Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

វត្តចំនួន៣ក្នុងស្រុកប្រាសាទបាគង បានទទួលទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ បច្ច័យ និងសម្ភារពីរដ្ឋបាលខេត្តសៀមរាប

ដោយ Pothe Thun
24/05/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
វត្តចំនួន៣ក្នុងស្រុកប្រាសាទបាគង បានទទួលទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ បច្ច័យ និងសម្ភារពីរដ្ឋបាលខេត្តសៀមរាប
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វត្តចំនួន៣ ក្នុងស្រុកប្រាសាទបាគង រួមមាន វត្តបន្ទាយក្បាលចិន ក្នុងឃុំអំពិល វត្តពង្ររង្សី ក្នុងឃុំកន្ទ្រាំង និងវត្តព្រះខ័នសែនជ័យ ស្ថិតក្នុងឃុំបល្ល័ង្គ បានទទួលទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ បច្ច័យ និងសម្ភារប្រើប្រាស់ពីរដ្ឋបាលខេត្តសៀមរាប ដោយទេយ្យវត្ថុទាំងនោះក្នុងមួយវត្តទទួលបាន៖ អង្ករពី ២០០ ទៅ ៣០០គីឡូក្រាម ,មី ១០កេស ,ទឹកសុទ្ធ ៥កេស ,ទឹកត្រី ៥កេស,ទឹកស៊ីអ៊ីវ ៥កេស , ត្រីខ ២កេស , ស្ករស ,ទឹកដោះគោ ,ភេសជ្ជៈ ,អាកុល និងបច្ច័យ ២លានរៀល។ ពិធីប្រគេននេះដែរ ប្រព្រឹត្តិទៅក្រោមវត្តមានលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ-អង្គភាព អាជ្ញាធរស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងស្រុកផងដែរ។

លោក ពិន ប្រាកដ មានប្រសាសន៍ ក្រោមខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត ស្ថាប័នជំនាញពាក់ព័ន្ធ ការលះបង់របស់កងទ័ពជួរមុខ អាជ្ញាធរដែនដី រួមទាំងការចូលរួមសហការពីសហភាពសហព័ន្ធយុវជន និងបងប្អូនប្រជាពលរដ្ឋ ឃើញថា កម្ពុជាកាត់បន្ថយបាននូវចំនួនអ្នកឆ្លងកូវីដ-១៩ ហើយចំនួននៃអ្នកជាសះស្បើយ ក៏បានបង្ហាញនៅក្នុងតារាងតួរលេខប្រចាំថ្ងៃ ដែលនេះ គឺជាមោទកភាពរបស់កម្ពុជាសម្រាប់កាត់ផ្តាច់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ ព្យាបាលមុខរបួសនៃវិបត្តិកូវីដ-១៩ សំដៅឆ្ពោះទៅរកការងើបឈរឡើងវិញ នៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោមការត្រៀមទុកដោយយន្តការនៃយុទ្ធសាស្រ្ត កែប្រែវិបត្តិកូវីដ ឲ្យក្លាយជាឱកាស នៃការអភិវឌ្ឍន៍ ។

លោក ពិន ប្រាកដ មានប្រសាសន៍ទៀតថា កម្មវិធីប្រគេនទេយ្យវត្ថុមានចង្ហាន់បិណ្ឌបាតជាដើមនេះ ត្រូវបានរដ្ឋបាលខេត្តបានរៀបចំឡើងសម្រាប់បណ្តាវត្តចំនួន៣០ និងអាស្រមចំនួន៦ ដែលបាននឹងកំពុងជួបការលំបាកខ្លាំង ស្ថិតនៅតាមបណ្តាមូលដ្ឋានស្រុកទាំង១១ទូទាំងខេត្ត លើកលែងតែក្រុងសៀមរាប។ ក្នុងឱកាសនោះដែរលោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់ព្រះសង្ឃគ្រប់វត្ត ក៏ដូចអាជ្ញាធរឃុំ ភូមិ បង្កើនការយកចិត្តអប់រំ ផ្សព្វផ្សាយបន្តដល់ប្រជាពុទ្ធបរិស័ទ ពីវិធានការ ៣កុំ ៣ការពារ និង ២ចូលរួម និង សេចក្តីណែនាំពីវិធានការការពាររបស់ក្រសួងសុខាភិបាល៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: វត្តក្នុងស្រុកប្រាសាទបាគង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបបន្តប្រគេនទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ និង សម្ភារប្រើប្រាស់ដល់ព្រះសង្ឃគង់ក្នុងវត្តចំនួន៣ ក្នុងស្រុកបន្ទាយស្រី

អាជ្ញាធរខេត្តសៀមរាបបន្តប្រគេនទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ និង សម្ភារប្រើប្រាស់ដល់ព្រះសង្ឃគង់ក្នុងវត្តចំនួន៣ ក្នុងស្រុកបន្ទាយស្រី

ទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ បច្ច័យ និងសម្ភារ ត្រូវបានអាជ្ញាធរខេត្តប្រគេនដល់ព្រះសង្ឃក្នុងវត្តចំនួន៣ ដែលជួបការខ្វះខាតក្នុងបរិបទកូវីដ-១៩

ទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ បច្ច័យ និងសម្ភារ ត្រូវបានអាជ្ញាធរខេត្តប្រគេនដល់ព្រះសង្ឃក្នុងវត្តចំនួន៣ ដែលជួបការខ្វះខាតក្នុងបរិបទកូវីដ-១៩

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តទទួលអំណោយជាថវិកាពីសប្បុរសជន

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តទទួលអំណោយជាថវិកាពីសប្បុរសជន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.