Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

ប្រជាពលរដ្ឋ និងអាជ្ញាធរជាតិអប្សរាប្រតិកម្ម នឹងការផ្សាយផេកហ្វេសប៊ុក The Cambodia Daily Khmer ពីកាប់ដើមឈើនៅខាងមុខអង្គរវត្ដ ជាព័ត៌មានបំផ្លើសការពិត

ដោយ Pothe Thun
17/09/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
61
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋដែលលក់ដូរនៅខាងមុខប្រាសាទអង្គរវត្ដ បានប្រតិកម្មតបជាមួយនឹងអ្នករិះគន់ និងប្រព័ន្ធផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលមានឈ្មោះថា ឌឺខេមបូឌាដេលីខ្មែរ (Cambodia Daily Khmer) ថា ជាជនអគតិ ហើយការផ្សព្វផ្សាយព័ត៌មានបំភ្លើស និងជាព័ត៌មានខ្វះការយល់ដឹង ដែលថាអាជ្ញាធរជាតិអប្សរាកាប់បំផ្លាញដើមឈើធ្វើអាជីវកម្មនោះ។

កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ផេកហ្វេសប៊ុក The Cambodia Daily Khmer បានផ្សព្វផ្សាយថា ដើមឈើទាលធំៗមានអាយុកាលរាប់រយឆ្នាំ ដុះក្នុងតំបន់ឧទ្យានអង្គរទល់មុខប្រាសាទអង្គរវត្ត ដែលទាក់ទាញភ្ញៀវទេសចរនោះ កំពុងប្រឈមងាប់ជាបណ្តើរៗ ដោយសារដាក់ថ្នាំពុល និងមានដើមឈើខ្លះទៀត ត្រូវគេកាប់ដោយស្របច្បាប់។

ករណីនេះប្រជាពលរដ្ឋជាអាជីវករលក់ដូរនៅខាងមុខអង្គរវត្ដក្បែដើមឈើនោះ បានលើកឡើងថា ការផ្សព្វផ្សាយព័ត៌មានបែបនេះ ជាព័ត៌មានបំភ្លើសខ្វះការពិត ដែលមានចរិតញុះញង់ឱ្យមានការភាន់ច្រឡំ ព្រោះថា ដើមឈើដែលអាជ្ញាធរជាតិអប្សរា បានកាប់ចោលនោះ វាមានស្ថានភាពងាប់ ហើយខ្លាចមានគ្រោះថ្នាក់ដល់អ្នកលក់ដូរ និងកូនចៅរបស់ពួកគាត់ខាងក្រោដើមឈើ ព្រមទាំងខ្លាចមានហានីភ័យដល់អ្នកទេសចរណ៍ផងដែរ។ ពួកគាត់ថា ដើមឈើនោះ មិនមានការដាក់ថ្នាំសម្លាប់ និងកាប់ធ្វើអាជីវកម្មនោះទេ ដូចការលើកឡើងនោះទេ គឺកាប់ចោលដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់មនុស្សតែប៉ុណ្ណោះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ពួកគាត់បានប្រតិកម្មថា ការផ្សព្វផ្សាយព័ត៌មានបែបនេះជាព័ត៌មានខ្វះការយល់ដឹង ជាព័ត៌មានក្លែងក្លាយ ហើយព័ត៌មានបែបនេះ មានតែជនអគតិទេដែលហ៊ានយកទៅផ្សាយខ្វះការពិចារណា។ ពួកគាត់បានគាំទ្រការកាប់ដើមឈើងាប់នៅខាងមុខអង្គរចោល ព្រោះខ្លាចមានគ្រោះថ្នាក់ដល់មនុស្ស ជាពិសេសដល់កន្លែងលក់ដូររបស់ពួកគាត់។ពួកគាត់បានលើកឡើងថា ប្រជាពលរដ្ឋពូកែរិះគន់ ត្រូវរិះគន់ ឱ្យមានការស្រាវជ្រាវរកការពិត ដើម្បីយកទៅផ្សព្វផ្សាយឱ្យមានជឿជាក់ពីប្រជាពលរដ្ឋ ផ្ទុយទៅវិញបើរិះគន់ជាន់ពន្លិចនោះទេ ពួកគាត់អស់ជំនឿទៅលើប្រព័ន្ធផ្សព្វផ្សាយបែបនេះហើយ។

