Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ភ្ញៀវទេសចរណ៍កំពុងមានការចាប់អារម្មណ៍ និងមានទំនុកចិត្ដនៅពេលមកទស្សនានៅរមណីយដ្ឋានអង្គរ ក្នុងអំឡុងពេលជំងឺកូវី-១៩

ដោយ Pothe Thun
25/05/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
53
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិកំពុងមានការចាប់អារម្មណ៍ និងមានទំនុកចិត្ដខ្ពស់ទៅលើអាជ្ញាធរជាតិអប្សរា ខណៈដែលពួកគាត់ទៅទស្សនារមណីយដ្ឋានអង្គរ នៅតំបន់ទេសចរណ៍ក្នុងអំឡុងពេលជំងឺកូវីដ-១៩។ ក្រោយពេលរាជរដ្ឋាភិបាលបានបើកឲ្យចូលទ្សនានៅតំបន់ទេសចរណ៍ឡើងវិញ នៅទូទាំងប្រទេសនាពេលកន្លងមកនេះ ភ្ញៀវទេសចរជាតិបានទៅទៅទស្សនាប្រសាទអង្គរវត្ដមានកំណើនឡើងវិញ ដោយក្នុងមួយថ្ងៃពី៣រយនាក់ទៅ៤រយនាក់ ជាពិសេសនៅថ្ងៃសៅរិ៍និងអាទិត្យប្រមាណ៥រយនាក់ ចំណែកភ្ញៀវអន្ដរជាតិមានចាប់ពី៥នាក់ ទៅ២០នាក់សម្រាប់ថ្ងៃឈប់សម្រាក។ នេះបើតាមការបញ្ជាក់ពីលោក ឡេក គឹមលីន អនុប្រធានភ្នាក់ងារទេសចរណ៍ក្នុងតំបន់អង្គរវត្ដ។

លោក ឡេក គឹមលីន បន្ថែមថា ភ្ញៀវទេសចរដែលនៅក្នុងខេត្ដភាគច្រើនពួកាត់គាត់ទៅលេងនៅទីធ្លាខាងមុខអង្គរវត្ដ និងជិះកង់ហាត់ប្រាណពេលល្ងាច ខណៈដែលអាជ្ញាធរជាតិអប្សរា មានការរៀបចំសោភ័ណ្ឌភាពស្រស់ស្អាតនៅទីនោះ រីឯភ្ញៀវទេសចរមកពីតាមខេត្ដផ្សេងៗទៅទស្សនារមណីយដ្ឋានអង្គរធម្មតា។លោកបានបន្ដថា ក្រោយឃើញមានកំណើនភ្ញៀវឡើងវិញនេះ អាជ្ញាធរជាតិបានរៀបចំអោយមានវិធានការពារនៃការឆ្លងជំងឺកូវីដ១៩យ៉ាងយកចិត្ដទុកដាក់បំផុត ដោយមានម៉ាស៊ីនវាស់កំដៅ បាញ់អាកុល ស្គែនឃ្យូអ័រកូដ ដើម្បីធ្វើយ៉ាងណាអោយមានទំនុកចិត្ដពីភ្ញៀវទេសចរ។

ភ្ញៀវទេសចរណ៍ពីខេត្ដបាត់ដំបង និងខេត្ដសៀមរាប បានលើកឡើងថា ការធ្វើទេសចរណ៍ក្នុងពេលមានជំងឺកូវីដ១៩កំពុងរាដាលនេះ ដោយសារតែពួកគាត់នៅចង់ឃើញនិងចង់ស្គាល់ពីទិដ្ឋភាពប្រាសាទអង្គរ បើទោះបីពួកគេធ្លាប់បានទៅទស្សរួចហើយក្ដី ហើយការទៅទស្សនាប្រាសាទអង្គរ ក៍បានមានវិធានការការពារពីឆ្លងជំងឺកូវីដ១៩នេះផងដែរ។ពួកគាត់បានបន្ដថា ក្នុងនាមជាកូនខ្មែរ មិនអាចមិនឃើញប្រាសាទអង្គរវត្ដនោះឡើយ។ក្រោយពីការទស្សនាហើយនោះ ពួកគាត់បានកោតសសើរពីការរៀបចំបរិស្ថានអង្គរបានល្អប្រសើរផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ប៉ុន្ដែទោះជាយ៉ាងណា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាសាកលនៃជំងឺកូវីដ១៩ ជានិច្ចកាលអាជ្ញាធរជាតិអប្សរាបានដាក់ចេញវិធានការសម្រាប់មន្ត្រី ភ្នាក់ងារបំពេញកិច្ចការតាមប្រាង្គប្រាសាទទាំងអស់ ត្រូវអនុវត្តន៍ជាប្រចាំនូវវិធានការ ៣កុំ និង៣ការពារឱ្យបានជាប់ជាប្រចាំ។ ភ្ញៀវទេសចរមុនពេលចូលទស្សនាប្រាសាទគឺ តម្រូវឱ្យពាក់ម៉ាស់ លាងសម្អាតដៃជាមួយអាល់កុល និងស្គេនកម្មវិធីQR Code ដើម្បីចូលរួមតាមដាននិងទប់ស្កាត់ ការចម្លងមេរោគកូវីដ-១៩។ ជាពិសេសមិនឱ្យមានការប្រមូលផ្តុំ និងត្រូវដើរឬក៏ឈរដោយរក្សាគម្លាតឆ្ងាយៗពីគ្នា។

សូមជម្រាបថា អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរកាលពីថ្ងៃទី២៥ ខែមេសាឆ្នាំ២០២១កន្លងមក បានចេញសេចក្តីជូនដំណឹងរួមគ្នា ឲ្យបើកការចូលទស្សនាប្រាសាទនានា និងលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឡើវិញ បន្ទាប់ពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញសេចក្តីសម្រេចឲ្យបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស។អាជ្ញាធរជាតិអប្សរារំពឹងថា នឹងមានភ្ញៀវទេសចរណ៍ទៅទស្សនាកាន់តែច្រើនទៀត ក្រោយពេលបើកដំណើរការឡើងវិញនាពេលនេះ៕

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី

Tags: ​ភ្ញៀវ​ទេសចរណ៍​​រមណីយដ្ឋាន​អង្គរ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសម្រេចបិទការចេញ-ចូល ផ្សារសាមគ្គី ក្នុងក្រុងសៀមរាប ជាបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកលក់កាហ្វេម្នាក់ផ្ទុកជំងឺកូវីដ-១៩

អាជ្ញាធរខេត្តសម្រេចបិទការចេញ-ចូល ផ្សារសាមគ្គី ក្នុងក្រុងសៀមរាប ជាបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកលក់កាហ្វេម្នាក់ផ្ទុកជំងឺកូវីដ-១៩

គ្រួសារនៅសល់ចំនួន០៩គ្រួសារដែលរស់នៅលើទីតាំងដីរដ្ឋនៃដីចំណីផ្លូវអតីតប្រព័ន្ឋការពាររបស់ខេត្ត ក្នុងសង្កាត់ស្លក្រាម បានស្ម័គ្រចិត្តទៅរស់នៅលើទីតាំងដីឡូតិ៍ថ្មី ស្ថិតនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ក្នុងស្រុកបន្ទាយស្រី

គ្រួសារនៅសល់ចំនួន០៩គ្រួសារដែលរស់នៅលើទីតាំងដីរដ្ឋនៃដីចំណីផ្លូវអតីតប្រព័ន្ឋការពាររបស់ខេត្ត ក្នុងសង្កាត់ស្លក្រាម បានស្ម័គ្រចិត្តទៅរស់នៅលើទីតាំងដីឡូតិ៍ថ្មី ស្ថិតនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ក្នុងស្រុកបន្ទាយស្រី

កសិដ្ឋានដាំប្រទាលកន្ទុយក្រពើមួយកន្លែងក្នុងក្រុងសៀមរាប អាចរកចំណូលបានជាង៣ពាន់ដុល្លាក្នុងមួយខែ

កសិដ្ឋានដាំប្រទាលកន្ទុយក្រពើមួយកន្លែងក្នុងក្រុងសៀមរាប អាចរកចំណូលបានជាង៣ពាន់ដុល្លាក្នុងមួយខែ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.