Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ បច្ច័យ និងសម្ភារ ត្រូវបានអាជ្ញាធរខេត្តប្រគេនដល់ព្រះសង្ឃក្នុងវត្តចំនួន៣ ដែលជួបការខ្វះខាតក្នុងបរិបទកូវីដ-១៩

ដោយ Pothe Thun
24/05/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, សាសនា និង មនុស្សធម៌
ទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ បច្ច័យ និងសម្ភារ ត្រូវបានអាជ្ញាធរខេត្តប្រគេនដល់ព្រះសង្ឃក្នុងវត្តចំនួន៣ ដែលជួបការខ្វះខាតក្នុងបរិបទកូវីដ-១៩
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និង សម្ភារប្រើប្រាស់ ដែលជាអំណោយរបស់រដ្ឋបាលខេត្តសៀមរាប និងសភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ត្រូវបាននាំយកទៅវេប្រគេនព្រះសង្ឃ ចំនួន០៣វត្ត ក្នុងឃុំចាន់សរ និងឃុំតាយ៉ែក នៃស្រុកសូទ្រនិគម ដែលជួបនូវការខ្វះខាតក្នុងបរិបទជំងឺកូវីដ-១៩ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ក្រោមវត្តមានលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមជាសមាជិក ក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាក្រុមការងារខេត្តចុះជួយស្រុក ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកផងដែរ។

ក្នុងនាមឯកឧត្តម ទៀ សីហា លោកស្រី យូ សុភា បានគូសបញ្ជាក់ថា ក្នុងពេលដែលនៅលើពិភពលោកក៏ដូចនៅកម្ពុជាបានកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ច សំខាន់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចព្រះសង្ឃនៅតាមទីវត្តអារាមដាច់ស្រយាលក្នុងខេត្តសៀមរាប ។ ដោយមើលឃើញពីបញ្ហាទាំងនេះហើយបានជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចរដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យមានការឆ្លងរាលដាលជាសហគមន៍ ។

លោកស្រីអភិបាលរងខេត្ត ក៏បានបញ្ជាក់បន្ថែមថា ដោយមានការចូលរួមសហការរបស់បងប្អូនប្រជាពលរដ្ឋ ដែលប៉ុន្មានថ្ងៃចុងក្រោយនេះឃើញថា កម្ពុជាកាត់បន្ថយបាននូវចំនួនឆ្លងកូវីដ-១៩ ហើយចំនួននៃអ្នកជាសះស្បើយក៏បានបង្ហាញនៅក្នុងតារាងតួរលេខប្រចាំថ្ងៃ ដែលនេះ គឺជាមោទនភាពរបស់កម្ពុជា សម្រាប់កាត់ផ្តាច់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ ២០២១ ក្នុងការព្យាបាលមុខរបួសនៃវិបត្តិកូវីដ-១៩ សំដៅឆ្ពោះទៅរកការងើបឈរឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោមការត្រៀមទុកដោយយន្តការនៃយុទ្ធសាស្រ្តកែប្រែវិបត្តិកូវីដ ឲ្យក្លាយជាឳកាសនៃការអភិវឌ្ឍន៍ និង រស់នៅតាមគន្លងថ្មី ក្រោយពីការបញ្ចប់នៃជំងឺកូវីដ-១៩ ។ ក្នុងនោះដែរលោកស្រី ក៏បានសំណូមពរដល់ព្រះសង្ឃគ្រប់វត្ត ក៏ដូចអាជ្ញាធរឃុំ ភូមិ បង្កើនការយកចិត្តអប់រំ ផ្សព្វផ្សាយបន្តដល់ប្រជាពុទ្ធបរិស័ទ ពីវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង ២ចូលរួម និងសេចក្តីណែនាំ វិធានការរបស់ក្រសួងសុខាភិបាល ពីព្រោះថា កូវិដវាមិនភ្លេចយើងទេ មានតែយើងទេភ្លេចកូវិដ ។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

20/11/2025

សូមជម្រាបជូនថា វត្តដែលជួបនូវការខ្វះខាតទាំង៣ ក្នុងនោះរួមមាន វត្តកន្សែងសារពេជ្រ និងវត្តចាន់សីម៉ា ស្ថិតក្នុងឃុំចាន់សរ និងវត្តប្រសូត្ររងី្សជប់ស្មាច់ ស្ថិតក្នុងឃុំតាយ៉ែក។ ក្នុងនោះទេយ្យទាន គ្រឿងឧបភោគបរិភោគ និង សម្ភារៈ រួមទាំងបច្ចយ័ដែលបានវេរប្រគេននាឱកាសនោះដែរក្នុងមួយវត្តទទួលបាន៖ អង្ករពី ២៥០ ទៅ ៣០០គីឡូក្រាម , មី ,ទឹកសុទ្ធ ,ទឹកត្រី ,ទឹកស៊ីអ៊ីវ , ត្រីខ , ស្ករស ,ទឹកដោះគោ ,ភេសជ្ជៈ ,អាល់កុល ជាដើម និងបច្ច័យ២លាន ៩សែន ៥ម៉ឺនរៀលផងដែរ ៕

Tags: គ្រឿងឧបភោគបរិភោគសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដសៀមរាបអំណោយរបស់រដ្ឋបាលខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តទទួលអំណោយជាថវិកាពីសប្បុរសជន

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តទទួលអំណោយជាថវិកាពីសប្បុរសជន

ពលរដ្ឋចំនួន១០គ្រួសារក្នុងចំណោម១៩គ្រួសារក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ស្ម័គ្រចិត្តទៅរស់នៅលើទីតាំងដីឡូតិ៍ថ្មី

ពលរដ្ឋចំនួន១០គ្រួសារក្នុងចំណោម១៩គ្រួសារក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ស្ម័គ្រចិត្តទៅរស់នៅលើទីតាំងដីឡូតិ៍ថ្មី

សមាជិករដ្ឋសភាវ័យក្មេងកម្ពុជា-ចិនពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈជុំវិញបញ្ហារួមរបស់ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ

សមាជិករដ្ឋសភាវ័យក្មេងកម្ពុជា-ចិនពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈជុំវិញបញ្ហារួមរបស់ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.