ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

មនុស្ស៣នាក់បានរងរបួស បន្ទាប់ពីនាវាមុជទឹកជប៉ុនប៉ះទង្គិចនាវាដឹកទំនិញ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នាវាមុជទឹកមួយគ្រឿង នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន (MSDF) បានប៉ះទង្គិចនឹងបាតនាវាដឹកទំនិញមួយគ្រឿង នៅក្នុងដែនមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរកោះធំស៊ីកុគូ (Shikoku) ដោយបានបណ្តាលឲ្យកងកម្លាំង ០៣នាក់នៅក្នុងនាវាមុជទឹកនោះរងរបួស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ នេះ។ បើតាមក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា នាវាមុជទឹករបស់ជប៉ុនដែលមានឈ្មោះ សូរីយុ (Soryu) នោះមានបណ្តាយប្រវែង ៨៤ម៉ែត្រ...

ព័ត៌មានលំអិត

យោធាមីយ៉ាន់ម៉ា ដាក់ចេញច្បាប់អាជ្ញាសឹក ប្រឈមមុខនឹងបាតុកម្មដ៏ក្ដៅគគុក

បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA បានឲ្យដឹងថា នៅថ្ងៃចន្ទម្សិលមិញនេះ យោធាមីយ៉ាន់ម៉ា បានប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក នៅក្នុងទីក្រុង Mandalay បន្ទាប់ពីមនុស្សរាប់ម៉ឺននាក់ បានប្រមូលផ្ដុំគ្នាធ្វើ បាតុកម្មតវ៉ា នៅទូទាំងប្រទេស ប្រឆាំងរដ្ឋប្រហារ និងទាមទារឱ្យដោះលែងលោកស្រី អោង សាន ស៊ូជី។ ច្បាប់អាជ្ញាសឹកខាងលើ នឹងគ្របដណ្ដប់លើទីក្រុងតូចៗ ចំនួន៧...

ព័ត៌មានលំអិត

ប៉ូលិសចិនចាប់ខ្លួនមនុស្សជាង ៨០នាក់ និងរឹបអូសបាន «វ៉ាក់សាំងក្លែងក្លាយ» រាប់ពាន់ដូស

(សៀងហៃ)៖ បើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួ នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា ប៉ូលិសចិន បានចាប់ខ្លួនមនុស្សច្រើនជាង ៨០នាក់ និងរឹបអូសបានវ៉ាក់សាំង COVID-19 ក្លែងក្លាយ ៣,០០០ដូស នៅក្នុងប្រតិបត្តិការបង្ក្រាបការផលិត និងចែកចាយវ៉ាក់សាំងក្លែងក្លាយ។ សាព័ត៌មានខាងលើបានឱ្យដឹងទៀតថា ក្រុមជនសង្ស័យខាងលើ បានលួចលក់វ៉ាក់សាំងក្លែងកា្លយតាំងតែពីខែកញ្ញា ឆ្នាំ២០២០មកម្ល៉េះ។ វ៉ាក់សាំងក្លែងក្លាយត្រូវបានផលិតឡើង ដោយការចាក់បញ្ចូលសូលុយស្យុងអំបិលក្នុងសឺរ៉ាង...

ព័ត៌មានលំអិត

លោក ចូ បៃដិន ព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញលើមីយ៉ាន់ម៉ា ក្រោយការចាប់ខ្លួនលោកស្រី ស៊ូជី

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ លើប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីយោធាធ្វើរដ្ឋប្រហារដណ្ដើម អំណាច និងចាប់ឃុំខ្លួនលោកស្រី អោង សាន ស៊ូជី រួមទំាងមន្ត្រីរដ្ឋាភិបាលរបស់លោកស្រី ជាច្រើននាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១។...

ព័ត៌មានលំអិត

សហរដ្ឋអាមេរិកប្រកាសអាសន្ន ពាក់ព័ន្ធអំពើភេរវកម្មទូទាំងប្រទេស ដោយក្រុមជ្រុលនិយមប្រឆាំងលោក ចូ បៃដិន

នៅថ្ងៃពុធម្សិលមិញនេះ ក្រសួងសន្តិសុខមាតុភូមិអាមេរិក (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសអាសន្នពាក់ព័ន្ធនឹង អំពើភេរវកម្មនៅទូទាំងប្រទេស ដោយលើកឡើងពីការគំរាមកំហែងដ៏មានសក្តានុពល ពីសំណាក់ក្រុមជ្រុលនិយមប្រឆាំងនឹង រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ នេះ។ ការប្រកាសអាសន្ននេះគឺជាការដាស់តឿនថា ក្រុមជ្រុលនិយមអាចធ្វើការវាយប្រហារ...

