ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

កងទ័ពអាកាសចិនបញ្ជូនយន្តហោះ៨គ្រឿងទៅ Wuhan ជាមួយបុគ្គលិកពេទ្យជិត ៨០០នាក់ និងបរិក្ខារពេទ្យ៥៨តោន

(វូហាន)៖ យន្ដហោះដឹកជញ្ជូនសរុបចំនួន ០៨គ្រឿង មកពីកងកម្លាំងទ័ពអាកាស នៃកងទ័ពរំដោះប្រជាជនចិន (PLA) បានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិវូហានធានហេ (Wuhan Tianhe International Airport) កាលពីថ្ងៃអាទិត្យ ជាមួយបុគ្គលិកពេទ្យយោធា ៧៩៥នាក់ និងបរិក្ខារពេទ្យ ៥៨តោន ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ដែលបានផ្ដាច់ជីវិតមនុស្ស ៣៦១នាក់ និង...

ព័ត៌មានលំអិត

អាជ្ញាធរចិន៖ «អ្នកឆ្លងវីរុសកូរ៉ូណា ៤៧៥នាក់បានជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញ»

នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះអាជ្ញាធរសុខាភិបាលចិបាន ប្រកាសថា អ្នកឆ្លងវីរុសកូរ៉ូណាសរុប ៤៧៥នាក់ហើយ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយពួកគេបានជាសះស្បើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ មានអ្នកជំងឺជាសះស្បើយពីវីរុសកូរ៉ូណាថ្មី ១៤៧នាក់បន្ថែមទៀត បានចាកចេញពីមន្ទីរពេទ្យ នៅទូទាំងប្រទេសចិនក្នុងនោះ ៨០នាក់ស្ថិតនៅក្នុងខេត្តហ៊ូប៉ី...

ព័ត៌មានលំអិត

ចិនសាងសង់មន្ទីរពេទ្យធំមួយរួចរាល់តែក្នុងពេល៨ថ្ងៃ និងអាចទទួលអ្នកជំងឺ១,០០០នាក់

(វូហាន)៖ ចិនបានសាងសង់មន្ទីរពេទ្យបណ្ដោះអាសន្ន ដែលមានគ្រែចំនួនជាង ១,០០០ ដោយចំណាយពេលតែ ០៨ថ្ងៃប៉ុណ្ណោះ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ដែលផ្ទុះឡើង ដំបូងចេញពីទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។ មន្ទីរពេទ្យ ហួសិនសាន...

ព័ត៌មានលំអិត

អូស្ត្រាលីកំពុងត្រៀមលក្ខណៈទប់ទល់ភ្លើងឆេះព្រៃដែលអាចឆេះកញ្ជ្រោលឡើងវិញនៅ ភាគអាគ្នេយ៍

តំបន់មួយចំនួនធំនៃភាគអាគេ្នយ៍ប្រទេសអូស្ត្រាលី កំពុងត្រៀមខ្លួនទប់ទល់នឹងរលកម្ដៅ និងខ្យល់បក់ខ្លាំង ដែលកំពុងបង្កការគំរាមកំហែង ក៏ដូចជាការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការផ្ទុះឡើងវិញនូវភ្លើងឆេះព្រៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។ ខណៈក្រុមអ្នកពន្លត់អគ្គីភ័យនិងប្រជាជននៅក្នុងតំបន់ ត្រៀមខ្លួនប្រឈមមុខនឹងគ្រោះថ្នាក់កម្រិតខ្ពស់ អាជ្ញាធររដ្ឋញូសោតវែលស៍ (New South Wales ឬ NSW)...

ព័ត៌មានលំអិត

ជប៉ុនអះអាងថា ក្នុងចំណោមអ្នកត្រឡប់មកពីវូហានជាង២០០នាក់ «មាន៣នាក់ផ្ទុកវីរុសកូរ៉ូណា»

ក្រសួងសុខាភិបាលជប៉ុនទើបតែបានប្រកាសឲ្យដឹងថា ពលរដ្ឋជប៉ុន ០៣នាក់ក្នុងចំណោមជាង ២០០នាក់ ដែលត្រូវបានជម្លៀសខ្លួនចេញពីប្រទេសចិន ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្ត និងរកឃើញថា ពួកគេបានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ខណៈបច្ចុប្បន្នចំនួនអ្នកផ្ទុកវីរុសនេះនៅជប៉ុនបានកើនដល់ ១១ករណី ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។ មនុស្សទាំង...

