Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តទទួលអំណោយជាថវិកាពីសប្បុរសជន

ដោយ Pothe Thun
25/05/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តទទួលអំណោយជាថវិកាពីសប្បុរសជន
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំប្រតិភូក្រុមប្រឹក្សាខេត្ត បាននាំយកថវិកាជាប្រាក់រៀល ចំនួន១៦.២០០.០០០រៀល និង ប្រាក់ដុល្លារអាមេរិកចំនួន ៤.៤៥០ដុល្លារ និង លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្ត ដឹកនាំប្រតិភូនៃរដ្ឋបាលខេត្ត បាននាំយកថវិកាជាប្រាក់រៀល ចំនួន៩.៤៨២.០០០រៀល និង ប្រាក់ដុល្លារអាមេរិកចំនួន ១.៣០០ដុល្លារ ប្រគល់ជូនគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខានៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តសៀមរាប ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានសម្ដែងការកោតសរសើរ និង វាយតម្លៃខ្ពស់អំពីសកម្មភាពរបស់គណៈកម្មាធិការសាខា ក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ក្នុងដែលបានយកចិត្តទុកដាក់ និង ខិតខំប្រឹងប្រែងជួយដល់ជនរងគ្រោះ និង ជនងាយរងគ្រោះបានទាន់ពេលវេលា ជាពិសេសការកៀគរប្រមូលមូលនិធិ ដើមី្បទ្រទ្រង់ ចលនាកាកបាទក្រហម និងការប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ សម្រាប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ទៀ សីហា បានធ្វើការថ្លែងអំណរគុណ ចំពោះឯកឧត្តមប្រធាន និង ឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ បងប្អូនសប្បុរសជន ជាពាណិជ្ជករ អាជីវករ ក្រុមហ៊ុន សិស្ស និសិ្សត ដែលបានបរិចាកធនធានផ្ទាល់ ខ្លួន ក្នុងការទ្រទ្រង់ចលនាកាកបាទក្រហម នេះសបញ្ជាក់ឲ្យឃើញពីទឹកចិត្តដ៏ប្បុរសធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ដែលក្នុងកាយវិការដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជាពិសេសទោះបីយើងកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ ក៏ពិតមែន ក៏ប៉ុន្តែចំពោះទឹកចិត្តរបស់បងប្អូន បានបញ្ចេញនូវទឹកចិត្តដ៏សប្បុរសធម៌ ក្នុងការចូលរួមប្រយុទ្ធប្រឆាំង និង កាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ព្រមទាំងបានជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយគ្រោះធម្មជាតិផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមប្រធានគណៈកម្មាធិការសាខា មានប្រសាសន៍ទៀតថា រាល់ថវិកាដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប គឺជាការរួមចំណែកមួយ ជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលថ្នាក់ដឹកនាំ និង កងកម្លាំង សប្បុរសជន បានធ្វើការបរិច្ចាគដោយសទ្ធាជ្រះថ្លា ហើយសកម្មភាពទាំងនេះក៏ជាវប្បធម៌នៃការចែករំលែកជួយគ្នា ទោះតិចក្ដីច្រើនក្ដី តែជាទឹកចិត្តជួយគ្នាក្នុងគ្រាក្រ គ្រាលំបាក ហើយសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នឹងប្រើប្រាស់នូវថវិកាទាំងនេះ ឲ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ។

សូមបញ្ជាក់ថា ក្នុងនោះនៅឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានឧបត្ថម្ភដល់គ្រួសារងាយរងគ្រោះ , អគ្គិភ័យ , ខ្យល់កន្ត្រាក់ , ទឹកជំនន់ និង ឧបទ្ទវហេតុ មានចំនួនសរុប ៤.៧៦៤គ្រួសារ/នាក់ និងពីខែមករា ដល់ថ្ងៃទី ២៤ ខែឧសភាឆ្នាំ២០២១ នេះ បានឧបត្ថម្ភដល់គ្រួសារងាយរងគ្រោះ , អគ្គិភ័យ , ខ្យល់កន្ត្រាក់ និង ឧបទ្ទវហេតុ មានចំនួនសរុប ១.២១០គ្រួសារ/នាក់ ហើយចំពោះមូលនិធិទទួលបាន ក្នុងខួបលើកទី១៥៨ ទិវាកាកបាទ ក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២១នេះ គិតជាប្រាក់ដុល្លា មានចំនួនសរុប ២៤០.៧១៣ដុល្លារសហរដ្ឋអាមេរិក រួមទាំងសម្ភារ រួមមាន ៖ អង្ករ ៩តោន , មី ២៥កេស , ទឹកត្រី ១០យួរ ,ម៉ាស់ ១កេស និង អាល់កុល ៣០លីត្រ ៕

អត្ថបទ និង រូបភាព៖ ទ្រា ពន្លឺ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋចំនួន១០គ្រួសារក្នុងចំណោម១៩គ្រួសារក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ស្ម័គ្រចិត្តទៅរស់នៅលើទីតាំងដីឡូតិ៍ថ្មី

ពលរដ្ឋចំនួន១០គ្រួសារក្នុងចំណោម១៩គ្រួសារក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ស្ម័គ្រចិត្តទៅរស់នៅលើទីតាំងដីឡូតិ៍ថ្មី

សមាជិករដ្ឋសភាវ័យក្មេងកម្ពុជា-ចិនពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈជុំវិញបញ្ហារួមរបស់ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ

សមាជិករដ្ឋសភាវ័យក្មេងកម្ពុជា-ចិនពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈជុំវិញបញ្ហារួមរបស់ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ

កម្ពុជា កំពុងធ្វើការកែទម្រង់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតប វិបត្តជំងឺកូវីដ១៩ និងបដិវត្តន៍ ឧស្សាហកម្ម ៤.០

កម្ពុជា កំពុងធ្វើការកែទម្រង់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតប វិបត្តជំងឺកូវីដ១៩ និងបដិវត្តន៍ ឧស្សាហកម្ម ៤.០

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.