Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ព្រះសង្ឃនៅតាមវត្តអារាម ក្នុងស្រុកស្វាយលើ ដែលកំពុងជួបការខ្វះខាត ក្នុងវិបត្តិនៃជំងឺកូវីដ-១៩ ទទួលទេយ្យទានពីរដ្ឋបាលខេត្តសៀមរាប

ដោយ Pothe Thun
22/05/2021
នៅក្នុង ព័ត៌មានជាតិ
មេបញ្ជាការរងកងទ័ពជើងគោកអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខក្រុមគ្រូពេទ្យដែលកំពុងបំពេញភារកិច្ចក្នុងមណ្ឌលចត្ដាឡីស័កវត្តស្វាយ ក្នុងក្រុងសៀមរាប
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹកថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០២១ លោ ពៅ ពិសិដ្ឋ អភិបាលរងខេត្ត រួមដំណើរដោយអស់លោក លោកស្រីជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បាននាំយកបិណ្ឌបាតទានមួយចំនួនប្រគេនចំពោះព្រះសង្ឃ ដែលគង់នៅតាមទីអារាមមួយចំនួនក្នុងស្រុកស្វាយលើ ដែលកំពុងជួបបញ្ហាខ្វះខាតភោជនភណ្ឌ ដោយសារតែវិបត្តិកូវីដ-១៩ ក្នុងនោះមានវត្តព្រៃល្ងៀង ស្ថិតក្នុងឃុំកន្ទួត ,វត្តសាមគ្គីមានជ័យ ក្នុងឃុំតាសៀម និងអាស្រមតាអែវ ស្ថិតក្នុងឃុំខ្នងភ្នំ ដោយទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈដែរបានវេរប្រគេនក្នុងមួយវត្តទទួលបាន៖ អង្ករចាប់ពី ២៥០គីឡូក្រាម ដល់ ៣០០គីឡូក្រាម រួមមាន មី ,ទឹកសុទ្ធ ,ទឹកត្រី ,ទឹកស៊ីអ៊ីវ ,ត្រីខ ,ស្ករស ,ទឹកដោះគោ ភេសជ្ជៈមួយចំនួន ,អាល់កុល និងបច្ច័យ ២លានរៀលផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះលោក ពៅ ពិសិដ្ឋ បានគូសបញ្ជាក់ថា ក្នុងពេលដែលនៅលើពិភពលោក ក៏ដូចនៅកម្ពុជាបានកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ច សំខាន់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចព្រះសង្ឃនៅតាមទីវត្តអារាមដាច់ស្រយាលផងដែរ ។ ដោយបញ្ហានេះហើយប្រមុខរាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចរដ្ឋបាលខេត្ត និង ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យមានការឆ្លងរាលដាលជាសហគមន៍។ ក្រៅពីប្រជាពលរដ្ឋជួបការខ្វះខាត អាជ្ញាធរខេត្តតែងតែគិតដល់តាមទីវត្តអារាប ដែលមានស្រុកចំនួន១១ មានវត្តចំនួន៣០វត្ត និងអាស្រមចំនួន៦ ទូទាំងខេត្ត ដែលជួបនូវការខ្វះខាត នូវទ័យ្យទាន គ្រឿងឧបភោគបរិភោព្រមទាំងសម្ភារៈប្រើប្រាស់ក្នុងបរិបទនៃជំងឺកូវីដ-១៩នេះ។

អភិបាលរងខេត្ត មានប្រសាសន៍ទៀតថា ដោយមានការចូលរួមសហការរបស់បងប្អូនប្រជាពលរដ្ឋ ដែលប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញថា កម្ពុជាកាត់បន្ថយបាននូវចំនួនឆ្លងកូវីដ១៩ ហើយចំនួននៃអ្នកជាសះស្បើយ ក៏បានបង្ហាញនៅក្នុងតារាងតួរលេខប្រចាំថ្ងៃផងដែរ ដែលនេះគឺជាមោទនភាពរបស់កម្ពុជា សម្រាប់កាត់ផ្តាច់ព្រឹត្តិការណ៍សហគមន៍២០កុម្ផៈ២០២១ ក្នុងការព្យាបាលមុខរបួសនៃវិបត្តិជំងឺកូវីដ-១៩ សំដៅឆ្ពោះទៅរកការងើបឈរឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោមការត្រៀមទុកដោយយន្តការនៃយុទ្ធសាស្រ្តកែប្រែវិបត្តិកូវីដ ឲ្យក្លាយជាឳកាសនៃការអភិវឌ្ឍន៍ និង ឲ្យមានការរស់នៅតាមគន្លងថ្មី ក្រោយពីការបញ្ចប់នៃជំងឺកូវីដ-១៩។ ក្នុងនោះដែរលោក ក៏បានសំណូមពរដល់ព្រះសង្ឃគ្រប់វត្ត/អាស្រម ក៏ដូចអាជ្ញាធរឃុំ ភូមិ បង្កើនការយកចិត្តអប់រំ ផ្សព្វផ្សាយបន្តដល់ប្រជាពុទ្ធបរិស័ទ ពីវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង ២ចូលរួម និង សេចក្តីណែនាំ វិធានការរបស់ក្រសួងសុខាភិបាល ពីព្រោះថា កូវីដវាមិនភ្លេចយើងទេ មានតែយើងទេភ្លេចកូវីដ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ ម៉ី សុខារិទ្ធ
កែសម្រួល៖ អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប បន្តនាំយកទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ បច្ច័យ និងសម្ភារមួយចំនួនប្រគេនដល់ព្រះសង្ឃចំនួន ០៤វត្តនៅស្រុកស្រីស្នំ

រដ្ឋបាលខេត្តសៀមរាប បន្តនាំយកទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ បច្ច័យ និងសម្ភារមួយចំនួនប្រគេនដល់ព្រះសង្ឃចំនួន ០៤វត្តនៅស្រុកស្រីស្នំ

បណ្តាញខ្សែកាប្លិ៍ក្រោមដីក្នុងក្រុងសៀមរាប ជាផ្នែកមួយនៃគម្រោងរៀបចំទីក្រុងស្អាត និងឆ្លាតវៃ ក្រោយពេលហេដ្ឋរចនាសម្ព័ន្ធផ្លូវ៣៨ខ្សែត្រូវបានបញ្ចប់

បណ្តាញខ្សែកាប្លិ៍ក្រោមដីក្នុងក្រុងសៀមរាប ជាផ្នែកមួយនៃគម្រោងរៀបចំទីក្រុងស្អាត និងឆ្លាតវៃ ក្រោយពេលហេដ្ឋរចនាសម្ព័ន្ធផ្លូវ៣៨ខ្សែត្រូវបានបញ្ចប់

វិទ្យាស្ថានស៊ីងឡាង ខេត្តសៀមរាប៖ការសិក្សាភាសាអង់គ្លេសនិងចិន ក្នុងពេលតែមួយជាគន្លឺះនៃអនាគតកូនខ្មែរ

វិទ្យាស្ថានស៊ីងឡាង ខេត្តសៀមរាប៖ការសិក្សាភាសាអង់គ្លេសនិងចិន ក្នុងពេលតែមួយជាគន្លឺះនៃអនាគតកូនខ្មែរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.