Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

ដោយ Pothe Thun
20/01/2021
នៅក្នុង ព័ត៌មានអន្តរជាតិ
ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

(វ៉ាស៊ីនតោន)៖ ក្រុមវេជ្ជបណ្ឌិត នៅក្នុងប្រទេសន័រវែស កំពុងធ្វើការស៊ើបអង្កេតលើករណីស្លាប់របស់អ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលទទួលបានការចាក់វ៉ាក់សាំង COVID-19 ផលិតរួមគ្នាដោយក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer/BioNTech។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg កាលពីថ្ងៃអង្គារ ម្សិលមិញ ។

ជាធម្មតា ការចាក់វ៉ាក់សាំងបង្កផលប៉ះពាល់ គឺកម្រនឹងកើតឡើងណាស់ ហើយបើមានប្រតិកម្មក៏វាមានលក្ខណៈស្រាលដែរ។ ប៉ុន្តែ ជួនកាល វាអាចបង្កឱ្យអ្នកចាក់វ៉ាក់សាំង មាន អាការៈគ្រុនក្ដៅ និងក្អួតជាដើម ដែលអាចនឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះមនុស្សវ័យចំណាស់ ឬអ្នកមានសុខភាពទន់ខ្សោយខ្លាំង។ ក្រោយមានព័ត៌មានពីការស្លាប់របស់អ្នកជំងឺ វ័យចំណាស់ ៣៣នាក់ ក្រុមវេជ្ជបណ្ឌិត មកពីវិទ្យាស្ថានសុខាភិបាលសាធារណន័រវែស បានដឹកនាំការស៊ើបអង្កេតមួយ ដើម្បីរកឱ្យឃើញការពិតថាតើអ្នកទាំងនេះដែលមានអាយុ ចាប់ពី៧៥ឆ្នាំឡើងទៅ ស្លាប់ដោយសារតែការចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer/BioNTech ឬក៏បណ្ដាលមកពីបញ្ហាផ្សេង។
ក្រុមវេជ្ជបណ្ឌិត ក៏បានធ្វើបច្ចុប្បន្នភាពលើការណែនាំការចាក់វ៉ាក់សាំងផងដែរ ដោយតម្រូវឱ្យវេជ្ជបណ្ឌិតទាំងអស់ ត្រូវវាយតម្លៃលើអ្នកជំងឺម្នាក់ៗ ដើម្បីកំណត់ពីផលវិបាក និងផលប្រយោជន៍ មុននឹងអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទ មនុស្ស ៤៨,០០០នាក់ នៅក្នុងប្រទេសន័រវែស បានទទួលការចាក់វ៉ាក់សាំង COVID-19 ដូសដំបូងរបស់ពួកគេ ដែលបញ្ជាទិញពីក្រុមហ៊ុន Pfizer/BioNTech។ មនុស្សចំណាស់, បុគ្គលិកសុខាភិបាលជួរមុខ និងជនងាយរងគ្រោះ បានទទួលការចាក់វ៉ាកសាំងជាអាទិភាព៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោកជំទាវ ជូ ប៊ុនអេង ចុះពិនិត្យការអនុវត្តគម្រោងលើកកម្ពស់ជីវភាព និងសុខភាពប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីក្រៅប្រទេស ក្នុងស្រុកសូទ្រនិគម

លោកជំទាវ ជូ ប៊ុនអេង ចុះពិនិត្យការអនុវត្តគម្រោងលើកកម្ពស់ជីវភាព និងសុខភាពប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីក្រៅប្រទេស ក្នុងស្រុកសូទ្រនិគម

ស្ពានតាអោងមានអាយុកាលជិត៩០០ឆ្នាំត្រូវបានជួសជុលជាលើកដំបូងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា

ស្ពានតាអោងមានអាយុកាលជិត៩០០ឆ្នាំត្រូវបានជួសជុលជាលើកដំបូងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា

ប្រជាពលរដ្ឋខ្វះខាតសង្កាត់គោកចក៤០គ្រួសារ ទទួលអំណោយជាស្បៀងអាហារ ពីមូលនិធិឃុំ-សង្កាត់

ប្រជាពលរដ្ឋខ្វះខាតសង្កាត់គោកចក៤០គ្រួសារ ទទួលអំណោយជាស្បៀងអាហារ ពីមូលនិធិឃុំ-សង្កាត់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.