាជ្ញាធរខេត្តសៀមរាប ក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធស្រុកស្រីស្នំ គណ:កម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទ ដង្ហែរទៅកាន់វត្តសុវណ្ណគិរីកេសធ្លក ទទួលបានថវិកាជិត ៧០លានរៀល

អង្គកឋិនសាមគ្គី ដែលមូលមតិផ្តួចផ្តើមដោយអាជ្ញាធរខេត្តសៀមរាប ក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធស្រុកស្រីស្នំ គណ:កម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទ ដង្ហែរទៅកាន់វត្តសុវណ្ណគិរីកេសធ្លក ទទួលបានថវិកាជិត ៧០លានរៀល

អង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ ( ACT ) បើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការបំប្លែងទំនាស់ និងការយល់ដឹងពីសារព័ត៌មានបែបសន្តិភាព “

អង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់ ( ACT ) បើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការបំប្លែងទំនាស់ និងការយល់ដឹងពីសារព័ត៌មានបែបសន្តិភាព "

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២៨គ្រួសារ ក្នុងស្រុកស្រីស្នំ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២៨គ្រួសារ ក្នុងស្រុកស្រីស្នំ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.