ព័ត៌មានលំអិត

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ បានបោះជំហ៊ានភ្លាមៗ នៅក្នុងរយៈពេលមួយថ្ងៃនៃការឡើងកាន់តំណែង តាមរយៈកិច្ចខិតខំប្រឹងប្រែង ក្នុងការសម្របសម្រួលថ្នាក់សហព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងជំងឺ COVID-19 ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ នេះ ។ ការចូលកាន់តំណែងបានមួយថ្ងៃមានន័យថា លោក ចូ...

ព័ត៌មានលំអិត

ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

បើតាមការបញ្ជាក់ ពីមន្ត្រីក្នុងតំបន់ យន្តហោះដឹកអ្នកដំណើរខ្នាតធំ ដែលប្រទេសចិន អភិវឌ្ឍន៍ឡើងដោយខ្លួនឯងនោះ បានទទួលជោគជ័យហើយ ក្នុងការហោះហើរសាកល្បង នៅតំបន់មានអាកាសធាតុត្រជាក់ខ្លាំង នាទីក្រុង Hulunbuir ភាគខាងជើង តំបន់ស្វ័យភាព Inner Mongolia Autonomous Region របស់ចិន, នេះបើតាមការដក់ស្រង់ចេញផ្សាយ ដោយសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃព្រស្បតិ៍...

ព័ត៌មានលំអិត

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

(វ៉ាស៊ីនតោន)៖ ក្រុមវេជ្ជបណ្ឌិត នៅក្នុងប្រទេសន័រវែស កំពុងធ្វើការស៊ើបអង្កេតលើករណីស្លាប់របស់អ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលទទួលបានការចាក់វ៉ាក់សាំង COVID-19 ផលិតរួមគ្នាដោយក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer/BioNTech។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg កាលពីថ្ងៃអង្គារ ម្សិលមិញ ។ ជាធម្មតា ការចាក់វ៉ាក់សាំងបង្កផលប៉ះពាល់ គឺកម្រនឹងកើតឡើងណាស់ ហើយបើមានប្រតិកម្មក៏វាមានលក្ខណៈស្រាលដែរ។ ប៉ុន្តែ ជួនកាល...

ព័ត៌មានលំអិត

មនុស្សម្នាក់ស្លាប់ និង១០នាក់រងរបួស ដោយព្យុះព្រិលទឹកកក នៅប្រទេសជប៉ុន

(តូក្យូ)៖ ព្យុះទឹកកកដ៏ធំមួយ បានវាយប្រហារផ្លូវល្បឿនលឿន (highway ) នៅភាគខាងជើងនៃប្រទេសជប៉ុន ដែលបណ្តាលឲ្យរថយន្តជាង ១៣០ គ្រឿងបុកបន្តកន្ទុយគ្នា និងបង្កឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត និង ១០នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅយប់ថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។ បើតាមអជ្ញាធរ...

ព័ត៌មានលំអិត

មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

(ញូដេលី)៖ ពលករចំណាកស្រុកយ៉ាងហោច១៣នាក់ ដែលកំពុងតែដេកលង់លក់នៅលើចិញ្ចើមផ្លូវ ក្នុងរដ្ឋហ្គូរ៉ាចាត់ (Gurajat) ភាគខាងលិច ប្រទេសឥណ្ឌាបានបាត់បង់ជីវិត និងមួយចំនួនទៀត ទទួលរងរបួស ដោយសារត្រូវរថយន្តធុនធំមួយគ្រឿងកិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអង្គារ នេះ។ ហេតុការណ៍ដ៏រន្ធត់ខាងលើ បានកើតឡើងនាវេលាមុនពេលព្រឹកថ្ងៃអង្គារនេះ នៅភូមិឈ្មើកូសាមបា (Kosamba) ចម្ងាយខ្ទង់២៤៥គីឡូម៉ែត្រពីទីក្រុងហ្គាន់ឌីណាហ្គា (Gandhinagar)...

ព័ត៌មានលំអិត
Page 19 of 64 1 18 19 20 64

Recommended

សូម Like និង Follow ពួកយើង