ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងចាប់ផ្តើមដំណើរការ នៃគម្រោងជួសជុលខ្លោងទ្វារតាកាវ
ខ្លោងទ្វារ តាកាវជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិចនៃប្រាសាទបាយ័ន ហើយខ្លោងទ្វារនេះ បានសង់ឡើងអំពីថ្មភក់ និងថ្មបាយក្រៀម ដែលមានកំពូលរូបព្រះមុខបួនចំនួន៣ នៅពីលើ កំពូលកណ្តាលមានកម្ពស់រហូតដល់២៣ម៉ែត្រ រីឯតាមចំណុចកែងនៃខ្លោងទ្វារ មានរូបព្រះឥន្ទ គង់លើដំរីក្បាលបី ចំណែកនៅខាងលិចមានស្ពានហាលដែលមានលម្អដោយរូបទេវតានិងយក្សទាញព្រ័ត្រ ។ ដោយសារកត្តាអាយុកាល កត្តាអាកាសធាតុ និងសង្គ្រាម បានធ្វើឲ្យដើមឈើដុះលើនិងក្បែរខ្លោងទ្វារនេះ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតា ...