Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សមាជិករដ្ឋសភាវ័យក្មេងកម្ពុជា-ចិនពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈជុំវិញបញ្ហារួមរបស់ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ

ដោយ Pothe Thun
25/05/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សមាជិករដ្ឋសភាវ័យក្មេងកម្ពុជា-ចិនពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈជុំវិញបញ្ហារួមរបស់ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសមាជិករដ្ឋសភាវ័យក្មេងនៃរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសហការី ចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីរវាងសមាជិករដ្ឋសភាវ័យក្មេងនៃព្រះរាជាណាចក្រកម្ពុជា ជាមួយសមាជិកសភាវ័យក្មេងនៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស ដឹកនាំដោយ លោកជំទាវ វ៉ាង ហុងយ៉ាន (Wang Hongyan) ប្រធានគណៈប្រតិភូសភាវ័យក្មេងនៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីធ្វើការចែករំលែកព័ត៌មាន ពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈ ជុំវិញបញ្ហារួមរបស់ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន។

កិច្ចប្រជុំនេះរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ ដែលភ្ជាប់ពីវិមានរដ្ឋសភា ទៅសភាប្រជាជនចិនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

មានប្រសាសន៍ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈប្រតិភូសមាជិករដ្ឋសភាវ័យក្មេងកម្ពុជា ក៏ដូចជាលោកជំទាវ វ៉ាង ហុងយ៉ាន (Wang Hongyan) ប្រធានគណៈប្រតិភូសភាវ័យក្មេងនៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស សុទ្ធតែបានមានប្រសាសន៍រំលេចពីសារៈសំខាន់នៃកិច្ចប្រជុំនាថ្ងៃនេះ ដោយចាត់ទុកថា នេះជាវេទិកាមួយ ដែលអនុញ្ញាតឲ្យសមាជិកសភាវ័យក្មេងនៃប្រទេសទាំងពីរ មានឱកាសចែករំលែកព័ត៌មាន បទពិសោធន៍ការងារ និងធ្វើការពិភាក្សាផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហារួមរបស់ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ទាំងក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងពិភពលោក។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បន្ថែមថា កិច្ចប្រជុំទ្វេភាគីដ៏សំខាន់នាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវភាពរឹងមាំនៃចំណងមិត្តភាពកម្ពុជា-ចិន ក្នុងការកសាងសហគមន៍ជោគវាសនារួម ដែលមានលក្ខណៈយុទ្ធសាស្រ្ត ជាពិសេសរវាងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសភាតំណាងប្រជាជនចិនទូទាំងប្រទេស ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានប្រសិទ្ធនាមថា “ចំណងមិត្តភាពដែកថែប” និងបានបង្កើតជា ”ទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។

នៅក្នុងកិច្ចប្រជុំនេះ សមាជិកសភាវ័យក្មេងនៃប្រទេសទាំងពីរ បានផ្ដល់បទអន្តរាគមន៍ និងធ្វើការពិភាក្សាលើប្រធានបទចំនួនបីផ្សេងគ្នា យ៉ាងក្បោះក្បាយ ដោយរំលេចចេញនូវខ្លឹមសារសំខាន់ៗ ជាច្រើនជូនដល់អង្គប្រជុំ ទៅតាមប្រធានបទនីមួយៗ មានដូចជា៖

ប្រធានបទទី១គឺ « ការលើកកម្ពស់សន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច ការរក្សាពហុភាគីនិយម និងការកសាងវិបុលភាពសម្រាប់មនុស្សជាតិ តាមរយៈការបន្តគាំទ្រគ្នា និងសហការគ្នាលើគ្រប់ទិដ្ឋភាព ក្នុងដំណាក់កាល និងក្រោយការរីរាលដាលនៃជំងឺកូវីដ១៩»។ សម្រាប់ការផ្ដល់បទអន្តរាគមន៍លើប្រធានបទទី១នេះ សមភាគីចិនមានឯកឧត្ដម Chen Fuli សមាជិកគណៈកម្មាធិការកិច្ចការបរទេស នៃសភាប្រជាជនចិនទូទាំងប្រទេស និងឯកឧត្ដម Zue Guang សមាជិកសភា នៃសភាខេត្តយូណាន ឯខាងភាគីកម្ពុជាគឺមានឯកឧត្ដម សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ជាអ្នកផ្ដល់បទអន្តរាគមន៍។ នៅក្នុងប្រធានបទទី១នេះ ភាគីទាំងពីរបានបង្ហាញយ៉ាងច្បាស់ពីភាពមិនអាចខ្វះបាននៃស្មារតីពហុភាគីនិយម ជាពិសេសកិច្ចគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វិស័យ ទាំងក្នុងអំឡុង និងក្រោយពេលកូវីដ ១៩ ដើម្បីរួមគ្នាលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ការកសាងវិបុលភាពសម្រាប់មនុស្សជាតិ គឺស្របនឹងឃ្លាដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកក្នុងពិធីបើកវេទិកាបូអាវសម្រាប់អាស៊ី កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដែលថា “គ្មានប្រទេសណាមួយមានសុវត្ថិភាពនោះទេ ដរាបប្រទេសទាំងអស់មិនមានសុវត្ថិភាព”។

