Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋមន្ត្រីទេសចរណ៍អះអាងថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី ដូច្នេះសូមឱ្យមានចលនាទេសចរក្នុងស្រុក

ដោយ Pothe Thun
04/03/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសអញ្ជើញចូលរួមឧទ្ទេសនាមផ្សព្វផ្សាយវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ ក្នុងសន្និបាតប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តសៀមរាប នៅសណ្ឋាគារសុខាអង្គរ កាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាមិនទាន់មានករណីឆ្លងជំងឺ Covid-19 នៅឡើយទេ ក្រៅពីកើតឡើងលើជនជាតិចិនតែម្នាក់គត់ ខណៈរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បាននឹងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋដូច្នេះ កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី គ្មានការព្រួយបារម្ភចំពោះបញ្ហាឆ្លងជំងឺ Covid-19 នោះឡើយ ខណៈប្រទេសជាច្រើនលើពិភពលោកនេះកំពុងជួបបញ្ហាប្រឈមជុំវិញវិបត្តិជំងឺ Covid-19 នេះ ប៉ុន្តែទោះជាយ៉ាងណាក្ដី កម្ពុជាក៏តែមានការប្រុងប្រយ័ត្នយ៉ាងយកចិត្តទុកដាក់ចំពោះជំងឺនេះផងដែរ ។

ឯកឧត្តម ថោង ខុន មានប្រសាសន៍បន្ថែមថា ជាមួយនឹងវិធានការទាំង ៧ចំណុច របស់រាជរដ្ឋាភិបាល និងវិធានការសំខាន់ៗ ដែលក្រសួងទេសចរណ៍បានដាក់ចេញសម្រាប់អនុវត្តនៅខេត្តសៀមរាប ដែលក្នុងនោះក្រសួងទេសចរណ៍បានបង្កើតក្រុមការងារពិសេសមួយក្រុម ដើម្បីចុះអនុវត្តវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងទេសចរណ៍ផ្ទាល់ ដូច្នេះសូមសំណូមពរឱ្យមានចលនាទេសចរក្នុងស្រុក ក៏ដូចជាការផ្លាស់ប្ដូរទស្សនកិច្ចពីគោលដៅទេសចរណ៍មួយទៅគោលដៅទេសចរណ៍ដទៃទៀត ជាក់ស្ដែងប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅខេត្តសៀមរាប អាចទៅទស្សនាកម្សាន្តនៅតំបន់ឆ្នេរសមុទ្រ ឬតំបន់ភូមិភាគឦសាន ឬរាជធានីភ្នំពេញ ឬទៅតាមបណ្ដាខេត្តនានាផ្សេងទៀត ចំណែកឯប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅតាមបណ្ដាខេត្ត ឬគោលដៅទេសចរណ៍ដទៃក៏អាចមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទបន្ទាយស្រី ភ្នំគូលែន តំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ជាច្រើនទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ បើស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី ហើយធ្វើយ៉ាងដូចម្ដេចទើបបានស្គាល់ទឹកដី គឺស្គាល់តាមរយៈការដើរទេសចរណ៍នេះឯង ដូច្នេះប្រជាពលរដ្ឋត្រូវតែដើរចេញទេសចរណ៍កម្សាន្តនៅតាមរមណីយដ្ឋានក្នុងប្រទេសឱ្យបានច្រើនសិន ចាំចេញដើរកម្សាន្តនៅក្រៅប្រទេស ព្រោះក្នុងដំណាក់កាលនេះ នៅក្រៅប្រទេសក៏មិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងជំងឺ Covid-19 នៅឡើយទេ ហេតុនេះការដើរទស្សនាកម្សាន្តនៅក្នុងប្រទេស គឺពិតជាសក្តិសមល្អបំផុត ខណៈដែលកម្ពុជាក៏កំពុងមានសុខសន្តិភាព សុវត្ថិភាព និងមានផ្លូវធ្វើដំណើរទៅកាន់រមណីយដ្ឋានទេសចរណ៍នានានោះក៏ងាយស្រួលជាងមុន ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួររំលឹកថា ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី វិធានការសម្រួលផ្នែកពន្ធដើម្បីកាត់បន្ថយផលប៉ះពាល់លើវិស័យសណ្ឋាគារ និងផ្ទះសំណាក់ និងវិស័យអចលទ្រព្យ នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានធ្វើការអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់ សូមចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរដែលមកស្នាក់នៅ និងមកលំហែកម្សាន្តនៅក្នុងខេត្តសៀមរាបដោយរក្សាឱ្យបាននូវគុណភាពនៃសេវា និងតម្លៃជូនភ្ញៀវទេសចរ ៕

 

Tags: COVID-19ទេសចរណ៍រដ្ឋមន្ត្រី​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេចពិជ័យសេនា៖សូមកុំធ្វើការចែករំលែក ឬវិភាគ ករណីជំងឺCovid-19មុនអ្នកនាំពាក្យផ្លូវការរាជរដ្ឋាភិបាល

សម្ដេចពិជ័យសេនា៖សូមកុំធ្វើការចែករំលែក ឬវិភាគ ករណីជំងឺCovid-19មុនអ្នកនាំពាក្យផ្លូវការរាជរដ្ឋាភិបាល

អាជ្ញាធរឃុំព្រះដាក់ និង អង្គការអមរា ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា នៅស្រុកបន្ទាយស្រី

អាជ្ញាធរឃុំព្រះដាក់ និង អង្គការអមរា ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា នៅស្រុកបន្ទាយស្រី

សម្តេចពិជ័យសេនា ផ្តល់យុទ្ឋសាស្រ្តគន្លឺះ៧ចំណុច សម្រាប់រដ្ឋបាលខេត្តសៀមរាបអនុវត្តបន្តនៅឆ្នាំ២០២០

សម្តេចពិជ័យសេនា ផ្តល់យុទ្ឋសាស្រ្តគន្លឺះ៧ចំណុច សម្រាប់រដ្ឋបាលខេត្តសៀមរាបអនុវត្តបន្តនៅឆ្នាំ២០២០

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.