Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្តល់ម៉ាស៊ីនផ្សាយវិទ្យុFM ចំនួន១គ្រឿង ដល់មន្ទីរព័ត៌មានខេត្តសៀមរាប

ដោយ Pothe Thun
18/09/2021
នៅក្នុង ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្តល់ម៉ាស៊ីនផ្សាយវិទ្យុFM ចំនួន១គ្រឿង ដល់មន្ទីរព័ត៌មានខេត្តសៀមរាប
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់ម៉ាស៊ីនផ្សាយវិទ្យុFM ចំនួន១គ្រឿង ដែលមានកម្លាំងផ្សាយ 5KW ជូនដល់មន្ទីរព័ត៌មានខេត្តសៀមរាប ដើម្បីជំនួសម៉ាស៊ីនផ្សាយចាស់ទៅហើយ។

ពិធីប្រគល់ម៉ាស៊ីនផ្សាយវិទ្យុFMនេះ បានប្រព្រឹត្តទៅទីស្ដីការក្រសួងព័ត៌មាន ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង មន្ត្រីអ្នកមុខអ្នកការសំខាន់ៗមួយចំនួន នៃក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តសៀមរាប ។

ក្នុងឱកាសនោះឯកឧត្ដម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលឯកឧត្តម តែងតែយកបញ្ញាញាណគិតគូរស្វះស្វែងរកដៃគូ ដើម្បីកៀងគររកជំនួយជាឧបករណ៍ សម្ភារបច្ចេកទេស សម្រាប់បម្រើឲ្យវិស័យព័ត៌មាន ក្នុងការជួយកាត់បន្ថយចំណាយថវិការដ្ឋបានយ៉ាងច្រើន ដែលសកម្មភាពដ៏ប្រពៃថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី ស្តែងឲ្យឃើញថា បានយកចិត្តទុកដាក់ អស់ពីកម្លាំងកាយចិត្ត ក្នុងការអភិវឌ្ឍ វិស័យព័ត៌មានឲ្យមានការរីកចម្រើន និងសម្បូរបែបជាលំដាប់ ដែលរយៈកាលកន្លងមក ដូចជាការផ្តល់គ្រឿងឧបករណ៍ សម្ភារបច្ចេកទេស ព័ត៌មានវិទ្យាដល់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ហើយជាក់ស្តែងនាពេលនេះ បានផ្តល់ម៉ាស៊ីនផ្សាយវិទ្យុFM ចំនួន១គ្រឿង ដែលមានកម្លាំងផ្សាយ 5KW ម៉ាក់ Seil ផលិតនៅប្រទេសអ៊ីតាលី ដល់មន្ទីរព័ត៌មានខេត្តសៀមរាប ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដម លីវ សុខុន បានបន្តថា ការផ្តល់អំណោយម៉ាស៊ីនផ្សាយវិទ្យុនាពេលនេះ គឺជាការគិតគូរដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ហើយមន្ទីរព័ត៌មានខេត្តសៀមរាប និងខិតខំបំពេញការងារឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីលើវិស័យព័ត៌មាន និងធ្វើជាស្ពានចំលងរវាងអាជ្ញាធរ ទៅប្រជាពលរដ្ឋ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា ម៉ាស៊ីនផ្សាយវិទ្យុFM ចំនួន១គ្រឿង ដែលបានប្រគល់ជូនមន្ទីរព័ត៌មានខេត្តសៀមរាប គឺជាអំណោយរបស់ អ្នកឧកញ៉ាបណ្ឌិត យូសាម៉េត អគ្គនាយកក្រុមហ៊ុន ECON Group.ltd និងជាអគ្គនាយកវិទ្យុឯករាជ្យ ជូនមកឯកឧត្តម សម្រាប់ផ្ដល់ជូនដល់មន្ទីរព័ត៌មានខេត្ត ដើម្បីបំរើដល់ការផ្សព្វផ្សាយ ។ ឯកឧត្តម បន្តថា ដោយសង្កេតឃើញខេត្តសៀមរាប ជាខេត្តមួយដែលមានសក្តាអនុពលខ្លាំងលើវិស័យទេសចរណ៍ ដូច្នេះការផ្សព្វផ្សាយគឺជារឿងសំខាន់ ដើម្បីបំរើឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ ខណៈម៉ាស៊ីនផ្សាយវិទ្យុក្នុងខេត្តនេះ បច្ចុប្បន្នមានសភាពចាស់ទ្រុតទ្រោម។

គួររំលឹកថា នេះជាលើកទី២ហើយ ដែលឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់ម៉ាស៊ីនផ្សាយវិទ្យុFM ដល់មន្ទីរព័ត៌មានខេត្តសៀមរាប ខណៈលើកទី១ នៅក្នុងអំឡុងឆ្នាំ២០១០ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់ម៉ាស៊ីនផ្សាយវិទ្យុFM ចំនួន១គ្រឿង ដែលមានកម្លាំងផ្សាយ 5KW ផលិតនៅប្រទេសអាមេរិច ដល់មន្ទីរព័ត៌មានខេត្តសៀមរាប ដែលជាជំនួយរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ហើយបានដាក់ឲ្យដំណើរការផ្សាយជាផ្លូវការ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១១មក រហូតដល់បច្ចប្បន្ននេះ ម៉ាស៊ីនផ្សាយនេះ មានការខូចខាតច្រើន ដែលដំណើរការផ្សាយបានកម្លាំងតែ 2KW ប៉ុណ្ណោះ ៕

Tags: ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ក្រហម សូមកុំចេញពីផ្ទះ ព្រមទាំងណែនាំដល់មេភូមិ ចៅសង្កាត់ និង រដ្ឋបាលក្រុងត្រូវពិនិត្យមើលស្ថានភាពជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ជាប្រចាំ

អភិបាលខេត្តសៀមរាប អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ក្រហម សូមកុំចេញពីផ្ទះ ព្រមទាំងណែនាំដល់មេភូមិ ចៅសង្កាត់ និង រដ្ឋបាលក្រុងត្រូវពិនិត្យមើលស្ថានភាពជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ជាប្រចាំ

អាជ្ញាធរខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ចុងឃ្នៀសត្រង់ចំណុចផែរត្រី បន្ទាប់ពីរដ្ឋបាលខេត្តបានសម្រេចកំណត់ជា “តំបន់ក្រហម” ក្នុងក្រុងសៀមរាប ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលកូវីដ-១៩ ជាបន្តបន្ទាប់

អាជ្ញាធរខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ចុងឃ្នៀសត្រង់ចំណុចផែរត្រី បន្ទាប់ពីរដ្ឋបាលខេត្តបានសម្រេចកំណត់ជា "តំបន់ក្រហម" ក្នុងក្រុងសៀមរាប ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលកូវីដ-១៩ ជាបន្តបន្ទាប់

ប្រជាពលរដ្ឋ ៣៥គ្រួសារ នៅសង្កាត់សាលាកំរើកទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះសង្ឃ និងគណៈកម្មការវត្តដំណាក់ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩

ប្រជាពលរដ្ឋ ៣៥គ្រួសារ នៅសង្កាត់សាលាកំរើកទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះសង្ឃ និងគណៈកម្មការវត្តដំណាក់ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.