Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

កសិដ្ឋានដាំប្រទាលកន្ទុយក្រពើមួយកន្លែងក្នុងក្រុងសៀមរាប អាចរកចំណូលបានជាង៣ពាន់ដុល្លាក្នុងមួយខែ

ដោយ Pothe Thun
26/05/2021
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
កសិដ្ឋានដាំប្រទាលកន្ទុយក្រពើមួយកន្លែងក្នុងក្រុងសៀមរាប អាចរកចំណូលបានជាង៣ពាន់ដុល្លាក្នុងមួយខែ
90
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រទាលកន្ទុយក្រពើ ឬហៅតាមភាសាបច្ចេកទេស អាឡូវេរ៉ា គឺជារុក្ខជាតិម្យ៉ាងដែលមានគុណប្រយោជន៍ល្បីល្បាញ និងពេញនិយមខ្លាំងណាស់ គឺគេយកវាទៅសម្រួលការឈឺចាប់ កន្ទួល ពង ជួយស្បែក និងសីររាង្គមិនឱ្យស្ងួត បំបាត់ការឡើងខ្លាញ់នៅសក់ជាដើម។ ប៉ុន្តែរុក្ខជាតិនេះមិនសូវមានអ្នកដាំធ្វើអាជីវកម្មនោះឡើយ ខណៈដែលបច្ចុប្បន្ននេះមានទីផ្សារខ្ពស់។

អ្នកស្រី ទូច ស្រីរ័ត្ន នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បានឪ្យដឹងថា ប្រទាលកន្ទុយក្រពើ ជាប្រភេទរុក្ខជាតិងាយស្រួលដំា មិនថាមនុស្សវ័យចំណាស់ ឬមនុស្សពេញវ័យនោះទេ ពោលកសិករឬប្រជាពលរដ្ឋអាចប្រកបរបរនេះបានទាំងអស់ អោយតែមានមានដីជីវជាតិល្អ។ ក្នុងរយៈពេល៥ឆ្នាំមកនេះ រូបគាត់បានដាំដើមប្រទាលកន្ទុយក្រពើ៥ពាន់ដើម ដែលមកដល់បច្ចុប្បន្ននេះ អ្នកស្រី អាចរកចំណូលពីការលក់ដើមប្រទាលកន្ទុយក្រពើបានប្រមាណ៣ពាន់ដុល្លាក្នុងមួយខែ ។ អ្នកស្រីបានបន្ថែមទៀតថា ប្រទាលកន្ទុយក្រពើ ជាប្រភេទប្រទាលពូជធំ យកពីប្រទេសជប៉ុន ដោយមានទីផ្សារខ្ពស់គួរអោយកត់សំគាល់ក្នុងអំឡុងជំងឺកូវីដ-១៩។ ចំពោះការដាំកូនរបស់វាអាចប្រើពេលតែមួយឆ្នាំ ឬជាងមួយឆ្នាំ នឹងទទួលបានផល ដោយប្រើជីធម្មជាតិ មិនប្រើជីគីមី។

អ្នកស្រី ទូច ស្រីរ័ត្ន បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ អ្នកស្រីបានលក់ប្រទាលកន្ទុយក្រពើនេះ កាត់ជាធាង មួយគីឡូ៥ពាន់រៀល និងកូនតូចមួយដើម១ដុល្លារ និងដើមមានធុងស្រាប់២០ដុល្លាឡើងទៅតាមប្រភេទដើមមានកូនច្រើនឬតិច។ប្រទាល់កន្ទុយក្រពើនេះ ភាគច្រើនគេយកទៅប្រើប្រាស់ជាគ្រឿងសំអាង ភេសជ្ជៈ ឬធ្វើជាឱសថផ្សេងៗសម្រាប់ព្យាបាលជំងឺជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

អ្នកស្រីបានបន្ថែមថា គាត់បានបង្កើជាកសិដ្ឋានដាំប្រទាលកន្ទុយក្រពើនេះមានរយៈពេល៥ឆ្នាំមកហើយ ដែលដំបូងឡើងអ្នកស្រីយកប្រទាល់កន្ទុយក្រពើនេះ មកពីប្រទេសជប៉ុន ដើម្បីធ្វើជាឱសថព្យាបាលជំងឺរបស់អ្នកស្រីទេ ប៉ុន្ដែដោយសារមានជំនាញផ្នែកកសិកម្មផងនោះ អ្នកស្រីក៍សម្រេចចិត្ដដាំធ្វើជាមុខរបរតែម្ដង។ អ្នកស្រីថា ប្រទាលកន្ទុយក្រពើងាយស្រួលដាំអោយតែដីមានជីវជាតិជាប្រភេទដីល្បាយមិនដក់ទឹក។ មកដល់ពេលនេះមានក្រុមហ៊ុននៅក្រៅប្រទេស បញ្ជាទិញជាច្រើនតោនក្នុងមួយខែ ប៉ុន្ដែមិនទាន់មានលទ្ធភាពដាំដុះអោយគ្រប់គ្រាន់តាមតម្រូវការនៅឡើយ ដោយអ្នកស្រី កំពុងចងក្រងជាសមាជិកដាំដើមប្រទាលនេះអោយបានច្រើននាក់ ព្រមទាំងមានគម្រោងដាំជាច្រើនហិកតាបន្ថែមទៀតផងដែរ ដើម្បីផ្គត់ផ្គង់ទៅក្រៅប្រទេស៕

អត្ថបទ និង រូបភាព៖ ឈិត សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ប្រទាលកន្ទុយក្រពើអាឡូវេរ៉ា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេចប្រធានរដ្ឋសភា បានប្រគល់រថយន្តសង្រ្គោះបន្ទាន់មួយគ្រឿងដល់មន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

សម្ដេចប្រធានរដ្ឋសភា បានប្រគល់រថយន្តសង្រ្គោះបន្ទាន់មួយគ្រឿងដល់មន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជួបប្រជុំពិនិត្យការងារ ជាមួយថ្នាក់ដឹកនាំ សមាជិក ក្រុមប្រឹក្សាឃុំ ស្រុក នៃស្រុកកោះសូទិន

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជួបប្រជុំពិនិត្យការងារ ជាមួយថ្នាក់ដឹកនាំ សមាជិក ក្រុមប្រឹក្សាឃុំ ស្រុក នៃស្រុកកោះសូទិន

សមាគមកូរ៉េខេត្តសៀមរាប នាំយកអំណោយជូនដល់ប្រជាជនកូរ៉េស្នាក់នៅក្នុងខេត្តសៀមរាប អំឡុងវិបត្តិកូវីដ-១៩

សមាគមកូរ៉េខេត្តសៀមរាប នាំយកអំណោយជូនដល់ប្រជាជនកូរ៉េស្នាក់នៅក្នុងខេត្តសៀមរាប អំឡុងវិបត្តិកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63305 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.