Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពលរដ្ឋចំនួន១០គ្រួសារក្នុងចំណោម១៩គ្រួសារក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ស្ម័គ្រចិត្តទៅរស់នៅលើទីតាំងដីឡូតិ៍ថ្មី

ដោយ Pothe Thun
25/05/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ពលរដ្ឋចំនួន១០គ្រួសារក្នុងចំណោម១៩គ្រួសារក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ស្ម័គ្រចិត្តទៅរស់នៅលើទីតាំងដីឡូតិ៍ថ្មី
64
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
ស្ថិតនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ហើយគ្រួសារដែលមិនយល់ព្រមនឹងចាត់វិធានការរដ្ឋបាលនៅថ្ងៃទី២៦នេះ
លោក ហែន ពុទ្ឋី នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានមានប្រសាសន៍ថា ប្រជាពលរដ្ឋចំនួន ១០គ្រួសារ ក្នុងចំណោម១៩គ្រួសារ ដែលបានរស់នៅលើទីតាំងដីរដ្ឋនៃផ្លូវអតីតប្រព័ន្ឋការពាររបស់ខេត្ត ស្ថិតក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបច្ចុប្បន្នបានប៉ះពាល់ដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបនោះ បានស្ម័គ្រចិត្តទទួលយកដំណោះស្រាយគោលនយោបាយរបស់រដ្ឋ ទៅរស់នៅលើទីតាំងដីឡូតិ៍ថ្មី ស្ថិតនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី តាមរយៈនៃការចាប់ឆ្នោត និងផ្តិតមេដៃឯកភាពទទួលយកដីឡូតិ៍លំនៅឋានថ្មី ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ។
លោក ហែន ពុទ្ឋី បានឲ្យដឹងទៀតថា វាមិនមែនជារឿងសាមញ្ញនោះទេ ចំពោះការរុះរើ និងផ្លាស់ប្តូរលំនៅឋានចាស់មកសាងសង់និងរស់នៅក្នុងទីតាំងថ្មីនោះ ព្រោះវាពិតជាជួបនូវផលលំបាកច្រើន ប៉ុន្តែរដ្ឋបាលខេត្ត នឹងសហការជាមួយ អង្គភាពនិងអាជ្ញាធរពាក់ព័ន្ឋ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនសម្ភាររបស់បងប្អូនទៅកាន់ទីតាំងថ្មី ខណៈដែលកាលពីប៉ុន្មានខែមុននេះ មានបងប្អូនប្រជាពលរដ្ឋប្រមាណជាង៤០០គ្រួសារ បានស្ម័គ្រចិត្តទទួលយកដំណោះស្រាយគោលនយោបាយ ផ្លាស់ប្តូរការរស់នៅចេញពីសំណង់មិនរៀបរយលើចំណីដងស្ទឹងសៀមរាប ទៅកសាងលំនៅដ្មានលើទីតាំងថ្មី រស់នៅភូមិអភិវឌ្ឍ រុនតាឯក នេះដែរ ដែលក្នុងមួយគ្រួសារទទួលបានដីទំហំ២០ម៉ែត្រគុណនឹង៣០ម៉ែត្រ
។
លោក ហែន ពុទ្ឋី បានឲ្យដឹងបន្ថែមទៀតថា នៅថ្ងៃទី២៦ ខែឧសភានេះ ក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តសៀមរាប នឹងប្រើប្រាស់វិធានការរដ្ឋបាលឲ្យមានប្រសិទ្ធភាព ចំពោះអ្នកដែលមិនព្រមទទួលយកការសម្របសម្រួលនោះ ព្រោះមកដល់ពេលនេះ វាមិនតិចជាងរយៈពេល៣ខែនោះឡើយ ដែលយន្តការនៃការសម្របសម្រួល ត្រូវបានប្រើប្រាស់ ហើយមុននឹងឈានដល់ដំណាក់កាលនេះ ក៏មានការជូនដំណឹងជាមុនផងដែរ ក៏ប៉ុន្តែរដ្ឋបាលខេត្តនៅតែមានក្តីសង្ឃឹមថា ប្រជាពលរដ្ឋដែលមិនទាន់យល់អំពីវិធានការដោះស្រាយថ្ងៃនេះ នឹងអាចបានយល់នៅថ្ងៃក្រោយ តែមិនទុកឲ្យហួសពេលនោះឡើយ ៕
អត្ថបទ និង រូបភាព៖ លោក ងិន គឹមឡេង និង លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

អត្ថបទ និង រូបភាព៖ លោក ងិន គឹមឡេង, លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាជិករដ្ឋសភាវ័យក្មេងកម្ពុជា-ចិនពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈជុំវិញបញ្ហារួមរបស់ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ

សមាជិករដ្ឋសភាវ័យក្មេងកម្ពុជា-ចិនពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈជុំវិញបញ្ហារួមរបស់ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ

កម្ពុជា កំពុងធ្វើការកែទម្រង់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតប វិបត្តជំងឺកូវីដ១៩ និងបដិវត្តន៍ ឧស្សាហកម្ម ៤.០

កម្ពុជា កំពុងធ្វើការកែទម្រង់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតប វិបត្តជំងឺកូវីដ១៩ និងបដិវត្តន៍ ឧស្សាហកម្ម ៤.០

ភ្ញៀវទេសចរណ៍កំពុងមានការចាប់អារម្មណ៍ និងមានទំនុកចិត្ដនៅពេលមកទស្សនានៅរមណីយដ្ឋានអង្គរ ក្នុងអំឡុងពេលជំងឺកូវី-១៩

ភ្ញៀវទេសចរណ៍កំពុងមានការចាប់អារម្មណ៍ និងមានទំនុកចិត្ដនៅពេលមកទស្សនានៅរមណីយដ្ឋានអង្គរ ក្នុងអំឡុងពេលជំងឺកូវី-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.