Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

មន្រ្តីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរំលឹកថា ការធ្វេសប្រហែសភ្លេចខ្លួន គឺជាឱកាសរាតត្បាតនៃមេរោគកូវីត-១៩

ដោយ Pothe Thun
08/05/2020
នៅក្នុង ព័ត៌មានជាតិ, ព័ត៌មានជាតិទូទៅ, សាសនា និង មនុស្សធម៌
79
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ មន្រ្តីក្រុមការងាររាជរដ្ឋាភិបាល និងសមាគមក្រុមប្រឹក្សាសុខភាពប្រជាជន ចុះផ្សព្វផ្សាយវិធានការ និងពង្រឹងស្មារតីដល់ប្រជាពលរដ្ឋក្នុងសហគមន៍ បន្តការពារខ្លួន និងប្រយុទ្ធប្រឆាំងការចម្លងជំងឺកូវីដ១៩ នៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។

បើទោះជានៅក្នុងប្រទេសកម្ពុជា រលកទី១នៃការចម្លងមេរោគកូវីត-១៩ ត្រូវបានបញ្ចប់ក៏ដោយ តែការពង្រឹងការការពារ ទប់ស្កាត់ នៃរលកទី២ជំងឺកូវីត-១៩ នៅក្នុងសហគមន៍ នៅតែជាការងារអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាផ្នែកមួយនៃសកម្មភាពឆ្លើយតបទៅនឹងបញ្ហានេះ គេឃើញមានប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋានជនបទឃុំពាក់ស្នែង ប្រមាណជិត៦០០នាក់ បានចូលរួម និងទទួលនូវការអប់រំផ្សព្វផ្សាយវិធានការនានា ដើម្បីទប់ស្កាត់ការចម្លងមេរោគដ៏កាចសាហាវនេះ។

ឯកឧត្តម ផៃ សុខខេង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកអង្គរធំ និងជាប្រធានក្រុមការងារប្រចាំឃុំពាក់ស្នែង មានប្រសាសន៍ថា៖ បើទោះបីកម្ពុជា មានមោទនភាពក្នុងការគ្រប់គ្រងវិបត្តិកូវីត១៩ នៃដំណាក់កាលនាំចម្លងចូលដោយជនបរទេសយ៉ាងណាក៏ដោយ ក៏ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ពិភពលោកមិនទាន់ឆ្លងផុតគ្រោះថ្នាក់នៃវិបត្តិរាតត្បាតដោយជំងឺកូវីត-១៩នៅឡើយនោះទេ ស្ថាប័នជំនាញជាតិនិងអន្តរជាតិ បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋកម្ពុជា បន្តការយកចិត្តទុកដាក់អនុវត្តលើគ្រប់វិធានការទាំងឡាយ និងរួមគ្នាពង្រឹងបន្ថែមទៀតស្មារតីប្រយទ្ធប្រឆាំងការចម្លងមេរោគកូវីត-១៩។ ការធ្វេសប្រហែស ការប្រមាថភ្លេចខ្លួន វាគឺជាការបើកឱកាសឲ្យកូវីត១៩ នាំយកកការចម្លងវិលត្រឡប់មករកកម្ពុជាវិញ ពិសេសគឺក្នុងសហគមន៍ដែលកំពុងមានហានីភ័យ ដោយសារតែការវិលត្រឡប់មកពីប្រទេសជិតខាងនៃប្រជាពលរដ្ឋកម្ពុជា នៅតែមានជាបន្តបន្ទាប់នោះ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

បើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរឃុំពាក់ស្នែងបានឲ្យដឹងថា ឃុំពាក់ស្នែងមានភូមិចំនួន៦ភូមិ ប្រជាពលរដ្ឋសរុបជាង ៦ពាន់នាក់ ក្នុងនោះប្រជាពលរដ្ឋចេញទៅធ្វើការក្រៅប្រទេសមានចំនួន៣០នាក់ និងបានវិលត្រឡប់មកវិញចំនួន៦នាក់ កំពុងស្ថិតក្នុងការធ្វើចត្តាឡីស័ក ដាក់ឲ្យនៅដាច់ដោយឡែក បានចំនួន១សប្តាហ៍កន្លងមកហើយ។ សម្រាប់ពិធីផ្សព្វផ្សាយនោះ ក៏មានចែកជូនអំណោយជាស្បៀងអាហារ សាប៊ូ និងសម្លៀកបំពាក់ផងដែរ ដែលជាសក្ខីកម្មនៃការរួមសុខរួមទុក្ខជាមួយគ្នា រវាងក្រុមការងារនិងប្រជាពលរដ្ឋ ក្នុងកាលៈទេសៈនៃវិបត្តិកូវីត១៩៕

អត្ធបទ និង រូបភាព៖ ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ សេង ផល្លី

Tags: ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រុស្ស៊ីមានអ្នកឆ្លង COVID-19 ១៧៧,១៦០នាក់ វ៉ាដាច់ប្រទេសបារាំង និងអាល្លឺម៉ង់

រុស្ស៊ីមានអ្នកឆ្លង COVID-19 ១៧៧,១៦០នាក់ វ៉ាដាច់ប្រទេសបារាំង និងអាល្លឺម៉ង់

ប្រធានាធិបតីចិន អំពាវនាវឲ្យពិភពលោកបោះចោលការខ្វែងគំនិតគ្នា ហើយងាកមករួបរួមសាមគ្គីជាធ្លុងមួយ ដើម្បីកម្ចាត់ COVID-19

ប្រធានាធិបតីចិន អំពាវនាវឲ្យពិភពលោកបោះចោលការខ្វែងគំនិតគ្នា ហើយងាកមករួបរួមសាមគ្គីជាធ្លុងមួយ ដើម្បីកម្ចាត់ COVID-19

ក្រុមការងារគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា នាំយកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់៣០គ្រួសារ ក្នុងស្រុកអង្គរជុំ

ក្រុមការងារគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា នាំយកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់៣០គ្រួសារ ក្នុងស្រុកអង្គរជុំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.