Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​៖ ការ​បំបៅកូន​ដោយ​ទឹកដោះ​ដំបូង ទប់ស្កាត់​មរណភាព​កុមារ​បាន​ប្រហែល​២០​ភាគរយ​

ដោយ Pothe Thun
30/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​៖ ការ​បំបៅកូន​ដោយ​ទឹកដោះ​ដំបូង ទប់ស្កាត់​មរណភាព​កុមារ​បាន​ប្រហែល​២០​ភាគរយ​
37
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ នៅ​អំឡុង​ម៉ោង​ដំបូង​បន្ទាប់ពី​សម្រាល​ភ្លាម អាច​ទប់ស្កាត់​មរណភាព​មាតា​បាន​ប្រហែល​២០% ប៉ុន្តែ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​តែមួយ​មុខ​គត់ ចាប់ពី​០-៦​ខែ មាន​ចំនួន​៧៣.៥​ភាគរយ នៅ​ឆ្នាំ​២០១០ បាន​ធ្លាក់​មក​នៅ ៦៤.៦​ភាគរយ នៅ​ឆ្នាំ​២០១៤ ទន្ទឹមនឹង​ការ​បំបៅ​ទារក​ដោយ​ដប​ទឹកដោះគោ បន្ត​កើនឡើង​ខ្ពស់​។​

​នេះ​បើតាម​ប្រសាសន៍ ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក្នុងឱកាស​ឯកឧត្តម​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី សប្ដាហ៍​ពិភពលោក​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ឆ្នាំ​២០១៩ នា​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​ក្រុង​សៀមរាប​។​

​ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​បង្ហាញថា នៅ​ឆ្នាំ​២០០០ អត្រា​មរណ​កុមារ​អាយុ​ក្រោម ៥​ឆ្នាំមាន​ចំនួន​៨៣​ករណី ក្នុង​១​ពាន់​កំណើត​រស់ និង​បាន​ថយ​ចុះមក​នៅត្រឹម ៣៥​ករណី នៅ​ឆ្នាំ​២០១៤​។ ជា​រៀងរាល់ឆ្នាំ មរណភាព​កុមារ សរុប ៤,៥០០​ករណី​នៅ​កម្ពុជា មាន​ទំនាក់ទំនង​ជាមួយនឹង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម​សាស្ត្រាចារ្យ បាន​បញ្ជាក់ថា តាម​ការអង្កេត​ប្រជាសាស្ត្រ​បី​លើក បង្ហាញថា ទឹកដោះ​ដំបូង​របស់​ម្ដាយ​អាចជួយ​ទប់ស្កាត់​មរណភាព​កុមារ​ប្រហែល​២០​ភាគរយ​។ ប៉ុន្តែ​ជាការ​ព្រួយបារម្ភ គួរ​ឲ្យ​កត់សម្គាល់ ការ​បំបៅ​ដោយ​ម្សៅ​ទឹកដោះគោ មានការ​កើនឡើង​ពី ១១.៨​ភាគរយ នៅ​ឆ្នាំ​២០០៥ រហូតដល់​២៤.៧​ភាគរយ​នៅ​ឆ្នាំ​២០១០ និង​កើន​រហូតដល់​៣១​ភាគរយ នៅ​ឆ្នាំ​២០១៤​។ ការបន្ត​កើនឡើង​នៃ​អត្រា​ដ៏​ខ្ពស់​នេះ វា​បានធ្វើ​ប៉ះពាល់ ដល់​គោលនយោបាយ​ជាតិ​ស្ដីពី​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ឆ្នាំ​២០១៤-២០១៨ ផែនទី​បង្ហាញផ្លូវ​សម្រាប់​ព​ន្លឿ​ន​ការកែលម្អ​អាហារូបត្ថម្ភ ឆ្នាំ​២០១៤-២០២០ និង​យុទ្ធសាស្ត្រ​វិស័យ​សុខាភិបាល​២០១៦-២០២០​។​

​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក៏បាន​អំពាវនាវ​ដល់ គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ កំពុងធ្វើការ​ផ្នែក​គាំពារ​មាតា​និង​ទារក​និង​អាហារ​រូប​ត្ថ​ម្ភ​ឲ្យ​បន្ត​អនុវត្ត​សកម្មភាព ក្នុងនោះ​រួមមាន​៖
១) បង្កើន​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹងមាំ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​អាហារ​រូប​ត្ថ​ម្ភ​សំរាប់​មាតា​និង​កុមារ ដែល​ក្នុងនោះ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​គឺជា​ការវិនិយោគ​ដ៏​ប្រសើរ​បំផុត​សម្រាប់​កាត់បន្ថយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​កុមារ​

