Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ព្រៃឈើក្នុងតំបន់អង្គរពិតជាផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់ ជាមួយនោះក៍មានហានិភ័យដែលទាមទារឱ្យមន្ត្រីជំនាញត្រូវយកចិត្តទុកដាក់

ដោយ Pothe Thun
17/09/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិទូទៅ, វប្បធម៌ និង ទេសចរណ៍
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រៃឈើមិនត្រឹមតែជួយលើកសម្រស់ និងបរិស្ថាន ក្នុងតំបន់រមណីយដ្ឋានអង្គរប៉ុណ្ណោះទេ ថែមទាំងបានជួយការពារទប់លំនឹងប្រាសាទទៀតផង ព្រោះថាមានព្រៃឈើទើបមានទឹកហើយ ទឹកមានសារប្រយោជន៍ខ្លាំងណាស់ សម្រាប់ការពារលំនឹងគ្រឹះប្រាសាទបុរាណ ព្រោះវាមានទំនាក់ទំនងទៅនឹងគ្រឺះប្រាសាទ និងបរិស្ថានជុំវិញមិនអាចកាត់ផ្តាច់បានព្រៃឈើក្រៅពីផ្តល់នូវសោភណ្ឌភាព ទេសភាពធម្មជាតិ វានៅបានចូលរួម ក្នុងការកាត់បន្ថយកំដៅនិងគ្រោះថ្នាក់ធម្មជាតិផ្សេងៗ។

បើតាមលោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា កាលរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាក្រៅពីការងារអភិរក្ស និងជួសជុលប្រាង្គប្រាសាទ ក៍នៅមានកិច្ចការស្នូលជាចម្បងមួយទៀតគឺ កិច្ចការលើកតម្លៃទេសភាពវប្បធម៌នៅក្នុងរមណីយដ្ឋានអង្គរទាំងមូល ពោល គឺថែរក្សាធនធានធម្មជាតិ និងធនធានវប្បធម៌» ក្នុងនោះការងារថែរក្សា ការពារព្រៃឈើនិងការដាំស្តារឡើងវិញនៃព្រៃរិចរិលក្នុងតំបន់អង្គរ ជាកិច្ចការអាទិភាពសំខាន់មួយ ក្នុងចំណោមការងារសំខាន់ៗជាច្រើនរបស់ស្ថាប័នមួយនេះ។ ជារៀងរាល់ឆ្នាំ អាជ្ញាធរជាតិអប្សរាបានបណ្តុះកូនឈើគ្រប់ប្រភេទ នៅតាមបណ្តាស្ថានីយបណ្តុះកូនឈើគ្រប់ប្រភេទ នៅទីតាំងទាំង១០របស់ខ្លួនបានជាង២០ម៉ឺនដើម ចែកជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ រួមទាំងស្ថាប័នផ្សេងៗ ទាំងក្នុង និងក្រៅខេត្តសៀមរាបដោយឥតគិតថ្លៃសម្រាប់ដាំ ដើម្បីបង្កើនភាពបៃតងនៃបរិស្ថាន ក្នុងនោះអាជ្ញាធរជាតិអប្សរាបានដាំជាង២ម៉ឹនដើមក្នុង១ឆ្នាំ និងផ្សេងពីនោះចែកជូនដល់គ្រប់ស្ថាប័ន មន្ទីរអង្គភាពដើម្បីសហការដាំក្នុងតំបន់អង្គរ និងនៅតាមស្ថាប័នអង្គភាពរៀងៗខ្លួន។

លោក យិត ចាន់ដារដ្ឋ បន្តថា ក្រៅពីបណ្តុះនិងចែកកូនឈើដល់សាធារណៈជនទូទៅ អាជ្ញាធរអប្សរាក៍មានក្រុមការងារបច្ចេកទេសតាមដាន និងព្យាបាលជំងឺដើមឈើផងដែរ ដោយពួកគាត់ធ្វើការកាត់ក្រីដើមឈើមួយចំនួន និងធ្វើការដកហូតដើមឈើណាដែលបង្កគ្រោះថ្នាក់ដល់ភ្ញៀវ ព្រមទាំងបានធ្វើការព្យាបាល និងបំប៉ន់ជីដល់ដើមឈើដែលមានជំងឺ។ ក្រៅពីនេះក៍មានក្រុមការងារសិក្សាពីហានិភ័យនៃដើមឈើដែលមានភាពអវិជ្ជមានដល់ប្រាង្គប្រាសាទដូចជា ប្រាសាទតាព្រហ្មជាដើម ដែលមុននឹងសម្រេចកាត់ក្រីឬដកហូតចេញ សុទ្ឋតែត្រូវបានក្រុមការងារលើកសំណើរសុំការឯកភាព ICC ដើមី្បធ្វើការកាប់យកចេញ កុំឲ្យឆ្លងជម្ងឺទៅដើមឈើឯទៀត និង កុំឲ្យមានហានីភ័យណាមួយកើតឡើង ដោយសាដើមឈើមួយដើមនេះ នាំឲ្យមានវិបត្តិសារីទៅថ្ងៃក្រោយ។ ក្នុងឆ្នាំ២០២០កន្លងមក ក្រុមការងារបានព្យាបាលដើមឈើក្នុងតំបន់អង្គរបានជាង៣០០ដើម។ ក្រៅពីគុណតម្លៃ និងអត្ថប្រយោជន៍ដ៍ច្រើនលើសលុបនៃដើមឈើ ដូចជាជួយនាំទឹកភ្លៀង ជារបាំងការពារខ្យល់ព្យុហ៍ ជួយការពារការការហូរច្រោះដី ទប់លំនឹងកុំឱ្យបាក់ស្រុតនៃគ្រឺះប្រាសាទនានា រក្សាសីតុណ្ហភាព កាត់បន្ថយភាពពុកផុយនៃថ្មប្រាសាទ ។ល។ ដើមឈើក៍ផ្តល់នូវហានិភ័យ ឬគុណវិបត្តិចំពោះយើងផងដែរ ដូចជា ដុះកៀកនឹងប្រាសាទ ដុះកៀកនឹងសហគមន៍មនុស្ស ដែលទាមទារឱ្យ ក្រុមការងារហានិភ័យដើមឈើ យកចិត្តទុកដាក់ពិនិត្យតាមដាននងលើកសំណើរទៅថ្នាក់ដឹកនាំ ដើម្បីកាប់ចេញឬដកហូត បញ្ចៀសនូវផលប៉ះពាល់អវិជ្ជមានដល់ជីវិតមនុស្ស និងប្រាង្គប្រាសាទដែលគិតមកដល់ពេលនេះ ដើមឈើដែលបង្កហានិភ័យក្នុងតំបន់រមណីយដ្ឋានអង្គរ មានប្រមាណជា ៣ពាន់ដើម៕

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

13/02/2026

អត្ថបទ និង រូបភាព៖ លោក យូ វង្ស

Tags: តំបន់​រមណីយដ្ឋាន​អង្គរ​តំបន់​អង្គរ​ព្រៃតំបន់អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត អគ្គនាយកក្រុមហ៊ុន ECO Group,Ltd ប្រគល់ម៉ាស៊ីនផ្សាយវិទ្យុ FM កម្លាំង ៥ KW គីឡូវ៉ាត់ ជូនឯកឧត្តម ខៀវ កាញារីទ្ធ

អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត អគ្គនាយកក្រុមហ៊ុន ECO Group,Ltd ប្រគល់ម៉ាស៊ីនផ្សាយវិទ្យុ FM កម្លាំង ៥ KW គីឡូវ៉ាត់ ជូនឯកឧត្តម ខៀវ កាញារីទ្ធ

មន្ត្រីជំនាញមន្ទីរកសិកម្មខេត្តសៀមរាប ចុះអនុវត្តវិធានការជីវសុវត្ថិភាពបាញ់ថ្នាំនៅតាមផ្សារក្នុងសង្កាត់ជ្រាវ

មន្ត្រីជំនាញមន្ទីរកសិកម្មខេត្តសៀមរាប ចុះអនុវត្តវិធានការជីវសុវត្ថិភាពបាញ់ថ្នាំនៅតាមផ្សារក្នុងសង្កាត់ជ្រាវ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្តល់ម៉ាស៊ីនផ្សាយវិទ្យុFM ចំនួន១គ្រឿង ដល់មន្ទីរព័ត៌មានខេត្តសៀមរាប

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្តល់ម៉ាស៊ីនផ្សាយវិទ្យុFM ចំនួន១គ្រឿង ដល់មន្ទីរព័ត៌មានខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.