ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច ជំរុញឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធ ពន្លឿនការធ្ចើបច្ចុប្បន្នភាពជនពិការក្រីក្រនៅតាមសហគមន៍
ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា មានប្រសាសន៍ថា ទាំងរយៈកាលកន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ឲ្យមានការគោរពសិទ្ធិជនពិការជាមូលដ្ឋាន ខណៈច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ មានសារៈសំខាន់ណាស់ សម្រាប់ការដោះស្រាយការលំបាករបស់ជនពិការនៅក្នុងសង្គម ។ ព្រោះច្បាប់នេះត្រូវបានជំរុញឲ្យមានការគោរពសិទ្ធិជនពិការជាមូលដ្ឋាន កាត់បន្ថយការរើសអើងជនពិការ ពង្រឹងទស្សនៈមើលឃើញសមត្ថភាពជនពិការ ប្រសើរជាងការមើលឃើញពិការភាព ...