Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពីអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាក្របីរៀល 

ដោយ Pothe Thun
13/05/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពីអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាក្របីរៀល 
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីខកខានរយ:ពេល ២ឆ្នាំកន្លងមក ដោយសារការឆ្លងរីករាលជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរក្នុងតំបន់ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី អប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សថ្នាក់ទី៥ និងទី៦ ប្រមាណជិត ២០០នាក់ នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យក្របីរៀល ស្ថិតក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ដើម្បីបញ្រ្ជាបការយល់ដឹងអំពីសិល្ប: វប្បធម៌ និងប្រាណវិទ្យា របស់ខ្មែរសម័យដើម។

លោក អុឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាអនុប្រធានក្រុមការងារអប់រំបេតិកភណ្ឌ នៃអាជ្ញាធរជាតិអប្សរាបានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ មានសារ:សំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ បានយល់ដឹង អំពីតម្លៃបេតិកភណ្ឌ និងផ្តល់ឱកាសដល់យុវជន បានយល់ដឹងនូវតម្លៃមរតកវប្បធម៌ បេតិកភណ្ឌ បណ្តុះគំនិតជាមួយនឹងបេតិកភណ្ឌ ឱ្យពួកគាត់ចេះស្រឡាញ់ និងចូលរួមថែរក្សាការពារ យល់ដឹងពីភារកិច្ច នៃការការពារ អភិរក្ស និងការការងារគ្រប់របស់អាជ្ញាធរជាតិអប្សរា និងធ្វើជាគម្រូដល់សហគមន៍របស់ខ្លួន។

លោកបន្តថា មេរៀនសំខាន់ៗ ត្រូវចែករំលែកដល់សិស្សានុសិស្ស នៅក្នុងតំបន់បេតិកភណ្ឌនេះ មានដូចជា៖ ការយល់ដឹងអំពីប្រវត្តិសាស្រ្តនៃចក្រភពខ្មែរ ការងារជួសជុលថែទាំប្រាង្គប្រាសាទ បរិស្ថាន ធម្មជាតិ វប្បធម៌ ការប្រើប្រាស់ដីធ្លី ការការពារទេសភាពវប្បធម៌ និងការងារសាងសង់សំណង់នៅក្នុងតំបន់រមណីយដ្ឋានអង្គរជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្តថា បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា បានផ្តល់វគ្គបណ្តុះបណ្តាល ស្តីពីការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៅក្នុងតំបន់ចំនួន៣ មានសង្កាត់នគរធំ ស្រុកប្រាសាទបាគង និងបានបន្តមកដល់សង្កាត់ក្របីរៀល។ ដោយវគ្គបណ្តុះបណ្តាលនេះ មានចំនួន ៣កម្រិត: កម្រិតទី១ ធ្វើឡើងសម្រាប់សិស្សនៅថ្នាក់បឋមសិក្សា, កម្រិតទី២ សម្រាប់សិស្សថ្នាក់អនុវិទ្យាល័យ និងកម្រិតទី៣ សម្រាប់សិស្សថ្នាក់វិទ្យាល័យ ដោយក្នុងមួយវគ្គបណ្តុះបណ្តាលមានរយ:ពេល ៦ខែ។

លោក ផយ សារូ នាយកសាលាបឋមសិក្សាក្របីរៀល បានបង្ហាញការស្វាគមន៍ និងគាំទ្រយ៉ាងខ្លាំង ចំពោះវគ្គបណ្តុះបណ្តាល ស្តីពីបេតិកភណ្ឌ ដល់សិស្សានុសិស្សនៅក្នុងសាលារៀលរបស់លោក ព្រោះវាជាមូលដ្ឋានគ្រឹះ ដើម្បីឱ្យសិស្សបានយល់ដឹង និងសិក្សាស្វែងយល់ អំពីផ្នែកបុរាណវិទ្យា ដោយសារខេត្តសៀមរាប ជាអតីតរាជធានីពីបុរាណមានប្រាង្គប្រាសាទ និងបុរាណវត្ថុជាច្រើនឥតគណនា ដែលត្រូវថែរក្សា និងការពារ។

សូមជម្រាបថា ដើម្បីបណ្តុះគំនិតយុវជនជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពីការថែរក្សាបេតិកភណ្ឌ ចាប់តាំងពីឆ្នាំ២០០៧មក ក៏មានវគ្គបណ្តុះបណ្តាលមួយ ដល់សិស្សានុសិស្សរស់នៅតំបន់បេតិកភណ្ឌ មានក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ៕

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

Tags: សាលាបឋមសិក្សា ក្របីរៀលអប់រំបេតិកភណ្ឌអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែឧសភា

លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែឧសភា

Demonstration 100 % free Play cleopatra free slot game 2nd Struck Slot By the Quickspin

ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.