សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពេញចិត្តដែលស៊ុយអ៊ែត ជួយអភិវឌ្ឍន៍វិស័យសហគ្រាសខ្នាតតូច និងមធ្យម និងបានជំរុញឱ្យកម្ពុជា-ស៊ុយអ៊ែត ពង្រឹងវិស័យពាណិជ្ជកម្ម បន្ថែមទៀត
ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ប៊ីចូន ហេកម៉ាគ ឯកអគ្គរាជទូតថ្មី ប្រទេសស៊ុយអែត ប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តនិងគំាទ្រ ចំពោះលទ្ធផលជាផ្លែផ្កាដែលរាជរដ្ឋាភិបាលប្រទេសកម្ពុជា និងស៊ុយអ៊ែត រួមសហការគ្នានាពេលកន្លងមក។ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរដល់ប្រទេស ស៊ុយអ៊ែត តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ ស៊ីដា ...