Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្ពុជាប្រកាសអំពីការប្រើប្រាស់ កម្មវិធីទូរស័ព្ទដៃ” មតិយើង ” សម្រាប់ទទួលព័ត៌មានត្រលប់ពីប្រជាពលរដ្ឋអំពីការផ្តល់សេវាសាធារណ:ថ្នាក់ក្រោមជាតិ !

ដោយ Pothe Thun
12/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងមហាផ្ទៃកម្ពុជា សហការជាមួយដៃគូពាក់ព័ន្ធ បានប្រកាសជាផ្លូវការអំពីការប្រើប្រាស់កម្មវិធីមតិយើង ដែលជាកម្មវិធីមួយនៅលើទូរស័ព្ទដៃសម្រាប់ទទួលព័ត៌មានត្រលប់ពីប្រជាពលរដ្ឋអំពីការផ្តល់សេវាសាធារណ:នៅថ្នាក់ក្រោមជាតិ។
ការប្រកាសនេះ បានធ្វើឡើងនៅសាលប្រជុំធំរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

លោកតូច ថុន អនុប្រធាននាយកដ្ឋានមុខងារ និងធនធានក្រសួងមហាផ្ទៃ បានលើកឡើងថា ក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ពង្រឹងពង្រីកភាពជាដៃកូជាមួយអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា ដើម្បីរួមចំណែកនៅក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។ ជាក់ស្តែង កន្លងទៅថ្មីៗក្រសួងមហាផ្ទៃ ក៏បានដាក់ចេញឲ្យដំណើរការនូវប្រព័ន្ធបច្ចេកវិទ្យាសម្រាប់អង្គភាពច្រកចេញចូលតែមួយ ដែលជាយន្តការមួយជួយពង្រឹងការតាមដានលើការផ្តល់សេវាសាធារណ: ប្រកបដោយតម្លាភាព និងគណនេយ្យភាព ។ លោកបន្តថា ជាមួយគ្នានេះ ក្រសួងក៏បានរៀបចំផលិតជាកម្មវិធីលើទូរស័ព្ទដៃ សម្រាប់ទទួលព័ត៌មានត្រលប់ពីប្រជាពលរដ្ឋអំពីការផ្តល់សេវាសាធារណ:នៅថ្នាក់ក្រោមជាតិ ដោយមានកិច្ចសហការជាមួយអង្គការតម្លាភាពកម្ពុជា ដោយបានដាក់ឲ្យសាកល្បងនៅតាមការិយាល័យប្រជាពលរដ្ឋចំនួន ១១គោលដៅ ព្រមទាំងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅខេត្តសៀមរាបនាពេលនេះ។

លោក តូច ថុន បន្តថា តាមរយ:ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីនេះ វានឹងចូលរួមចំណែកជាមួយមធ្យោបាយទទួលពាក្យបណ្តឹង និងព័ត៌មានផ្សេងៗដែលមានស្រាប់នៅក្នុងការលើកកម្ពស់ និងកែលម្អការផ្តល់សេវារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងបង្កលក្ខណ:ងាយស្រួលដល់ប្រជាពលរដ្ឋនៅក្នុងការដាក់ពាក្យបណ្តឹងពាក់ព័ន្ធនឹងការផ្តល់សេវាជាដើម។
ការបង្កើតកម្មវិធីទូរស័ព្ទដៃនេះ ត្រូវបានមន្ត្រីអ្នកពាក់ព័ន្ធនានា មើលឃើញថា វាពិតជាងាយស្រួលសម្រាប់ពលរដ្ឋនៅទីប្រជុំជន និងយុវជនដែលមានចំណេះដឹង ប៉ុន្តែវាអាចផ្តល់នូវការលំបាកដល់ពលរដ្ឋនៅតាមទីជនបទ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប លោក សួស សុខចាន់ នៅក្នុងពិធីបើកឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃសម្រាប់ទទួលព័ត៌មានត្រលប់ពីប្រជាពលរដ្ឋអំពីការផ្តល់សេវាសាធារណ:ថ្នាក់ក្រោមជាតិនេះ បានទទូចសុំឲ្យមានការចុះផ្សព្វផ្សាយនូវរបៀបប្រើប្រាស់កម្មវិធីនេះ ដល់ប្រជាពលរដ្ឋនៅតាមទីជនបទឲ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីបង្កលក្ខណ:ងាយស្រួលដល់ប្រជាពលរដ្ឋនៅតាមទីជនបទ ទទួលបានពីអត្ថប្រយោជន៍នេះ។ លោកថា “ខ្ញុំបានពិនិត្យឃើញថា កម្មវិធីនេះមានលក្ខណ:ល្អ ដែលធ្វើឲ្យប្រជាពលរដ្ឋលោកប្រើប្រាស់សេវា លោកហ៊ានបញ្ចេញមតិ លោកហ៊ានប្តឹងផ្តល់ ទៅថ្នាក់ដឹកនាំនៅថ្នាក់ជាតិ នូវបញ្ហាណាដែលពួកគាត់កើតមានប្រឈម និងស្វែងរកដំណោះស្រាយ៕

អត្ថបទ និងរូបភាព: លោកជា ស្រស់ កែសម្រួលដោយ លីវ សុខុន!!!

Tags: កម្មវិធីទូរស័ព្ទដៃមតិយើងសេវាសាធារណ:
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បើកការដ្ឋានជួសជុលផ្លូវគ្រួសដីក្រហមប្រវែង ១៤គ.ម

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បើកការដ្ឋានជួសជុលផ្លូវគ្រួសដីក្រហមប្រវែង ១៤គ.ម

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពីអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាក្របីរៀល 

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពីអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាក្របីរៀល 

លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែឧសភា

លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែឧសភា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.