មនុស្ស៣នាក់បានរងរបួស បន្ទាប់ពីនាវាមុជទឹកជប៉ុនប៉ះទង្គិចនាវាដឹកទំនិញ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នាវាមុជទឹកមួយគ្រឿង នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន (MSDF) បានប៉ះទង្គិចនឹងបាតនាវាដឹកទំនិញមួយគ្រឿង នៅក្នុងដែនមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរកោះធំស៊ីកុគូ (Shikoku) ដោយបានបណ្តាលឲ្យកងកម្លាំង ០៣នាក់នៅក្នុងនាវាមុជទឹកនោះរងរបួស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ នេះ។ បើតាមក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា នាវាមុជទឹករបស់ជប៉ុនដែលមានឈ្មោះ សូរីយុ (Soryu) នោះមានបណ្តាយប្រវែង ៨៤ម៉ែត្រ ...