Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្តសៀមរាប បន្តនាំយកទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ បច្ច័យ និងសម្ភារមួយចំនួនប្រគេនដល់ព្រះសង្ឃចំនួន ០៤វត្តនៅស្រុកស្រីស្នំ

ដោយ Pothe Thun
24/05/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប រួមដំណើរដោយអស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ-អង្គភាព អាជ្ញាធរស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និង ស្រុក បាននាំយកទេយ្យវត្ថុ ជាគ្រឿងឧបភោគបរិភោគ បច្ច័យ និងសម្ភារប្រើប្រាស់ រួមមាន ៖ អង្ករ ២០០គីឡូក្រាម , មី ១០កេស ,ទឹកសុទ្ធ៥កេស ,ទឹកត្រី ៥កេស,ទឹកស៊ីអ៊ីវ ៥កេស , ត្រីខ ២កេស , ស្ករស ,ទឹកដោះគោ ភេសជ្ជៈ អាកុល និង បច្ច័យ ២លានរៀល សម្រាប់វត្តនីមួយៗ ដែលជាអំណោយរបស់រដ្ឋបាលខេត្តសៀមរាប ប្រគេនដល់ព្រះសង្ឃចំនួន ០៤វត្តនៅស្រុកស្រីស្នំ ដែលជួបប្រទះនូវការខ្វះខាត ក្នុងបរិបថជំងឺកូវីដ-១៩ ក្នុងនោះនៅឃុំស្លែងស្ពាន មានវត្តសុវណ្ណគិរីកេសរត្រោះ និង វត្តកោះអារញ្ញបុរីសែនសុខ , ក្នុងឃុំត្រាំសសរ មានវត្តចន្ទរង្សីពង្រ និង ក្នុងឃុំក្លាំងហាយ មានវត្តពោធិល្បើក ដែលពិធីនេះបានប្រារព្ធឡើងនៅក្នុងបរិវេណវត្តសុវណ្ណគិរីកេសរត្រោះ ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនេះ លោក នាក់ ណេរ៉ុន បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក្នុងបរិបថនៃជំងឺកូវីដ-១៩ មិនត្រឹមតែប្រជាពលរដ្ឋនោះទេ សូម្បីតែព្រះសង្ឃក៏ជួបប្រទះនូវការលំបាកខ្វះខាតផងដែរ ព្រោះចង្ហាន់បិណ្ឌបាត្ររបស់ព្រះសង្ឃ អាស្រ័យលើប្រជាពលរដ្ឋ ហេតុនេះហើយ ឯកឧត្តម អភិបាលខេត្ត បានរៀបចំកម្មវិធីប្រគេនទេយ្យវត្ថុសម្រាប់វត្តចំនួន៣០ និងអាស្រមចំនួន៦ ដែលជួបការលំបាកខ្លាំង ស្ថិតនៅតាមបណ្តាមូលដ្ឋានស្រុកទាំង១១ទូទាំងខេត្ត លើកលែងតែក្រុងសៀមរាប ដែលទេយ្យវត្ថុរួមមាន ៖ អង្ករចាប់ពី ២០០គីឡូក្រាម ដល់ ៣០០គីឡូក្រាម អាស្រ័យលើចំនួនព្រះសង្ឃ និងតាជី-យាយជី ក្រៅពីនេះមាន មី ១០កេស ,ទឹកសុទ្ធ៥កេស ,ទឹកត្រី ៥កេស,ទឹកស៊ីអ៊ីវ ៥កេស , ត្រីខ ២កេស , ស្ករស ,ទឹកដោះគោ ភេសជ្ជៈ អាកុល និង បច្ច័យ ២លានរៀល សម្រាប់វត្តនីមួយៗ ។

លោកអភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ទៀតថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩មិនទាន់ថមថយខ្លាំងនោះទេ ហើយកន្លងមករាជភ្នំពេញ ខេត្តកណ្ដាល និង ខេត្តព្រះសីហនុ ដែលធ្លាប់តែមានការកើនឡើងនៃជំងឺកូវីដ-១៩នោះ បច្ចប្បន្ននេះ ខេត្តជិតខាងមួយចំនួននៃខេត្តសៀមរាបរបស់យើង ក៏មានការឆ្លងកើនឡើងជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃផងដែរ ហើយបើទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តយ៉ាងណាក៏ដោយ ក៏បញ្ហានេះនៅតែកើតមាននៅក្នុងខេត្តរបស់យើងដែរ ដូច្នេះបញ្ហាសំខាន់គឺការចូលរួមរបស់ប្រជាពលរដ្ឋ ហើយសម្រាប់យើងជាអាជ្ញាធរមូលដ្ឋាន គឺត្រូវចុះឲ្យបានជាប់ជាប្រចាំទៅដល់លំនៅដ្ឋានប្រជាពលរដ្ឋ ដោយពន្យល់ណែនាំគាត់ឲ្យបានយល់ដឹងកាន់តែច្បាស់អំពីវិធានការការពារជំងឺកូវីដ-១៩ ក្នុងនោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ៣ការពារ និង ៣កុំ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានធ្វើការក្រើនរំលឹកដល់រដ្ឋបាលស្រុក និង មេឃុំគ្រប់ឃុំក្នុងទូទាំងស្រុកស្រីស្នំ ត្រូវបន្តការតាមដានដោយយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋចំណូលថ្មី ជាពិសេសដែលពួកគាត់មកពីតំបន់ដែលមានហានីភ័យខ្ពស់ ទោះក្នុងរូបភាពជាសាច់ញាតិ និង មិត្តភក្ដិក៏ដោយ ក៏ត្រូវណែនាំអប់រំគាត់ អំពីការរស់នៅដាច់ដោយរយៈពេល១៤ថ្ងៃ ឬក៏ឲ្យគាត់មកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កដោយស័្មគ្រចិត្ត ព្រោះថាបើគាត់រស់នៅក្នុងភូមិ ហើយមានវិជ្ជមានជំងឺកូវីដ-១៩នោះ ភូមិនោះនឹងប្រឈមការបិទខ្ទប់ ដូចនេះ វានឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់មិនខានឡើយ ពិសេសសំណូមពរដល់ព្រះចៅអធិការគ្រប់វត្តទាំងអស់ក្នុងស្រុកស្រីស្នំ សុំជួយផ្សព្វផ្សាយបន្តដល់ប្រជាពុទ្ធបរិស័ទ ពីវិធានការរបស់រាជរដ្ឋាភិបាល និង សេចក្តីណែនាំនានាពីវិធានការការពាររបស់ក្រសួងសុខាភិបាល ៕

អត្ថបទ ៖ លោក លីវ សាន្ត
រូបភាព៖ លោក ខេង ឧត្ដម

Tags: វត្តស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បណ្តាញខ្សែកាប្លិ៍ក្រោមដីក្នុងក្រុងសៀមរាប ជាផ្នែកមួយនៃគម្រោងរៀបចំទីក្រុងស្អាត និងឆ្លាតវៃ ក្រោយពេលហេដ្ឋរចនាសម្ព័ន្ធផ្លូវ៣៨ខ្សែត្រូវបានបញ្ចប់

បណ្តាញខ្សែកាប្លិ៍ក្រោមដីក្នុងក្រុងសៀមរាប ជាផ្នែកមួយនៃគម្រោងរៀបចំទីក្រុងស្អាត និងឆ្លាតវៃ ក្រោយពេលហេដ្ឋរចនាសម្ព័ន្ធផ្លូវ៣៨ខ្សែត្រូវបានបញ្ចប់

វិទ្យាស្ថានស៊ីងឡាង ខេត្តសៀមរាប៖ការសិក្សាភាសាអង់គ្លេសនិងចិន ក្នុងពេលតែមួយជាគន្លឺះនៃអនាគតកូនខ្មែរ

វិទ្យាស្ថានស៊ីងឡាង ខេត្តសៀមរាប៖ការសិក្សាភាសាអង់គ្លេសនិងចិន ក្នុងពេលតែមួយជាគន្លឺះនៃអនាគតកូនខ្មែរ

វត្តចំនួន៣ក្នុងស្រុកប្រាសាទបាគង បានទទួលទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ បច្ច័យ និងសម្ភារពីរដ្ឋបាលខេត្តសៀមរាប

វត្តចំនួន៣ក្នុងស្រុកប្រាសាទបាគង បានទទួលទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ បច្ច័យ និងសម្ភារពីរដ្ឋបាលខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.