ប្រធានបទទី២គឺ «ការកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ចសង្គមដោយជំងឺកូវីដ១៩ និងការលើកកម្ពស់នូវភាពធន់ក្រោយការរាតត្បាតជាសកលនៃជំងឺនេះ ៖ បទពិសោធន៍ និងទស្សនាទាន»។ ប្រធានបទនេះ ខាងភាគីចិនមានឯកឧត្ដម Guo Hongquan សមាជិកសភា នៃសភាប្រជាជនចិនទូទាំងប្រទេស ជាអ្នកផ្ដល់បទអន្តរាគមន៍ ឯខាងកម្ពុជាគឺមានឯកឧត្ដម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ជាអ្នកផ្ដល់បទអន្តរាគមន៍។ ដោយភាគីទាំងពីរបានបង្ហាញពីសារៈសំខាន់នៃការផ្លាស់ប្តូរ ព័ត៌មាន បទពិសោធន៍ និងទស្សនៈរវាងកម្ពុជា ចិន ដើម្បីរួមគ្នាកាត់បន្ថយផលប៉ះពាល់ដែលជះឥទ្ធិពលដោយជំងឺកូវីដ១៩ និងជាពិសេសគឺការធ្វើការរួមគ្នា ដើម្បីបង្កើនភាពធន់សម្រាប់សេដ្ឋកិច្ចសង្គម បន្ថែមទៀត ក្រោយវិបត្តិនេះត្រូវបានបញ្ចប់។
ចំណែកប្រធានបទទី ៣គឺ «ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភាចិន-កម្ពុជា ជាពិសេស ទំនាក់ទំនងនៃសមាជិកសភាវ័យក្មេងនៃប្រទេសទាំងពីរ ឆ្ពោះទៅកាន់ការពង្រឹងនីតិរដ្ឋ»។ សម្រាប់ប្រធានបទទី៣នេះ ខាងភាគីកម្ពុជាមាន លោកជំទាវ ម៉ាណ ណាវី តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ជាអ្នកផ្ដល់បទអន្តរាគមន៍ ឯភាគីចិនមាន ឯកឧត្តម Wang Sen សមាជិកសភា នៃសភាតំបន់វិនហ្សាន ខេត្តយូណាន។ តាមរយៈប្រធានបទទី៣ គណៈប្រតិភូប្រទេសទាំងពីរ ក៏បានពិភាក្សាបន្ថែម លើគោលដៅបន្តជំរុញឲ្យបាននូវកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ ឆ្ពោះទៅរកការពង្រឹងនីតិរដ្ឋ ដែលជាធាតុមួយដ៏ចាំបាច់ក្នុងចំណោមធាតុនានាដើម្បីធានានិរន្តរភាពនៃវឌ្ឍនភាពជារួមរបស់សង្គមជាតិ។

មានប្រសាសន៍ថែ្លងបិទកិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ និងបង្ហាញសេចក្តីសោមនស្សរីករាយក្រៃលែងចំពោះលទ្ធផលដែលសម្រេចបានដោយកិច្ចប្រជុំទ្វេភាគីនាពេលនេះ ជាពិសេសការផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងទស្សនៈនៃការចូលរួមផ្ទាល់ជាមួយបក្ស និងរដ្ឋាភិបាលនៅក្នុងកិច្ចការជាតិ និងអន្តរជាតិ ក៏ដូចជាទស្សនវិស័យឆ្ពោះទៅអនាគតនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ ជាពិសេសក្នុងក្របខណ្ឌសមាជិកសភាវ័យក្មេងដើម្បីកសាងសហគមន៍ជោគវាសនារួមដែលមានលក្ខណៈពិសេស គឺពេញលេញ ពិតប្រាកដ កម្រិតខ្ពស់ និងស៊ីជម្រៅ៕

 

Tags: សមាជិករដ្ឋសភាវ័យក្មេងកម្ពុជា-ចិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជា កំពុងធ្វើការកែទម្រង់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតប វិបត្តជំងឺកូវីដ១៩ និងបដិវត្តន៍ ឧស្សាហកម្ម ៤.០

កម្ពុជា កំពុងធ្វើការកែទម្រង់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតប វិបត្តជំងឺកូវីដ១៩ និងបដិវត្តន៍ ឧស្សាហកម្ម ៤.០

ភ្ញៀវទេសចរណ៍កំពុងមានការចាប់អារម្មណ៍ និងមានទំនុកចិត្ដនៅពេលមកទស្សនានៅរមណីយដ្ឋានអង្គរ ក្នុងអំឡុងពេលជំងឺកូវី-១៩

ភ្ញៀវទេសចរណ៍កំពុងមានការចាប់អារម្មណ៍ និងមានទំនុកចិត្ដនៅពេលមកទស្សនានៅរមណីយដ្ឋានអង្គរ ក្នុងអំឡុងពេលជំងឺកូវី-១៩

អាជ្ញាធរខេត្តសម្រេចបិទការចេញ-ចូល ផ្សារសាមគ្គី ក្នុងក្រុងសៀមរាប ជាបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកលក់កាហ្វេម្នាក់ផ្ទុកជំងឺកូវីដ-១៩

អាជ្ញាធរខេត្តសម្រេចបិទការចេញ-ចូល ផ្សារសាមគ្គី ក្នុងក្រុងសៀមរាប ជាបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកលក់កាហ្វេម្នាក់ផ្ទុកជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.