ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ថ្មីតែ៦នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជាអត្រាទាបថ្មីមួយទៀត

 ប្រទេសកូរ៉េខាងត្បូងបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០នេះ ដោយក្នុងនោះបានបញ្ជាក់ថា នៅរយៈពេល ២៤ម៉ោងកន្លងទៅនេះ អ្នកឆ្លងជំងឺ COVID-19 ថ្មីៗតែ ០៦នាក់ប៉ុណ្ណោះត្រូវបានរកឃើញ ដែលវាជាចំនួនទាបថ្មីមួយទៀត បើធៀបនឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលត្រូវបានរាយការណ៍មានចំនួន ០៨នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ ក្នុងចំណោមករណីឆ្លងជំងឺ COVID-19...

ព័ត៌មានលំអិត

ម៉ាឡេស៊ីសម្រេចបន្តរឹតត្បិតការធ្វើដំណើររបស់ប្រជាជនរហូតដល់ថ្ងៃទី១២ ខែឧសភា

បទបញ្ជារឹតត្បិតការធ្វើដំណើរហៅកាត់ថា MCO របស់ម៉ាឡេស៊ី ត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ីសម្រេចឲ្យបន្តអនុវត្ត រហូតដល់ថ្ងៃទី១២ ខែឧសភា ខាងមុខ បើទោះបីជាស្ថានការណ៍ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ ហាក់លែងសូវធ្ងន់ធ្ងរ ខ្លាំងដូចមុនក៏ដោយក្តី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA កាលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។ តាមរយៈការថ្លែងលើកញ្ចក់ទូរទស្សន៍នាឱកាស មុនការចាប់ផ្តើមនៃខែបួសរ៉ាម៉ាឌនរបស់សាសនាអ៉ីស្លាម...

ព័ត៌មានលំអិត

នៅលើកប៉ាល់ទេសចរណ៍ខ្នាតធំរបស់អ៉ីតាលី ដែលចតនៅជប៉ុននោះ មានអ្នកឆ្លង COVID-19 កើនដល់ ៤៨នាក់ហើយ

មកទល់ពេលនេះចំនួនករណីឆ្លង COVID-19 នៅលើកប៉ាល់ទេសចរណ៍ អ៉ីតាលី មួយគ្រឿងឈ្មោះ ខូស្តា អាត្លង់ទីខា (Costa Atlantica) ដែលបានចូលចតនៅប្រទេសជប៉ុន ដើម្បីធ្វើការជួសជុលនោះគឺកើនដល់ ៤៨នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។ កប៉ាល់ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកប៉ាល់ទេសចរណ៍...

ព័ត៌មានលំអិត

ស្ថានការណ៍ COVID-19 នៅកូរ៉េខាងត្បូងកាន់តែធូរស្រាលខ្លាំង ខណៈអត្រាឆ្លងប្រចាំថ្ងៃ ធ្លាក់មកនៅក្រោម ១០ករណី

នៅរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសកូរ៉េខាងត្បូងបានរកឃើញ អ្នកឆ្លងជំងឺ COVID-19 ថ្មីៗតែ ០៨ករណីប៉ុណ្ណោះ ដែលនាំឲ្យចំនួនករណីឆ្លងសរុបទូទាំងប្រទេសកើនឡើងដល់ ១០,៧០២ករណី ដែលជាអត្រាឆ្លងប្រចាំថ្ងៃទាបបំផុតថ្មីមួយទៀត។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។ កូរ៉េខាងត្បូងបានជួបប្រទះអ្នកឆ្លងប្រចាំថ្ងៃ ស្ថិតនៅក្នុងរង្វង់ ១០នាក់ដូចខាងលើនេះ រយៈពេល...

ព័ត៌មានលំអិត

រថយន្តតាក់ស៊ីស្វ័យប្រវត្តិ ត្រូវដាក់ឲ្យដំណើរការជាសាធារណៈក្នុងទីក្រុង Changsha ប្រទេសចិន

រថយន្តតាក់ស៊ីស្វ័យប្រវត្តិប្រមាណ៣០គ្រឿង ត្រូវបានដាក់ឲ្យដំណើរការជាសាធារណៈក្នុងទីក្រុង Changsha នៅខេត្ត Hunan ភាគកណ្តាលនៃប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ កាលពីថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។ សម្រាប់ការប្រើប្រាស់សេវាតាក់ស៊ី ដែលមានសមត្ថភាពបើកបរដោយស្វ័យប្រវត្តិនេះ គឺគេអាចជិះពួកវាបានដោយឥតគិតថ្លៃ តាមរយៈ កម្មវិធីទូរស័ព្ទមួយ ដែលបង្កើតឡើងសម្រាប់សេវាធ្វើដំណើរនេះផ្ទាល់។ នៅក្នុងរថយន្តតាក់ស៊ីនីមួយៗ មានអ្នកបច្ចេកទេសម្នាក់...