២) បន្ត​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ទាំង​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​
៣) បន្ត​ជំរុញ​ឲ្យ​មាតា​ទៅពិនិត្យ​ផ្ទៃពោះ មុនពេល​សម្រាល និង​សម្រាលកូន​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​
៤) បន្ត​ផ្ដល់​សេវា​សុខភាព​និង​យកចិត្តទុកដាក់​ថែទាំ​សុខភាព​មាតា​និង​កុមារ​តាមរយៈ​ការពង្រីក​បន្ថែម​មន្ទីរពេទ្យ​និង​សហគមន៍​ស្រលាញ់​ទារក​នៅ​ទូទាំងប្រទេស​
៥) ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន ត្រូវ​បន្ត​ផ្សព្វផ្សាយ​និង​បង្កើត​កម្មវិធី​ផ្សេងៗ​ឲ្យ​សកម្មភាព​ពាក់ព័ន្ធ​និង​អាហារូបត្ថម្ភ​និង​ការ​បំបៅ​ទឹកដោះ​ម្ដាយ​ប្រកបដោយ​អត្ថន័យ​និង​ខ្លឹមសារ​អប់រំ​
៦) បន្ត​ការពង្រឹង​ការអនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​អនុក្រឹត្យ​លេខ ១៣៣ និង​ប្រកាស​រួម​អន្តរក្រសួង​លេខ​០៦១ ស្ដីពី​ការផ្សព្វផ្សាយ​លក់​ផលិតផល​ចិញ្ចឹម​ទារក​និង​កុមារ​
៧) បន្ត​ការត្រួតពិនិត្យ​តាមដាន​គ្រប់គ្រង​ឲ្យ​បាន​ម៉ឺងម៉ាត់​ការឃោសនា​ពាណិជ្ជកម្ម​និង​ផ្សព្វផ្សាយ​លក់​ផលិតផល​ទឹកដោះគោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ដែល​នាំ​ឲ្យ​មានការ​ភាន់ច្រឡំ​ដោយ​សាធារណជន​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់ ទិវា​សប្តាហ៍​ពិភពលោក​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ ដែល​ទិវា​នេះ គឺជា​សកម្មភាព​ជួយ​ផ្សព្វផ្សាយ​ដល់​អ្នក​ម្ដាយ​គ្រប់រូប​ដែល​មិនទាន់​យល់ច្បាស់​ពី​អត្ថប្រយោជន៍​របស់​ទឹកដោះ​ដំបូង នឹង​ការចិញ្ចឹម​កូន មាន​អាយុ​តិចជាង​៦​ខែ​ដោយ​ទឹកដោះ​ម្ដាយ​តែមួយ​មុខ​គត់​។ ទិវា​នេះ រួមចំណែក​ឲ្យ​កម្ពុជា អាច​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ឆ្នាំ​២០៣០​។ បន្ថែមទៀត​នោះ សកម្មភាព​ទាំងអស់នេះ បាន​បន្ត​ជួយ​ជំរុញ និង​គាំទ្រ ដល់​ការសម្រេច​នូវ​ចក្ខុវិស័យ​របស់​ប្រទេស​កម្ពុជា ក្លាយជា​ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​ឆ្នាំ​២០៥០​។​

​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ធ្វើការ​លើ​ផ្នែក​គាំពារ​សុខភាព​ណា​រូប​ត្ថ​ម្ភ​ម្ដាយ និង​កុមារ​ឲ្យ​បន្ត​អនុវត្ត​សកម្មភាព​របស់ខ្លួន ដើម្បី​លើកកម្ពស់​ការអនុវត្ត​បំបៅ​ដោះ​កូន ដើម្បី​ចូលរួម​ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងដល់​សុខភាព​និង​អាហារូបត្ថម្ភ​របស់​កុមារ​កម្ពុជា​។​

​អត្ថបទ​៖ លោក សេង ផល្លី​
​រូបភាព ៖ លោក ខេង ឧ​ត្ត​ម​

Tags: ការ​បំបៅកូន​ដោយ​ទឹកដោះ​ដំបូង​ពិធី សប្ដាហ៍​ពិភពលោក​បំបៅកូន​ដោយ​ទឹកដោះ​ម្ដាយ​ឆ្នាំ​២០១៩រដ្ឋមន្ត្រីក្រសួង​សុខាភិបាលឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ៊ីរ៉ង់​ត្រៀមខ្លួន នាំចេញ​ប្រេងសាំងនិង​ឧស្ម័ន​ធម្មជាតិ ប្រសិនបើ​មិនអាច​នាំចេញ​ប្រេង​ឆៅ

អ៊ីរ៉ង់​ត្រៀមខ្លួន នាំចេញ​ប្រេងសាំងនិង​ឧស្ម័ន​ធម្មជាតិ ប្រសិនបើ​មិនអាច​នាំចេញ​ប្រេង​ឆៅ

នៅ​អាល្លឺម៉ង់ រថយន្ដMercedes អាចធ្វើ​ដំណើរដោយ​ស្វ័យប្រវត្តិតាមរយៈ​ការបញ្ជា​ដោយ​ស្មា​ត​ហ្វូ​ន

នៅ​អាល្លឺម៉ង់ រថយន្ដMercedes អាចធ្វើ​ដំណើរដោយ​ស្វ័យប្រវត្តិតាមរយៈ​ការបញ្ជា​ដោយ​ស្មា​ត​ហ្វូ​ន

សត្វ​ខ្លា​នៅ​ឥណ្ឌា កើនឡើង​ដល់​ជិត៣​ពាន់​ក្បាល

សត្វ​ខ្លា​នៅ​ឥណ្ឌា កើនឡើង​ដល់​ជិត៣​ពាន់​ក្បាល

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.