ថៃរកឃើញអ្នកឆ្លង COVID-19 ៥០នាក់ទៀត, ដែលធ្វើឲ្យចំនួនអ្នកឆ្លងកើនដល់ ៣២២ករណី
ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសថៃ បានកើនដល់ ៣២២ករណីហើយ បន្ទាប់ពីអ្នកឆ្លង ៥០ករណីថ្មីបន្ថែមទៀតត្រូវបានគេរាយការណ៍ នៅថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០នេះ។ នេះបើតាមប្រភពពីមន្ត្រីសុខាភិបាលថៃម្នាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។ នៅក្នុងសន្និសីទសារព័ត៌មានមួយ អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង នៃក្រសួងសុខាភិបាលថៃ លោក សុវណ្ណាឆ័យ (Suwannachai ...