ព័ត៌មានលំអិត

អត្រាអ្នកឆ្លង COVID-19 នៅអាមេរិកកើនឡើងយ៉ាងគំហុក ដោយក្នុងពេលតែ១ថ្ងៃ រកឃើញអ្នកឆ្លង COVID-19 ថ្មីជិត ៤០,០០០នាក់

ទិន្នន័យពីសាកលវិទ្យាសាស្ត្រអាមេរិក ចន ហប់ឃីនស៍ (Johns Hopkins University) បានបង្ហាញឲ្យឃើញថា នៅក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ (គិតត្រឹមម៉ោង ៨៖០០នាទីយប់ថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៩,៤៦៩ករណីថ្មីទៀត ដែលនាំឲ្យចំនួនសរុបកើនឡើងដល់...

ព័ត៌មានលំអិត

ក្រសួងការបរទេសចិនបង្ហាញថា ចិនមិនមែនជា «សត្រូវ» របស់សហរដ្ឋអាមេរិកនោះទេ

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយថា ចិនមិនមែនជាសត្រូវរបស់សហរដ្ឋអាមេរិកនោះទេ ជាការឆ្លើយតបទៅនឹង លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលចោទប្រកាន់ទីក្រុងប៉េកាំង បិទបាំងតួលេខអ្នកឆ្លង និងអ្នកស្លាប់ដោយសារ COVID-19។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN កាលថ្ងៃចន្ទ ទី២០ ខែមេសា...

ព័ត៌មានលំអិត

ឥណ្ឌាប្រកាសពីការរកឃើញករណីឆ្លង COVID-19 កើនដល់ ១៨,៦០១នាក់ ក្នុងនោះស្លាប់ ៥៩០នាក់

អាជ្ញាធរសុខាភិបាលឥណ្ឌាបានរាយការណ៍ឲ្យដឹងនៅថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០នេះថា ប្រទេសឥណ្ឌាបានរកឃើញករណីស្លាប់ថ្មីៗ ដោយសារជំងឺ COVID-19 ចំនួន ៣១នាក់បន្ថែមទៀត កាលពីថ្ងៃចន្ទម្សិលមិញនេះ ខណៈករណីឆ្លងថ្មីៗចំនួន ៩៤៥ករណី ក៏ត្រូវបានរាយការណ៍នៅក្នុងថ្ងៃជាមួយគ្នានេះដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលឥណ្ឌាបានគូសបញ្ជាក់ ថា «គិតត្រឹម ម៉ោង ៨៖០០នាទីព្រឹកថ្ងៃអង្គារនេះ...

ព័ត៌មានលំអិត

អត្រាឆ្លងជំងឺ COVID-19 នៅកូរ៉េខាងត្បូង ធ្លាក់ចុះកាន់តែទាបមែនទែនដល់៩ករណីក្នុងមួយថ្ងៃ!

នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីតែ ០៩នាក់ប៉ុណ្ណោះ ដែលត្រូវបានចាត់ទុកជាអត្រាឆ្លងប្រចាំថ្ងៃ ទាបបំផុតថ្មីមួយទៀត ខណៈករណីឆ្លងសរុបកើនឡើងដល់ ១០,៦៨៣ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។ សម្រាប់អត្រាឆ្លងប្រចាំថ្ងៃស្ថិតក្នុងរង្វង់ក្រោម ២០ករណីបែបនេះ បានកើតមានឡើង ០៤ថ្ងៃជាប់ៗគ្នាមកហើយ...

ព័ត៌មានលំអិត

ចំនួនករណីស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិកកើនលើស ៤០,០០០នាក់

យោងតាមគេហទំព័រ Worldometer គិតត្រឹមម៉ោង ០០៖៣០នាទីចូលព្រឹកថ្ងៃច័ន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនលើស ៧៥០,០០០ករណី ក្នុងនោះចំនួនអ្នកស្លាប់សរុបកើនលើស៤០,០០០នាក់ផងដែរ។ ចំនួនអ្នកស្លាប់នៅអាមេរិកជាង៤០,០០០នាក់នេះ គឺជាចំនួនច្រើនជាង២ដង នៃប្រទេសអេស្ប៉ាញ ដែលស្លាប់ប្រមាណ២០,០០០នាក់ និងអ៉ីតាលី ស្លាប់ប្រមាណជាង២៣,០០០នាក់ ស្របពេលបារាំងមានចំនួនស្លាប់សរុបក្បែរ២០,០០០នាក់ដែរ។...

ព័ត៌មានលំអិត
Page 27 of 64 1 26 27 28 64

Recommended

សូម Like និង Follow ពួកយើង