Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

វិទ្យាស្ថានស៊ីងឡាង ខេត្តសៀមរាប៖ការសិក្សាភាសាអង់គ្លេសនិងចិន ក្នុងពេលតែមួយជាគន្លឺះនៃអនាគតកូនខ្មែរ

ដោយ Pothe Thun
24/05/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
វិទ្យាស្ថានស៊ីងឡាង ខេត្តសៀមរាប៖ការសិក្សាភាសាអង់គ្លេសនិងចិន ក្នុងពេលតែមួយជាគន្លឺះនៃអនាគតកូនខ្មែរ
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការសិក្សាភាសាអង់គ្លេស និងចិន ក្នុងពេលតែមួយ នឹងផ្ដល់ឱកាសដល់កូនខ្មែរ មានអនាគតដ៏ភ្លឺស្វាង ខណៈការប្រើប្រាស់ភាសាអង់គ្លេស ត្រូវបានគេប្រើប្រាស់ជាផ្លូវការ សម្រាប់ការទំនាក់ទំនងលើសកលលោក និងភាសាចិន ត្រូវបានគេប្រើយ៉ាងទូលំទូលាយ ដើម្បីទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន នេះបើតាមប្រសាសន៍របស់លោក លោក អេ រិច វុង នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ក្នុងពិធីផ្សព្វផ្សាយជាផ្លូវការ នៃវិទ្យាស្ថាន ស៊ីងឡាង ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

លោក អេ រិច វុង ស្ថាបនិក និងជាអគ្គនាយកប្រត្តិបត្តិ នៃវិទ្យាស្ថាន ស៊ីងឡាង លើកឡើងថា ប្រទេសសិង្ហបុរី កាលពីជាង៥០ឆ្នាំមុនមានស្ថានភាព ប្រហាក់ប្រហែលទៅនឹងប្រទេសកម្ពុជាដែរ ប៉ុន្តែអ្វីដែលប្រទេសសិង្ហបុរីទទួលបាននាពេលបច្ចុប្បន្ន គឺជាការរៀបចំ និងខិតខំអភិវឌ្ឍចំណេះដឹង។ លោកបញ្ជាក់ថា ការអប់រំ បានផ្លាស់ប្ដូរប្រទេសសិង្ហបុរី។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអគ្គនាយក ក៏បានបង្ហាញផងដែរថា ក្រោយពីប្រទេសចិនបានដាក់គោលនយោបាយ ខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់ពិភពលោក និងតំបន់អាស៊ី លោក រួមនិងដៃគូវិនិយោគដទៃទៀត បានវាយតម្លៃថា កម្មវិធីសិក្សា ២ភាសា អង់គ្លេស និងចិន ពិតជាត្រូវការចាំបាច់ សម្រាប់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប ខណៈខេត្តដ៏មានសក្ដានុពល លើវិស័យទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រធំជាងគេ ហើយក៏ជាប៉ូលសេដ្ឋកិច្ចទី៣ ក្នុងប្រទេស បាននិងកំពុងប្រែមុខមាត់ថ្មី នៅដំណាច់ឆ្នាំ២០២១ខាងមុខនេះ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ និងអ្នកវិនិយោគទុនអន្តរជាតិ។ ដូច្នេះអាណាព្យាបាលទាំងអស់គួរ ប្រែក្លាយពេលវេលាដ៏លំបាក នៃវិបត្តិជំងឺកូវីដ-១៩នេះ ទៅជាឱកាសសម្រាប់កូនៗរបស់ខ្លួន។

លោក សាយ គឹមសេង ម្ចាស់ភាគហ៊ុន និងជានាយកក្រុមហ៊ុន នៃវិទ្យាស្ថាន ស៊ីងឡាង បង្ហាញថា បច្ចុប្បន្ន ភាសាអង់គ្លេស ត្រូវបានគេចាត់ទុកថាជាភាសាសកល រីឯភាសាចិន គេចាត់ទុកថាជាភាសាពាណិជ្ជកម្ម ដូច្នេះភាសាទាំងពីរនេះ ចាំបាច់ណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ខណៈប្រទេសជាតិកំពុងតែអភិវឌ្ឍទៅមុខជាលំដាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្ស ជាមួយរាជរដ្ឋាភិបាល វិទ្យាស្ថានភាសាបរទេសមួយនេះ បាននិងកំពុងរៀបចំកម្មវិធីសិក្សាតាមបែបប្រទេសសិង្ហបុរីចំនួន ៤ប្រភេទ រួមមាន៖១/ ថ្នាក់មូលដ្ឋានគ្រឹះភាសាអង់គ្លេស ៤កម្រិត ២/ ថ្នាក់មូលដ្ឋានគ្រឹះភាសាចិន ៤កម្រិត ៣/ ថ្នាក់ពីរភាសា សម្រាប់ទំនាក់ទំនង ៤/ មហាវិទ្យាល័យបណ្ដុះបណ្ដាលគ្រូបង្រៀន។

នៅក្នុងសន្និសីទសារព័ត៌មាននោះដែរ លោកគ្រូអ្នកគ្រូ ក្នុងនិងក្រៅប្រទេស របស់វិទ្យាស្ថាន ស៊ីងឡាង បានធ្វើបទបង្ហាញអំពីវិធីសាស្រ្តបង្រៀនតាមកម្មវិធីសិក្សារបស់ប្រទេសសិង្ខបុរី ដើម្បីធ្វើឱ្យកុមារ និងមនុស្សពេញវ័យងាយយល់ និងប្រើប្រាស់ភាសាអង់គ្លេស និងភាសាចិនបានក្នុងពេលតែមួយ ប្រកបដោយភាពស្ទាត់ជំនាញសម្រាប់ជីវភាពរស់នៅ ក្នុងសង្គមបច្ចុប្បន្ន និងអនាគត។

 

រូបភាព៖ ក្រុមការងារមន្ទីរព័ត៌មាន
អត្ថបទ៖ សេង ផល្លី

Tags: singlangវិទ្យាស្ថានស៊ីងឡាងសិក្សាភាសាអង់គ្លេសនិងចិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្តចំនួន៣ក្នុងស្រុកប្រាសាទបាគង បានទទួលទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ បច្ច័យ និងសម្ភារពីរដ្ឋបាលខេត្តសៀមរាប

វត្តចំនួន៣ក្នុងស្រុកប្រាសាទបាគង បានទទួលទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ បច្ច័យ និងសម្ភារពីរដ្ឋបាលខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាបបន្តប្រគេនទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ និង សម្ភារប្រើប្រាស់ដល់ព្រះសង្ឃគង់ក្នុងវត្តចំនួន៣ ក្នុងស្រុកបន្ទាយស្រី

អាជ្ញាធរខេត្តសៀមរាបបន្តប្រគេនទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ និង សម្ភារប្រើប្រាស់ដល់ព្រះសង្ឃគង់ក្នុងវត្តចំនួន៣ ក្នុងស្រុកបន្ទាយស្រី

ទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ បច្ច័យ និងសម្ភារ ត្រូវបានអាជ្ញាធរខេត្តប្រគេនដល់ព្រះសង្ឃក្នុងវត្តចំនួន៣ ដែលជួបការខ្វះខាតក្នុងបរិបទកូវីដ-១៩

ទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ បច្ច័យ និងសម្ភារ ត្រូវបានអាជ្ញាធរខេត្តប្រគេនដល់ព្រះសង្ឃក្នុងវត្តចំនួន៣ ដែលជួបការខ្វះខាតក្នុងបរិបទកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.