កូរ៉េខាងត្បូងមិនសុខចិត្តជាខ្លាំង ក្រោយជប៉ុនចាត់វិធានការពិនិត្យរក COVID-19 លើអ្នកដំណើរពីកូរ៉េខាងត្បូងរយៈពេល១៤ថ្ងៃ
(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានសម្តែងការតវ៉ាយ៉ាងខ្លាំង ទៅនឹងចំណាត់ការពីសំណាក់ប្រទេសជប៉ុន នៅក្នុងការដាក់អ្នកដំណើរពីកូរ៉េខាងត្បូង ឲ្យស្ថិតនៅក្នុងការត្រួតពិនិត្យរយៈពេល ១៤ថ្ងៃ ដើម្បីស្វែងរក COVID-19 ខណៈកូរ៉េខាងត្បូងកំពុងរងគ្រោះកាន់តែធ្ងន់ធ្ងរ ដោយសារមេរោគដ៏កាចសាហាវនេះ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០។ នៅក្នុងពាក្យតវ៉ារបស់កូរ៉េខាងត្បូង បានលើកឡើងថា សេចក្តីសម្រេចរបស់ជប៉ុនក្នុងការដាក់អ្នកដំណើរកូរ៉េខាងត្បូង ឲ្យស្ថិតនៅក្នុងការតាមដានរយៈពេល ...