Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ថ្នាក់ដឹកនាំ​ក្រសួង​សង្គមកិច្ច ជំរុញ​ឲ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ពន្លឿន​ការធ្ចើ​បច្ចុប្បន្នភាព​ជនពិការ​ក្រីក្រ​នៅតាម​សហគមន៍​

ដោយ Pothe Thun
28/11/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា មានប្រសាសន៍ថា ទាំង​រយៈកាល​កន្លងមក ក៏ដូចជា​បច្ចុប្បន្ន​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ឲ្យមាន​ការគោរព​សិទ្ធិ​ជនពិកា​រ​ជា​មូលដ្ឋាន ខណៈ​ច្បាប់​ស្តីពី​កិច្ចការពារ​និង​លើកកម្ពស់​សិទ្ធិ​ជនពិការ មាន​សារៈសំខាន់​ណាស់ សម្រាប់​ការដោះស្រាយ​ការលំបាក​របស់​ជនពិកា​រ​នៅក្នុង​សង្គម ។

ព្រោះ​ច្បាប់​នេះ​ត្រូវបាន​ជំរុញ​ឲ្យមាន​ការគោរ​ព​សិទ្ធិ​ជនពិការ​ជា​មូលដ្ឋាន កាត់បន្ថយ​ការរើសអើង​ជនពិការ ពង្រឹង​ទស្សនៈ​មើលឃើញ​សមត្ថភាព​ជនពិការ ប្រសើរ​ជាង​ការមើលឃើញ​ពិការភាព ដោយ​ផ្តល់​ឱកាស​ស្មើភាព​ចំពោះ​ជនពិការ ក្នុង​ការបង្កើត​មុខរបរ ដោះស្រាយ​ការងារ បង្កើន​ប្រាក់ចំណូល ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ចល័ត​ទី​របស់​ជនពិកា​រ ការទទួលបាន​នូវ​សេវា​អប់រំ សុខាភិបាល សង្គមកិច្ច ការចូលរួម​សកម្មភាព​នយោបាយ​និង​ការអភិវឌ្ឍ​សង្គម ។​

​ឯកឧត្តម សែម សុខា មានប្រសាសន៍​ទៀត​ថា ការអនុវត្ត​របប​គោល​នយោបាយ​ចំពោះ​ជនពិការ​ក្រីក្រ​នៅតាម​សហគមន៍ ពិតជា​មាន​សារៈសំខាន់​បំផុត​ក្នុង​ការលើកកម្ពស់​ជីវ​ភាព​រស់នៅ ការកាត់បន្ថយ និង​ការទប់ស្កាត់​ភាពក្រីក្រ ភាព​ងាយ​រងគ្រោះ​របស់​ជនពិកា​រ វិសម​ភាព និង​បង្កើន​លទ្ធភាព​ទទួលបាន​សេវា​ជំនួយ​សង្គម ដូចជា​ការព្យាបាល​ដោយ​ឥតគិតថ្លៃ ការអប់រំ​ពិសេស​និង​ការអប់រំ​បញ្ចូល​គ្នា​សម្រាប់​ជនពិការ បង្កើន​មុខរបរ​និង​ការងារ​ធ្វើ ការស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា និង​សេវា​សាធារណៈ​ជាច្រើន​ទៀត ជូន​បងប្អូន​ជនពិការ​គ្រប់​ប្រភេទ និង​គ្រប់​កម្រិត​របស់​យើង ដូច្នេះ​ដើម្បី​ធ្វើ​អត្ដ​សញ្ញាណ​កម្ម​កំណត់​ក្រ​១ ក្រ​២ និង​លក្ខណៈ​ពិការ​ប្រភេទ​១ ប្រភេទ​២ ឲ្យបាន​ច្បាស់ សូមឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​សហការ​ជាមួយ​នឹង​គណៈកម្មការ​គ្រប់គ្រង​របប​គោលនយោបាយ ចំពោះ​ជនពិការ​នៃ​ខេត្ត​គោលដៅ ក្នុងកា​រ​ពន្លឿន​ការ​ធ្វើ​បច្ចុប្បន្នភាពជ​ន​ពិការ​ក្រីក្រ​នៅតាម​សហគមន៍​ខេត្ត​គោលដៅ​ទាំង​១២ សម្រាប់​ឆ្នាំ​២០១៩ ឲ្យបាន​មុន​ខែកុម្ភៈ ឆ្នាំ​២០១៩ ខាង​មុននេះ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម សែម សុខា មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុងឱកាស​បើក​សិក្ខាសាលា​ថ្នាក់ជាតិ លើ​ការអនុវត្ត​អនុក្រឹត្យ​លេខ​១០៨ ស្តីពី​ការកំណត់​អត្រា និង​បែបបទ​ជ្រើសរើស​ជនពិការ​ចូល​បំរើ​ការងារ រសៀល​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្រុង​សៀមរាប ដោយ​មាន​ការចូលរួម​ពី​សំណាក់​ប្រធាន និង អនុប្រធាន នៃ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា​រាជធានី​-​ខេត្ត ទាំង​២៥ និង តំណាង​មកពី​វិស័យ​ឯកជន ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម សែម សុខា បាន​ជំរុញ​ឲ្យ​មន្ដ្រី​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា ត្រូវ​សហការ​ជាមួយ​មន្ទីរ​ផែនការ មន្ទីរ​សុខាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ ស្រង់​ស្ថិតិ​ជនពិការ​នៅ​តាម​បណ្ដា​ស្រុក​ឃុំ​ឲ្យអស់ ហើយ​ធ្វើ​អត្ដ​សញ្ញាណ​កម្ម លើ​ប្រភេទ​ក្រីក្រ និង​ប្រភេទ​ពិការ​ឲ្យបាន​ច្បាស់លាស់ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ជូន​ជនពិការ​ប្រកបដោយ​ប្រសិទ្ធភាព ជំរុញ​ឲ្យ​សង្គម​មួយ​ដែល​គ្មាន​ឧបសគ្គ​សម្រាប់​ជនពិការ ហើយ​ជនពិការ​អាច​រស់នៅ​ប្រកប​ដោយ​ភាព​ស្មើមុខស្មើមាត់​ក្នុងសង្គម ដោយ​គ្មាន​ការរើសអើង ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែរ ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង និង លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប

Tags: ក្រសួង​សង្គមកិច្ចជនពិការព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងទេសចរណ៍​បង្ហា​ញ​ថា កម្ពុជា​ត្រូវការ​ធនធាន​មនុស្ស​ជំនាញ​ផ្នែក​ស្ប៉ា និង​សុខុមាលភាព​ភាព​ជា​ច្រើន​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​

ក្រសួងទេសចរណ៍​បង្ហា​ញ​ថា កម្ពុជា​ត្រូវការ​ធនធាន​មនុស្ស​ជំនាញ​ផ្នែក​ស្ប៉ា និង​សុខុមាលភាព​ភាព​ជា​ច្រើន​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៨ នៅ​ប្រទេស​នេ​ប៉ាល់​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៨ នៅ​ប្រទេស​នេ​ប៉ាល់​

ក្រុមប្រឹក្សា​ខេត្ត​សៀមរាប បើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នៅ​គោលដៅ​ទី​២ នៅថ្ងៃនេះ​

ក្រុមប្រឹក្សា​ខេត្ត​សៀមរាប បើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នៅ​គោលដៅ​ទី​២ នៅថ្ងៃនេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.