Thursday, January 28, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរ​ខេត្តសៀមរាប​ទទួលទាន​សាច់ជ្រូក ធានាថា សាច់ជ្រូក​ដាក់លក់​នៅ​ទីផ្សារ​ក្នុង​ខេត្ត សុទ្ធតែ​គ្មា​ជំងឺឆ្លង​

ដោយ Pothe Thun
30/07/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរ​ខេត្តសៀមរាប​ទទួលទាន​សាច់ជ្រូក ធានាថា សាច់ជ្រូក​ដាក់លក់​នៅ​ទីផ្សារ​ក្នុង​ខេត្ត សុទ្ធតែ​គ្មា​ជំងឺឆ្លង​
44
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា​នេះ អភិបាលរង​ខេត្តសៀមរាប ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប រួម​និង​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​ជាច្រើន​នាក់ បាន​ទទួលទាន​សាច់ជ្រូក ដែល​មានការ​ចំអិន​ឆ្អិន​ល្អ​រួមគ្នា នៅខាងមុខ​ផ្សារលើ​ធំថ្មី ក្រុង​សៀមរាប ដើម្បី​បង្ហាញ​ដល់​សារ​ធាណ​ជន​ថា សាច់ជ្រូក​ដែល​លក់​នៅលើ​ទីផ្សារ​ក្នុង​ខេត្តសៀមរាប គឺមាន​សុ​វត្តិភាព និង​ទទួលទាន​បាន​ដោយ​គ្មាន​ជំងឺ​។​

​ខណៈ​ប្រទេស​មួយចំនួន ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក្នុងនោះ​មាន​ប្រទេស​កម្ពុជា​ផងដែរ បាន​ផ្ទុះ​នូវ​ជំងឺឆ្លង​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នាពេល​ថ្មីៗ​នេះ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន នៅ​មិនទាន់​យល់ដឹង​ពី​ជំ​ងឹ​នេះ និង​មានការ​ខ្លាចរអា​ក្នុង​ការទទួល​សាច់ជ្រូក ទន្ទឹមនឹងនោះ កាលពី​ម្សិលមិញ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​អំពាវ​នាដ​ល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ សូម​ទទួលទាន​សាច់ជ្រូក​ឡើងវិញ ព្រោះថា​ជំងឺ​នេះ​មិន​ឆ្លង​មក​មនុស្ស​នោះទេ ពោល​ឆ្លង​តែ​ជ្រូក​ដូចគ្នា​តែប៉ុណ្ណោះ​។​

ព័ត៌មានជាតិ ថ្មីៗ

គណៈប្រតិភូជិត៣០០នាក់ ចែករំលែកបទពិសោធន៍ លើការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងខេត្តសៀមរាប

គណៈប្រតិភូជិត៣០០នាក់ ចែករំលែកបទពិសោធន៍ លើការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងខេត្តសៀមរាប

28/01/2021
គិតត្រឹមចុងខែមករានេះ គម្រោងស្ថាបនាផ្លូវចំនួន៣៨ខ្សែ សម្រេចបានជាង១៧ភាគរយ

គិតត្រឹមចុងខែមករានេះ គម្រោងស្ថាបនាផ្លូវចំនួន៣៨ខ្សែ សម្រេចបានជាង១៧ភាគរយ

28/01/2021

​នៅក្នុង​ឱកាស​ទទួលទាន​សាច់ជ្រូក​នោះ លោក​ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់​និង​នេសាទ​ខេត្ត បាន​បញ្ជាក់ថា អាជ្ញាធរ​ខេត្តសៀមរាប បាន​សហការ និង​ខិតខំ​ទប់ស្កាត់​ការដឹកជញ្ជូន​ជ្រូក មិន​ឲ្យ​មានការ​នាំចូល​សត្វ​ជ្រូក​ដែល​ជំងឺ​ប៉េ​ស​អាហ្វ្រិក​ឡើយ​។ ជាមួយ​នោះ មន្ត្រី​បសុពេទ្យ នៃ​មន្ទីរ​កសិកម្ម​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​នៅតាម​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ដោយ​ពិនិត្យ​ទៅលើ​ចំណី គុណភាព​សាច់ និង​អនាម័យ​នៃ​ការ​ពិឃាត ដោយ​ការប្រុងប្រយ័ត្ន និង​ហ្មត់ចត់​បំផុត​។​