ជុំវិញបញ្ហានេះ លោក យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ដើមឈើដែលបានកាប់ចោលនោះ ត្រូវបានថែទាំយ៉ាងមត់ចត់បំផុតដើម្បីឱ្យមានជីវិត ប៉ុន្ដែវាមានអាយុកាលច្រើនឆ្នាំហើយទើបអាជ្ញាធត្រូវកាប់ចោល ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ហើយការកាប់នេះមានការជូនដំណឹងជាមុន មិនមែនកាប់ធ្វើអាជីវកម្មដូចការរិះគន់របស់បុគ្គលអគតិមួយចំនួន និងការចុះផ្សាយតាមបណ្ដាសង្គមហ្វេសប៊ុករបស់ The Cambodia Daily Khmer នោះទេ។

លោកបានបន្ដថា ដើមឈើនៅខាងមុខអង្គរនោះ មានច្រើនដើមដែលបានមានហានីភ័យដល់ភ្ញៀវទេសចរ សំណង់អគារជាដើម ជាក់ស្ដែងដើមឈើទាលនៅខាងអង្គរវត្ដ ដែលអាចបង្ករគ្រោះថ្នាក់ដល់អ្នកទេសចរណ៍។ លោកបញ្ជាក់ថា ដើមឈើពិតមែនតែជារុក្ខជាតិ ប៉ុន្ដែវាក៍មានជំងឺដូចមនុស្សសត្វដែរ ដែលលោកចាត់ទុការរិះគន់ និងការផ្សព្វផ្សាយតាមហ្វេសប៊ុក The Cambodia Daily Khmer ជាព័ត៌មានបំភ្លើសខ្វះការពិត។

បើតាមលោក យិត ចាន់ដារដ្ឋ ដើមឈើនៅខាងមុខអង្គរក្នុងបរិវេណប៉ាកវី នឹងត្រូវកាត់កាត់ចោលបន្ថែមទៀត ព្រោះវាបានងាប់ ទោះបីអ្នកជំនាញអាជ្ញាធរជាតិខិតខំថែរក្សា យ៉ាងក៍ដោយ ដើម្បីកុំឱ្យមានហានីភ័យដល់អ្នកទេសចរ ក៍ដូចប្រជាពលរដ្ឋអាជីវករផងដែរ៕

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី, លោក ជា ស្រស់

Tags: The Cambodia Daily Khmerប្រាសាទអង្គរវត្ដព័ត៌មានបំភ្លើសអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រៃឈើក្នុងតំបន់អង្គរពិតជាផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់ ជាមួយនោះក៍មានហានិភ័យដែលទាមទារឱ្យមន្ត្រីជំនាញត្រូវយកចិត្តទុកដាក់

ព្រៃឈើក្នុងតំបន់អង្គរពិតជាផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់ ជាមួយនោះក៍មានហានិភ័យដែលទាមទារឱ្យមន្ត្រីជំនាញត្រូវយកចិត្តទុកដាក់

អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត អគ្គនាយកក្រុមហ៊ុន ECO Group,Ltd ប្រគល់ម៉ាស៊ីនផ្សាយវិទ្យុ FM កម្លាំង ៥ KW គីឡូវ៉ាត់ ជូនឯកឧត្តម ខៀវ កាញារីទ្ធ

អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត អគ្គនាយកក្រុមហ៊ុន ECO Group,Ltd ប្រគល់ម៉ាស៊ីនផ្សាយវិទ្យុ FM កម្លាំង ៥ KW គីឡូវ៉ាត់ ជូនឯកឧត្តម ខៀវ កាញារីទ្ធ

មន្ត្រីជំនាញមន្ទីរកសិកម្មខេត្តសៀមរាប ចុះអនុវត្តវិធានការជីវសុវត្ថិភាពបាញ់ថ្នាំនៅតាមផ្សារក្នុងសង្កាត់ជ្រាវ

មន្ត្រីជំនាញមន្ទីរកសិកម្មខេត្តសៀមរាប ចុះអនុវត្តវិធានការជីវសុវត្ថិភាពបាញ់ថ្នាំនៅតាមផ្សារក្នុងសង្កាត់ជ្រាវ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.