Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្ពុជា កំពុងធ្វើការកែទម្រង់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតប វិបត្តជំងឺកូវីដ១៩ និងបដិវត្តន៍ ឧស្សាហកម្ម ៤.០

ដោយ Pothe Thun
25/05/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កម្ពុជា កំពុងធ្វើការកែទម្រង់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតប វិបត្តជំងឺកូវីដ១៩ និងបដិវត្តន៍ ឧស្សាហកម្ម ៤.០
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ស្តីពី ការកែទម្រង់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)តាមវីឌីអូ Zoom នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ បានមានប្រសាសន៍ថា ការអប់រំបណ្តុះបណ្តាលបច្ចេក ទេស និងវិជ្ជាជីវៈ គឺជាកត្តាមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជំរុញឲ្យអ្នកសិក្សាទទួលបាននូវចំណេះដឹង ជំនាញបច្ចេកទេសជាមួយសមត្ថភាពពិតប្រាកដដើម្បីក្លាយខ្លួនជាពលករ ជំនាញ អ្នកបច្ចេកទេស ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានឱ្យដឹងថា ក្នុងបរិបទនៃជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានកំពុងស្វែងរកគន្លឹះកែទម្រង់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យកាន់តែទំនើបហើយ ដើម្បីឆ្លើយតប និងបដិវត្តន៍ឧស្សាហកម្ម៤.០ផង។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយជាតិធំៗមួយចំនួនក្នុងនោះរួមមាន គោលនយោបាយអភិវឌ្ឈន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម និងបង្កើតការងារសមរម្យ ព្រមទាំងធានាគុណភាព និងផលិតភាព ខ្ពស់របស់កម្លាំងពលកម្មដែលអាចប្រកួតប្រជែងប្រសើរជាងមុនជាមួយបណ្តាប្រទេសក្នុងតំបន់។ ឯកឧត្តម បានបន្តថា កន្លងមក ការផ្លាស់ប្តូរអាកាសធាតុ , ការរាលត្បាតនៃជំងឺឆ្លង, ការរីកចំរើននៃវិទ្យាសាស្រ្ត និងការចល័តទីលំនៅរបស់ប្រជាពលរដ្ឋជាដើម ដែលជំរុញឱ្យពលរដ្ឋប្រឈមការគ្មានការងារធ្វើ។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើគ្រប់វិស័យ ជាពិសេស ការអភិវឌ្ឍវិស័យការងារ រួមទាំងការបង្កើតការងារ ការពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ព្រមទាំងជំរុញការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ការលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាពជាដើម ។ ក្នុងបដិវត្តន៍នៃឧស្សាហកម្ម៤.០ និងភាពជឿនលឿនរបស់បច្ចេកវិទ្យា បានធ្វើឱ្យការធ្វើអាជីវកម្ម ការលក់ដូរ ការសិក្សាជាដើម កាន់តែមានភាពងាយស្រួល ដែលកត្តាទាំងនេះហើយ ប្រជាពលរដ្ឋទាំងអស់គួរផ្លាស់ប្តូរពីការប្រើប្រាស់បច្ចេកវិទ្យាពីអាណូឡក មកឌីជីថលវិញ ខណៈដែលប្រទេសជឿនលឿនក្នុងលោកកំពុងធ្វើបដិវត្តន៍បច្ចេកវិទ្យា ហើយប្រព័ន្ធការងារបែបឌីជីថលនេះកំពុងមានតម្រូវការការងារខ្ពស់ ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ ៖ លោក បុង ឆវ័ន

Tags: បដិវត្តន៍ ឧស្សាហកម្ម ៤.០បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភ្ញៀវទេសចរណ៍កំពុងមានការចាប់អារម្មណ៍ និងមានទំនុកចិត្ដនៅពេលមកទស្សនានៅរមណីយដ្ឋានអង្គរ ក្នុងអំឡុងពេលជំងឺកូវី-១៩

ភ្ញៀវទេសចរណ៍កំពុងមានការចាប់អារម្មណ៍ និងមានទំនុកចិត្ដនៅពេលមកទស្សនានៅរមណីយដ្ឋានអង្គរ ក្នុងអំឡុងពេលជំងឺកូវី-១៩

អាជ្ញាធរខេត្តសម្រេចបិទការចេញ-ចូល ផ្សារសាមគ្គី ក្នុងក្រុងសៀមរាប ជាបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកលក់កាហ្វេម្នាក់ផ្ទុកជំងឺកូវីដ-១៩

អាជ្ញាធរខេត្តសម្រេចបិទការចេញ-ចូល ផ្សារសាមគ្គី ក្នុងក្រុងសៀមរាប ជាបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកលក់កាហ្វេម្នាក់ផ្ទុកជំងឺកូវីដ-១៩

គ្រួសារនៅសល់ចំនួន០៩គ្រួសារដែលរស់នៅលើទីតាំងដីរដ្ឋនៃដីចំណីផ្លូវអតីតប្រព័ន្ឋការពាររបស់ខេត្ត ក្នុងសង្កាត់ស្លក្រាម បានស្ម័គ្រចិត្តទៅរស់នៅលើទីតាំងដីឡូតិ៍ថ្មី ស្ថិតនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ក្នុងស្រុកបន្ទាយស្រី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.