​បើតាម​បញ្ជាក់​ពី មន្ត្រី​បសុពេទ្យ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កម្មវិធី​ពិសារ​សាច់ជ្រូក​សុវត្ថិភាព​នេះ រៀបចំ​ដោយ​រដ្ឋបាល​ខេត្តសៀមរាប និង​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប សហការ​ជាមួយ​ម្ចាស់​សត្វឃាត​ដ្ឋា​ន ដើម្បី​តប​ទៅតាម​ការទទូច​សុំ​របស់​អាជីវករ​អ្នកលក់​សាច់ជ្រូក​ត្អូញត្អែរថា​ការលក់ដូរ​របស់​ពួកគាត់​មានការ​ថយចុះ​ព្រោះ​អ្នក​បរិភោគ​ខ្លាច​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគាត់​។ ជាទូទៅ ក្នុង​ខេត្តសៀមរាប តម្រូវការ​សាច់ជ្រូក​មួ​យ​ថ្ងៃ ប្រមាណ​ជា​២៥០ ទៅ​៣០០​ក្បាល ដែល​ក្នុង​មួយ​ក្បាលៗ មាន​ទំងន់​ប្រហែល​ជាង​១០០​គ​.​ក្រ ប៉ុន្តែ​រយៈពេល​ចុងក្រោយ​នេះ​តម្រូវការ​ថយ​មក​ត្រឹមតែ​ពី​២០០​ទៅ​២៥០​ក្បាល​។​


​អត្ថបទ និង រូបភាព ៖ លោក យូ វង្ស និង លោក អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ​ជំងឺឆ្លង​ប៉េស្ត​ជ្រូក​អាហ្វ្រិក​​ទទួលទាន​សាច់ជ្រូកអាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារ​ជំនាញ​របស់​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ចុះ​បាញ់ថ្នាំ​សម្លាប់សត្វ​មូស នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច តេ​ជោ ហ៊ុន សែន គូលែន​៣១៧​សៀមរាប បន្ទាប់ពី​មាន​ករណី​ផ្ទុះ​ជំងឺគ្រុនឈាម​

ក្រុមការងារ​ជំនាញ​របស់​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ចុះ​បាញ់ថ្នាំ​សម្លាប់សត្វ​មូស នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច តេ​ជោ ហ៊ុន សែន គូលែន​៣១៧​សៀមរាប បន្ទាប់ពី​មាន​ករណី​ផ្ទុះ​ជំងឺគ្រុនឈាម​

អភិបាលខេត្ត​សៀមរាបប្រគល់​រថយន្ត​សង្គ្រោះ​ចំនួន​៤​គ្រឿង ដល់​មន្ទីរពេទ្យ​ក្នុង​ខេត្ត​

អភិបាលខេត្ត​សៀមរាបប្រគល់​រថយន្ត​សង្គ្រោះ​ចំនួន​៤​គ្រឿង ដល់​មន្ទីរពេទ្យ​ក្នុង​ខេត្ត​

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​៖ ការ​បំបៅកូន​ដោយ​ទឹកដោះ​ដំបូង ទប់ស្កាត់​មរណភាព​កុមារ​បាន​ប្រហែល​២០​ភាគរយ​

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​៖ ការ​បំបៅកូន​ដោយ​ទឹកដោះ​ដំបូង ទប់ស្កាត់​មរណភាព​កុមារ​បាន​ប្រហែល​២០​ភាគរយ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

សហរដ្ឋអាមេរិកប្រកាសអាសន្ន ពាក់ព័ន្ធអំពើភេរវកម្មទូទាំងប្រទេស ដោយក្រុមជ្រុលនិយមប្រឆាំងលោក ចូ បៃដិន

សហរដ្ឋអាមេរិកប្រកាសអាសន្ន ពាក់ព័ន្ធអំពើភេរវកម្មទូទាំងប្រទេស ដោយក្រុមជ្រុលនិយមប្រឆាំងលោក ចូ បៃដិន

28/01/2021
លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

លោក ចូ បៃដិន បញ្ជាឲ្យពាក់ម៉ាស និងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរ ចូលមកកាន់អាមេរិក

22/01/2021
ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

ចិនទទួលជោគជ័យ ក្នុងការហោះហើរសាកល្បង យន្តហោះ C919 នៅតំបន់ត្រជាក់ខ្លាំង

22/01/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (257)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,134)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,870)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (449)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (334)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (439)
  • សេដ្ឋកិច្ច និង កសិកម្ម (118)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.