Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

បណ្តាញខ្សែកាប្លិ៍ក្រោមដីក្នុងក្រុងសៀមរាប ជាផ្នែកមួយនៃគម្រោងរៀបចំទីក្រុងស្អាត និងឆ្លាតវៃ ក្រោយពេលហេដ្ឋរចនាសម្ព័ន្ធផ្លូវ៣៨ខ្សែត្រូវបានបញ្ចប់

ដោយ Pothe Thun
24/05/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
បណ្តាញខ្សែកាប្លិ៍ក្រោមដីក្នុងក្រុងសៀមរាប ជាផ្នែកមួយនៃគម្រោងរៀបចំទីក្រុងស្អាត និងឆ្លាតវៃ ក្រោយពេលហេដ្ឋរចនាសម្ព័ន្ធផ្លូវ៣៨ខ្សែត្រូវបានបញ្ចប់
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលខេត្តសៀមរាប បានអនុវត្តគម្រោងរៀបចំនិងប្រើប្រាស់បណ្តាញបំពង់ខ្សែកាបអុបទិកក្រោមដី តាំងពីឆ្នាំ២០១៨ ក្នុងគោលដៅលុបបំបាត់ទាំងស្រុង ការប្រើប្រាស់បណ្តាញទូរគមនាគមន៍ខ្សែកាប្លិ៍អាកាស ដែលវាមានផលប៉ះពាល់ទាំងផ្នែកបច្ចេកទេស និងសោភ័ណភាព។ នេះបើតាមការបញ្ជាក់ពីលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ក្នុងឱកាសដឹកនាំក្រុមការងារចុះកាត់ទំលាក់ខ្សែកាប្លិ៍លើអាកាសនៅតាមបណ្តោយផ្លូវសម្តេចសង្ឃ ទេព វង្ស នៃក្រុងសៀមរាប ចាប់ពីចំណុចស្ពានវត្តរាជបួណ៌ រហូតដល់ស្តុបផ្សារកណ្តាល។

លោកស្រី យូ សុភា បញ្ជាក់បន្ថែមថា នៅក្នុងគម្រោងផែនការទាំងនោះ គឺត្រូវអនុវត្តនៅលើបណ្តាផ្លូវចំនួន២៤ខ្សែក្នុងក្រុងសៀមរាប ដែលស្មើនឹងប្រហែលជា ១៥០គីឡីម៉ែត្រ ហើយគម្រោងទាំងនោះ វាគឺជាផ្នែកមួយនៃការកសាងសម្បទាក្រុងសៀមរាប-អង្គរ ឲ្យក្លាយជាទី៏ក្រុងឆ្លាតនៃតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តកម្ពុជា ណាថ្ងៃអនាគត។ ជាពិសេសនៅពេលដែលហេដ្ឋរចនាសម្ព័ន្ធផ្លូវ៣៨ខ្សែត្រូវបានបញ្ចប់ការដ្ឋានដោយជោគជ័យ សៀមរាប-អង្គរ ពុំមានទៀតឡើយ ខ្សែកាប្លិ៍អាកាស ដើម្បីបង្កើតសោភ័ណភាពថ្មីនៃក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តនៃកម្ពុជា អបអរសាទរ ការងើបឡើងវិញនៃសេដ្ឋកិច្ចសង្គម ក្រោយវិបត្តិកូវីដ-១៩ ។

បើតាមលោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ដសៀមរាប បាឲ្យដឹងថា ការអនុវត្តគម្រោងផែនការទាំងនោះ នៅក្នុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ខ្សែកាប្លិ៍អាកាសដែលស្ថិតនៅលើដងផ្លូវចំនួន១៤ខ្សែ ស្មើនឹងប្រហែលជា៧០គីឡូម៉ែត្រ ត្រូវបានកាត់ផ្តាច់បោសសំអាត១០០% និងដាក់ឲ្យដំណើរការតាមបំពង់បណ្តាញបង្កប់ក្រោមដី។ យ៉ាងណាក៏ដោយ លទ្ធផលសម្រេចទាំងនោះ អាចនិយាយបានថាប្រហែលជា៥០% នៃផែនការសរុប មកដល់បច្ចប្បន្ននេះ កំពុងស្ថិតក្នុងដំណាក់ការសង្គ្រោះប្រើប្រាស់ និងត្រូវបានកែលម្អ ឲ្យស្របទៅនឹងប្លង់មេនៃកិច្ចដំណើរការស្ថាបនាផ្លូវអភិវឌ្ឃន៍ក្រុងសៀមរាប ៣៨ខ្សែ។ ក្នុងនោះបណ្តាញទូរគមនាគមន៍ក្រោមដី នឹងត្រូវបានសម្រេចលទ្ធផលជាស្ថាពរ១០០% ស្របជាមួយគ្នានឹងការរះឡើងនៃទីក្រុងឆ្លាត ក្រោយការបញ្ចប់ការដ្ឋានហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ និងក្រោយវិបត្តិកូវីដ-១៩។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

គួរបញ្ជាក់ដែរថា ខេត្ដសៀមរាបមានក្រុមហ៊ុនចំនួន១១ កំពុងប្រើប្រាស់បណ្តាញខ្សែកាប្លិ៍ទាំងនោះ ហើយក៏មានក្រុមហ៊ុនចំនួន២ក្រុមហ៊ុនផងដែរ ដែលបានទទួលអាជ្ញាប័ណ្ណជីកកប់បំពង់កាប្លិ៍ទូរគមនាគមន៍ក្រោមដី រួមមាន ទូរគមនាគមន៍កម្ពុជា TC របស់រដ្ឋ និងក្រុមហ៊ុន Cambodia Fiber Optic Communication Network (CFOCN )៕

អត្ថបទ និង រូបភាព៖ លោក ងិន គីមឡេង
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ខ្សែកាប្លិ៍ទីក្រុងស្អាតហេដ្ឋរចនាសម្ព័ន្ធ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វិទ្យាស្ថានស៊ីងឡាង ខេត្តសៀមរាប៖ការសិក្សាភាសាអង់គ្លេសនិងចិន ក្នុងពេលតែមួយជាគន្លឺះនៃអនាគតកូនខ្មែរ

វិទ្យាស្ថានស៊ីងឡាង ខេត្តសៀមរាប៖ការសិក្សាភាសាអង់គ្លេសនិងចិន ក្នុងពេលតែមួយជាគន្លឺះនៃអនាគតកូនខ្មែរ

វត្តចំនួន៣ក្នុងស្រុកប្រាសាទបាគង បានទទួលទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ បច្ច័យ និងសម្ភារពីរដ្ឋបាលខេត្តសៀមរាប

វត្តចំនួន៣ក្នុងស្រុកប្រាសាទបាគង បានទទួលទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ បច្ច័យ និងសម្ភារពីរដ្ឋបាលខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាបបន្តប្រគេនទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ និង សម្ភារប្រើប្រាស់ដល់ព្រះសង្ឃគង់ក្នុងវត្តចំនួន៣ ក្នុងស្រុកបន្ទាយស្រី

អាជ្ញាធរខេត្តសៀមរាបបន្តប្រគេនទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ និង សម្ភារប្រើប្រាស់ដល់ព្រះសង្ឃគង់ក្នុងវត្តចំនួន៣ ក្នុងស្រុកបន្ទាយស្រី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.