Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

អភិបាលខេត្តសៀមរាប អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ក្រហម សូមកុំចេញពីផ្ទះ ព្រមទាំងណែនាំដល់មេភូមិ ចៅសង្កាត់ និង រដ្ឋបាលក្រុងត្រូវពិនិត្យមើលស្ថានភាពជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ជាប្រចាំ

ដោយ Pothe Thun
18/09/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាប អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ក្រហម សូមកុំចេញពីផ្ទះ ព្រមទាំងណែនាំដល់មេភូមិ ចៅសង្កាត់ និង រដ្ឋបាលក្រុងត្រូវពិនិត្យមើលស្ថានភាពជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ជាប្រចាំ
262
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ដោយពិនិត្យឃើញថា ស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតែកើតមានឡើងជារៀងរាល់ថ្ងៃក្នុងទូទាំងខេត្តនិយាយរួម និង ដោយឡែកក្រុងសៀមរាប ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តសៀមរាប សម្រេចដាក់កំណត់ជាតំបន់ក្រហម ក្នុងភូមិសាស្ត្រសង្កាត់ និង ភូមិមួយចំនួន ក្នុងក្រុងសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រកំណត់ជាតំបន់ក្រហម គឺ ដើម្បីទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត ។

ឯកឧត្ដម ទៀ សីហា មានប្រសាសន៍ទៀតថា ស្ថិតក្នុងដំណាក់កាលនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅក្នុងតំបន់ក្រហម សូមកុំចាកចេញពីផ្ទះរបស់ខ្លួន និង សូមឲ្យមានការអត់ធ្មត់ក្នុងរយៈពេលនេះ ព្រោះបើមិនដូច្នោះទេ ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅតែកើតមានឡើង ហើយប្រសិនបើមានការខ្វះខាតស្បៀងអាហារ សូមផ្ដល់ដំណឹងដល់មេភូមិ ឬចៅសង្កាត់ដែលយើងកំពុងរស់នៅ ឬការបញ្ជាទិញម្ហូមអាហារ ហើយស្នើសុំការដឹកជញ្ជូនទំនិញជាស្បៀងអាហារឥតគិតថ្លៃដែលរដ្ឋបាលខេត្តបានរៀបចំតាមរយៈលេខទូរស័ព្ទក្រុមការងារ ប៉ុន្តែលេខទូរស័ព្ទដែលបានបង្ហាញនេះគឺទទួលតែព័ត៌មានសម្របសម្រួលដឹកជញ្ជូនតែប៉ុណ្ណោះ ។

ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលខេត្តសៀមរាប ណែនាំដល់មេភូមិ ចៅសង្កាត់ និង អភិបាលក្រុងសៀមរាប ត្រូវចុះត្រួតពិនិត្យមើល ស្ថានភាពជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ឲ្យបានជាប់ជាប្រចាំ ហើយរាយការណ៍ជូនដល់រដ្ឋបាលខេត្តបានដឹងប្រាកដថា ពួកគាត់ជួបការលំបាកអ្វីខ្លះ និង មានតម្រូវការអ្វីខ្លះ ដើម្បីរដ្ឋបាលខេត្តមានមូលដ្ឋានធ្វើការដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា ព្រោះយើងមិនត្រូវទុកពួកគាត់រស់នៅដោយគ្មានស្បៀងអាហារហូបចុកប្រចាំថ្ងៃឡើយ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួររំលឹកថា ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ធ្លាប់មានប្រសាសន៍ថា ការដាក់ជាតំបន់ក្រហមនេះ ដោយមូលហេតុបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន បន្តនាំអោយឆ្លងដល់អ្នកដទៃ ដែលមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ ហើយឯកឧត្ដមក៏បានសុំឲ្យមានការយោគយល់ និងអធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុងដែលតែងតែគាំទ្រ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រដ្ឋបាលខេត្ត ៕

#មន្ទីរព័ត៌មានខេត្តសៀមរាប

Tags: ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ចុងឃ្នៀសត្រង់ចំណុចផែរត្រី បន្ទាប់ពីរដ្ឋបាលខេត្តបានសម្រេចកំណត់ជា “តំបន់ក្រហម” ក្នុងក្រុងសៀមរាប ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលកូវីដ-១៩ ជាបន្តបន្ទាប់

អាជ្ញាធរខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ចុងឃ្នៀសត្រង់ចំណុចផែរត្រី បន្ទាប់ពីរដ្ឋបាលខេត្តបានសម្រេចកំណត់ជា "តំបន់ក្រហម" ក្នុងក្រុងសៀមរាប ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលកូវីដ-១៩ ជាបន្តបន្ទាប់

ប្រជាពលរដ្ឋ ៣៥គ្រួសារ នៅសង្កាត់សាលាកំរើកទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះសង្ឃ និងគណៈកម្មការវត្តដំណាក់ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩

ប្រជាពលរដ្ឋ ៣៥គ្រួសារ នៅសង្កាត់សាលាកំរើកទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះសង្ឃ និងគណៈកម្មការវត្តដំណាក់ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩

ប្រធានក្រុមការងារចុះជួយឃុំប្រាសាទ ស្រុកវ៉ារិន នាំយកអំណោយមួយចំនួនចែកជូនដល់ស្រ្តីសម្រាលកូន ចំនួន ៣៩នាក់ ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប

ប្រធានក្រុមការងារចុះជួយឃុំប្រាសាទ ស្រុកវ៉ារិន នាំយកអំណោយមួយចំនួនចែកជូនដល់ស្រ្តីសម្រាលកូន ចំនួន ៣៩នាក់ ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.