Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

មេបញ្ជាការរងកងទ័ពជើងគោកអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខក្រុមគ្រូពេទ្យដែលកំពុងបំពេញភារកិច្ចក្នុងមណ្ឌលចត្ដាឡីស័កវត្តស្វាយ ក្នុងក្រុងសៀមរាប

ដោយ Pothe Thun
22/05/2021
នៅក្នុង ព័ត៌មានជាតិ
មេបញ្ជាការរងកងទ័ពជើងគោកអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខក្រុមគ្រូពេទ្យដែលកំពុងបំពេញភារកិច្ចក្នុងមណ្ឌលចត្ដាឡីស័កវត្តស្វាយ ក្នុងក្រុងសៀមរាប
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានដឹកនាំនាយទាហានជាន់ខ្ពស់ចំណុះទីបញ្ជាការយោធភូមិភាគទី៤ អញ្ជើញចុះត្រួតពិនិត្យ និងសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន ដែលជាក្រុមគ្រូពេទ្យកំពុងបំពេញភារកិច្ចនៅមណ្ឌលចត្តាឡីស័កនៅក្នុងសាលាបឋមសិក្សា វត្តស្វាយ ដែលស្ថិតនៅក្នុងក្រុង/ខេត្តសៀមរាប និងបាននាំយកនូវអំណោយជាសម្ភារបរិក្ខាពេទ្យ និងគ្រឿងឧបភោគបរិភោគដែលជាជំនួយរបស់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ប្រគល់ជូនក្រុមគ្រូពេទ្យកំពុងបំពេញភារកិច្ចនៅមណ្ឌលចត្តាឡីស័ក ដោយក្នុងនោះរួមមាន៖ មី១៥កេស ,ថ្នាំបាញ់សម្លាប់មេរោគ ២ធុង, ម៉ាសចំនួន ១០០០ម៉ាស, អាវការពារមេរោគចំនួន ២០ឈុត, ជែលសម្លាប់មេរោគចំនួន ៣កេស, ម៉ាស៊ីនបាញ់ថ្មាំសម្លាប់មេរោគចំនួន ៣គ្រឿង និងត្រី ខ (ខ ភ ម) ២កេស ស្មើនឹង ៤០គីឡូក្រាម ។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង បានពាំនាំនូវសារផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជូនដល់ក្រុមគ្រូពេទ្យដែលកំពុងបំពេញភារកិច្ចដ៏សកម្មក្នុងការជួយប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលសាលាបឋមសិក្សាវត្តស្វាយ ដើម្បីការពារ និងទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។ ជាមួយនោះឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានក្រើនរំលឹកបន្ថែមដល់យោធិនជាក្រុមគ្រូពេទ្យទាំងអស់គ្នាដែលកំពុងបំពេញភារកិច្ចត្រូវយកអស់ស្មារតី ចំណេះដឹង បទពិសោធន៍ បំពេញភារកិច្ចតាមដានអោយមានប្រសិទ្ធភាព ជាពិសេសគោរពឲ្យបាននូវក្រមសីលធម៌ វិជ្ជាជីវៈ ជាគ្រូពេទ្យ និងត្រូវមានកិច្ចសហការល្អជាមួយមិត្តរួមការងារ និងមន្រ្តីអាជ្ញាធរពាក់ព័ន្ធផងដែរ។

សូមបញ្ជាក់ផងដែរថា ដោយស្ថានភាពវិវត្តនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ជាពិសេសយោងតាមការដឹកនាំប្រកបដោយភាពម៉ត់ចត់របស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា និងការយកចិត្តទុកដាក់របស់ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក ដោយមានយន្តការច្បាស់លាស់របស់ក្រសួងស្ថាប័នគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធទប់ស្កាត់ ការរីករាលដាលដោយជំងឺដ៏កាចសាហាវនេះដោយឡែកនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានប្រគល់មណ្ឌលចត្តាឡីស័ក សាលាបឋមសិក្សាវត្តស្វាយមកឲ្យអង្គភាពយោធភូមិភាគទី៤ ធ្វើការគ្រប់គ្រង និងបន្តនិរន្តរភាពការងារ ហើយសម្ភារវេជ្ជសាស្រ្តមួយចំនួនអាជ្ញាធរខេត្តសៀមរាប បានផ្ដល់ជូនដល់ក្រុមគ្រូពេទ្យយោធភូមិភាគទី៤ ជាបន្តបន្ទាប់ដើម្បីបំពេញភារកិច្ច៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ ឈិត សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មេបញ្ជាការរងកងទ័ពជើងគោកអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខក្រុមគ្រូពេទ្យដែលកំពុងបំពេញភារកិច្ចក្នុងមណ្ឌលចត្ដាឡីស័កវត្តស្វាយ ក្នុងក្រុងសៀមរាប

ព្រះសង្ឃនៅតាមវត្តអារាម ក្នុងស្រុកស្វាយលើ ដែលកំពុងជួបការខ្វះខាត ក្នុងវិបត្តិនៃជំងឺកូវីដ-១៩ ទទួលទេយ្យទានពីរដ្ឋបាលខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប បន្តនាំយកទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ បច្ច័យ និងសម្ភារមួយចំនួនប្រគេនដល់ព្រះសង្ឃចំនួន ០៤វត្តនៅស្រុកស្រីស្នំ

រដ្ឋបាលខេត្តសៀមរាប បន្តនាំយកទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ បច្ច័យ និងសម្ភារមួយចំនួនប្រគេនដល់ព្រះសង្ឃចំនួន ០៤វត្តនៅស្រុកស្រីស្នំ

បណ្តាញខ្សែកាប្លិ៍ក្រោមដីក្នុងក្រុងសៀមរាប ជាផ្នែកមួយនៃគម្រោងរៀបចំទីក្រុងស្អាត និងឆ្លាតវៃ ក្រោយពេលហេដ្ឋរចនាសម្ព័ន្ធផ្លូវ៣៨ខ្សែត្រូវបានបញ្ចប់

បណ្តាញខ្សែកាប្លិ៍ក្រោមដីក្នុងក្រុងសៀមរាប ជាផ្នែកមួយនៃគម្រោងរៀបចំទីក្រុងស្អាត និងឆ្លាតវៃ ក្រោយពេលហេដ្ឋរចនាសម្ព័ន្ធផ្លូវ៣៨ខ្សែត្រូវបានបញ្ចប់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.