Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ចុងឃ្នៀសត្រង់ចំណុចផែរត្រី បន្ទាប់ពីរដ្ឋបាលខេត្តបានសម្រេចកំណត់ជា “តំបន់ក្រហម” ក្នុងក្រុងសៀមរាប ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលកូវីដ-១៩ ជាបន្តបន្ទាប់

ដោយ Pothe Thun
18/09/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ចុងឃ្នៀសត្រង់ចំណុចផែរត្រី បន្ទាប់ពីរដ្ឋបាលខេត្តបានសម្រេចកំណត់ជា “តំបន់ក្រហម” ក្នុងក្រុងសៀមរាប ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលកូវីដ-១៩ ជាបន្តបន្ទាប់
153
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សៀមរាប៖ អាជ្ញាធរខេត្តបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ចុងឃ្នៀសត្រង់ចំណុចផែរត្រី សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប បន្ទាប់ពីរដ្ឋបាលខេត្ត បានសម្រេចកំណត់ជា “តំបន់ក្រហម” ក្នុងក្រុងសៀមរាប ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលកូវីដ-១៩ ជាបន្តបន្ទាប់ ។ ក្នុងការចុះត្រួតពិនិត្យនោះ ដែលដឹកនាំដោយ ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមន្ត្រីរាជការ អាជ្ញាធរពាក់ព័ន្ធជាច្រើននាក់ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ។

ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានអំពាវនាវឱ្យប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀត ជាពិសេសត្រូវនៅក្នុងផ្ទះបើមិនចាំបាច់កុំចេញក្រៅ នឹងដាច់ខាតត្រូវតែពាក់ម៉ាស់ រក្សាគម្លាត លាងដៃនឹងសាប៊ូ អាកុល ឬជែល ឱ្យបានត្រឹមត្រូវ នឹងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមសេចក្ដីណែនាំផ្សេងៗ របស់ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរខេត្តសៀមរាបដែលបានដាក់ចេញ ដើម្បីកាត់ផ្ដាច់នូវការចម្លងជំងឺកូវីដ-១៩ បានឆាប់រហ័ស ។ រដ្ឋបាលខេត្តសៀមរាប បានសម្រេចកំណត់ជា “តំបន់ក្រហម” នៅក្នុងភូមិសាស្ត្រ សង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ ភូមិតាវៀន សង្កាត់សាលាកំរើក ភូមិព្រៃធំ ភូមិស្រង៉ែ និងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន រយៈពេល ១(មួយ)សប្ដាហ៍ គិតចាប់ពីវេលាម៉ោង ១៣:០០ នាទីរសៀល នាថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុង គោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រហូតមានការចេញសេចក្តីសម្រេចជាថ្មី ។

ឯកឧត្តម បានបន្តថា អាជ្ញាធរខេត្តបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ និងអ្នកចម្លងជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃនោះ គឺភាគច្រើនកើតចេញពីការមិនគោរពនូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តជាដើម ។ អាជ្ញាធរខេត្តមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ការដាក់ជាតំបន់ក្រហមនៅក្នុងក្រុងសៀមរាបនេះ ដោយមូលហេតុថា បងប្អូនប្រជាពលរដ្ឋមួយចំនួនមិនបានសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន ដែលជាហេតុនាំមេរោគចម្លងបន្តទៅដល់អ្នកដទៃ ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត ដែលបានដាក់ចេញនៅវិធានការនានាកន្លងមក ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត

Tags: ក្រុងសៀមរាបខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋ ៣៥គ្រួសារ នៅសង្កាត់សាលាកំរើកទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះសង្ឃ និងគណៈកម្មការវត្តដំណាក់ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩

ប្រជាពលរដ្ឋ ៣៥គ្រួសារ នៅសង្កាត់សាលាកំរើកទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីព្រះសង្ឃ និងគណៈកម្មការវត្តដំណាក់ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩

ប្រធានក្រុមការងារចុះជួយឃុំប្រាសាទ ស្រុកវ៉ារិន នាំយកអំណោយមួយចំនួនចែកជូនដល់ស្រ្តីសម្រាលកូន ចំនួន ៣៩នាក់ ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប

ប្រធានក្រុមការងារចុះជួយឃុំប្រាសាទ ស្រុកវ៉ារិន នាំយកអំណោយមួយចំនួនចែកជូនដល់ស្រ្តីសម្រាលកូន ចំនួន ៣៩នាក់ ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប

ការផ្អាកសកម្មភាពបង្គ្រាបយានយន្ត នៅភូមិសាស្ត្រក្នុងប្រទេសមួយរយៈ ដើម្បីឲ្យម្ចាស់យានយន្តរួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករតាមច្បាប់ជាធរមាន

ការផ្អាកសកម្មភាពបង្គ្រាបយានយន្ត នៅភូមិសាស្ត្រក្នុងប្រទេសមួយរយៈ ដើម្បីឲ្យម្ចាស់យានយន្តរួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករតាមច្បាប់ជាធរមាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.