Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បើកការដ្ឋានជួសជុលផ្លូវគ្រួសដីក្រហមប្រវែង ១៤គ.ម

ដោយ Pothe Thun
12/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ផ្លូវដីគ្រួសក្រហមប្រវែង ១៤គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្ទីង ឃុំពាក់ស្នែង និងជាផ្លូវតភ្ជាប់ទៅកាន់ភូមិត្រពាំងទូក នៃឃុំជប់តាត្រាវ ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ដែលរងការខូចខាត ត្រូវបានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាក់ស្នែង បើកការដ្ឋានជួសជុលឡើងវិញ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និង ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ។

តាមការឱ្យដឹងពី លោក ឡុង រដ្ឋារក្ស បង្ហាញថា ផ្លូវដែលត្រូវបានជួសជុលនេះ ជាផ្លូវសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងឃុំពាក់ស្នែង និងឃុំជប់តាត្រាវ ក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ មួយវិញទៀត ផ្លូវមួយខ្សែនេះក៏បានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ធ្វើដំណើរទៅសាលារៀន និង ទៅមណ្ឌលសុខភាពផងដែរ។

លោកអភិបាលស្រុក បញ្ជាក់ថា ក្នុងរយៈពេលកន្លងមក សាលាឃុំមានថវិកាពុំគ្រប់គ្រាន់ធ្វើការជួសជុល ដែលបណ្ដាលឱ្យផ្លូវមួយខ្សែនេះ កាន់តែមានការខូចខាតជាបន្តបន្ទាប់។ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទើបរដ្ឋបាលស្រុក និង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាក់ស្នែង បានធ្វើការគៀងគរប្រមូលសប្បុរសជន រួមគ្នាធ្វើការជួសជុលផ្លូវនេះឡើងវិញ ដោយមានការស្ម័ត្រចិត្តពីក្រុមហ៊ុនរថយន្តដឹកដី ចូលរួមជួសជុលដោយឥតគិតកម្រៃ និងឧបត្ថម្ភប្រេងឥន្ធនៈ ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន និង សប្បុរសជនជាច្រើន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះ ឯកឧត្តម ស ថាវី បានគូសបញ្ជាក់ថា ស្ថិតក្រោមម្លប់សន្តិភាព បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា បានជ្រោងទង់សាមគ្គីគ្នាឡើង ក្នុងការការពារថែរក្សាសន្តិភាពនៅកម្ពុជាឱ្យបានគង់វង្ស។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិយើង មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និង ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានមានភាពល្អប្រសើរ ទោះបីប្រទេសជាតិយើង ក៏ដូចពិភពលោកទាំងមូលជួបវិបត្តិកូវីដ-១៩ក្ដី។ លើសពីនោះ ប្រជាពលរដ្ឋនៅទូទាំងប្រទេស បានទទួលការចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ដែលជាការខិតខំស្វែងរកដ៏លំបាកពីប្រមុខរាជរដ្ឋាភិបាល។

ឯកឧត្តមប្រធានក្រុមការងារ ក៏បានថ្លែងអំណរគុណ ចំពោះស្មារតីចូលរួមរបស់សប្បុរសជន ដើម្បីជួសជុលផ្លូវមួយខ្សែនេះឡើងវិញ។ ទន្ទឹមនោះ ឯកឧត្តមក៏បានឱ្យដឹងដែរថា នៅកក្កដាខាងមុខនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏នឹងគ្រោង ជួសជុលផ្លូវមួយខ្សែទៀត ដែលមានប្រវែង ២៨គីឡូម៉ែត្រ ចាប់ពីស្រុកអង្គរធំ ទៅដល់ឃុំគោកដូង ស្រុកអង្គរជុំ។

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក សេង ផល្លី

Tags: ​ឃុំ​ពាក់​ស្នែង​ជួសជុល​ផ្លូវស្រុកអង្គរធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពីអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាក្របីរៀល 

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពីអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាក្របីរៀល 

លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែឧសភា

លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែឧសភា

Demonstration 100 % free Play cleopatra free slot game 2nd Struck Slot By the Quickspin

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.