ព័ត៌មានលំអិត

ក្រសួងសុខាភិបាលថៃព្រមានថា ការផ្ទុះរាតត្បាតវីរ៉ុសកូរ៉ូណា អាចកើតមានឡើង នៅតំបន់ទេសចរណ៍

ក្រសួងសុខាភិបាលសាធារណៈរបស់ថៃបានព្រមានថា អាចកើតមានការផ្ទុះរាតត្បាត វីរ៉ុសផ្លូវដង្ហើមថ្មីកូរ៉ូណា នៅក្នុងតំបន់ដែលមានភ្ញៀវទេសចរជនជាតិចិនច្រើន ដូចជាទីក្រុងបាងកក, ទីក្រុងឈៀងម៉ៃ និងកោះភូកេត។ នេះបើយោងតាមសារព័ត៌មាន BangkokPost ចុះផ្សាយឲ្យដឹងកាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។ ការប្រកាសព្រមានរបស់ក្រសួងដែលបានធ្វើឡើងនៅថ្ងៃនេះ បន្ទាប់ពីអ្នកបើករថយន្តក្រុងជនជាតិជប៉ុនម្នាក់ ត្រូវបានគេរាយការណ៍ថា បានឆ្លងវីរ៉ុសកូរ៉ូណា នៅពេលដែលបើករថយន្តដឹកភ្ញៀវទេសចរជនជាតិចិន ដែលមកពីទីក្រុងវូហានប្រទេសចិន។ អ្នកបើករថយន្តជនជាតិជប៉ុនរូបនេះ មិនធ្លាប់បានធ្វើដំណើរទៅកាន់ទីក្រុងវូហាននោះទេ។...

ព័ត៌មានលំអិត

សហរដ្ឋអាមេរិកកំពុងបង្កើត «វ៉ាក់សាំងប្រឆាំងវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី» និងជម្រុញឲ្យចិនសហការជាមួយអន្តរជាតិ

សហរដ្ឋអាមេរិកបានឱ្យដឹងថា ក្រុមអ្នកជំនាញរបស់ខ្លួនកំពុងចាប់ផ្ដើមអភិវឌ្ឍ «វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាថ្មី» ដែលមានប្រភពដើមមកពីទីក្រុងវូហាន (Wuhan) ប្រទេសចិន ហើយក៏បានជំរុញឱ្យទីក្រុងប៉េកាំងបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរសុខាភិបាលអន្តរជាតិផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០។ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) មន្ត្រីមកពីវិទ្យាស្ថានជាតិសុខាភិបាលអាមេរិក (NIH) លោក...

ព័ត៌មានលំអិត

ឱសថស្ថានមួយក្នុងទីក្រុងប៉េកាំង រងការពិន័យជាប្រាក់ជាង ៤០ម៉ឺនដុល្លារ ដោយសារដំឡើងតម្លៃម៉ាស់

ឱសថស្ថានមួយនៅក្នុងទីក្រុងប៉េកាំង ត្រូវបានអាជ្ញាធរចិនពិន័យជាប្រាក់៣លានយ័ន ឬស្មើនឹងជាង ៤៣៤,៥៣០ដុល្លារ សម្រាប់ការដំឡើងតម្លៃ ម៉ាស់ រហូតដល់ទៅ៦ដង បើធៀបទៅនឹងតម្លៃធម្មតាដែលដាក់លក់នៅលើបណ្ដាញអ៉ិនធើណិត ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០។ បើតាមអាជ្ញាធរចិន ឱសថស្ថានឈ្មោះ Beijing Jimin...

ព័ត៌មានលំអិត

ទីបំផុតជប៉ុនដឹកពលរដ្ឋខ្លួនជាង២០០នាក់ពីទីក្រុង Wuhan មកដល់ទីក្រុងតូក្យូ!

ប្រទេសជប៉ុនបានសម្រេចផែនការរបស់ខ្លួន និងជាប្រទេសដំបូងបំផុត ដែលបានទៅដឹកពលរដ្ឋរបស់ខ្លួនចេញពីទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន ត្រឡប់មកដល់ទីក្រុងតូក្យូតាមរយៈជើងហោះពិសេស នៅព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ នេះតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។ ជើងហោះហើរខាងលើនេះ បានចុះចតនៅព្រលានយន្តហោះហាណេដា (Haneda) នៅវេលាម៉ោង...

ព័ត៌មានលំអិត

ឆេះកំពង់ទូកនៅរដ្ឋ Alabama របស់សហរដ្ឋអាមេរិក ស្លាប់មនុស្ស៨នាក់

មនុស្សយ៉ាងតិច៨នាក់បានស្លាប់ ក្រោយគ្រោះអគ្គីភ័យធំមួយបានលេបត្របាក់ទូកសរុបប្រហែល៣៥គ្រឿង នៅឯកំពង់ទូក មួយកន្លែង ក្នុងរដ្ឋ Alabama ភាគអាគ្នេយ៍សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០។ ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) ក្នុង បរិវេណសួន Jackson County លើដងទន្លេ...

ព័ត៌មានលំអិត
Page 40 of 64 1 39 40 41 64

Recommended

សូម Like និង Follow ពួកយើង