ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តអារញ្ញសាគរ ក្នុងក្រុងសៀមរាប ប្រារព្ធពិធីដង្ហែប្រទីប និងបណ្តែតកន្ទោង នៅថ្ងៃចេញព្រះវស្សា
ព្រះគ្រូសុធីវរបញ្ញាវិសារទោ ហ៊ាក់ គឹមហ៊ត់ ព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ ក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប មានថេរដីកាថា ពិធីបុណ្យចេញព្រះវស្សានេះ ជាពិធីបុណ្យតាមកាលក្រោយពីគង់ចាំវស្សាអស់រយៈពេលបីខែ លុះផុតកំណត់ចាំវស្សា៣ខែហើយ នៅថ្ងៃ១៥កើត ពេញបូណ៌មីខែ អស្សុជ ភិក្ខុសង្ឃត្រូវធ្វើកិច្ចចេញវស្សារបស់ខ្លួនវិញដែលហៅថា បុណ្យចេញវស្សា ឬ បុណ្យបវរណា ខណៈភិក្ខុមួយអង្គៗ ត្រូវប្រកាសខ្លួនដាក់កាយឱ្យសង្ឃ ឬបុគ្គលគ្នាឯង ...