Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារ​ជំនាញ​របស់​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ចុះ​បាញ់ថ្នាំ​សម្លាប់សត្វ​មូស នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច តេ​ជោ ហ៊ុន សែន គូលែន​៣១៧​សៀមរាប បន្ទាប់ពី​មាន​ករណី​ផ្ទុះ​ជំងឺគ្រុនឈាម​

ដោយ Pothe Thun
30/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមការងារ​ជំនាញ​របស់​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ចុះ​បាញ់ថ្នាំ​សម្លាប់សត្វ​មូស នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច តេ​ជោ ហ៊ុន សែន គូលែន​៣១៧​សៀមរាប បន្ទាប់ពី​មាន​ករណី​ផ្ទុះ​ជំងឺគ្រុនឈាម​
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បន្ទាប់ពី​ទទួល​សេចក្តីរាយការណ៍​ថា​មាន​ករណី​ផ្ទុះ​ជំងឺគ្រុនឈាម​នៅក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ គូលែន ៣១៧ សៀមរាប នា​ល្ងាច​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ក្រុមការងារ​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​ចុះ​បាញ់ថ្នាំ​សម្លាប់សត្វ​មូស​នៅតាម​ផ្លូវ​មួយចំនួន ក្នុង​បរិវេណ​សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ វត្ត​ព្រះខ័ន​សែន​ជ័យ មណ្ឌល​សុខភាព និង អាគា​រដ្ឋបាល​ក្នុង​មជ្ឈមណ្ឌល ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ស៊ា នាយក​មជ្ឈមណ្ឌល​អភិ​វឌ្ឍន៍​យោធិន​ពិការ​សម្តេច​តេ​ជោ ហ៊ុន សែន គូលែន ៣១៧ សៀមរាប បាន​មានប្រសាសន៍ថា ចាប់តាំងពី​មាន​ជំងឺគ្រុនឈាម​ផ្ទុះ​ឡើងមក មាន​អ្នកជំងឺ​ប្រមាណ​ជាង​១០០​នាក់​ហើយ ដែល​បានមក​ទទួល​ការព្យាបាល​នៅក្នុង​មជ្ឈមណ្ឌល ជាពិសេស​កាលពី​ប៉ុន្មាន​ថ្ងៃមុន មណ្ឌល​សុខភាព​ទទួល​អ្នកជំងឺ​មក​ព្យាបាល​មិន​ក្រោម​៣០​ទៅ​៤០​នាក់​ទេ​ក្នុង​មួយថ្ងៃ ខណៈដែល​នៅ​មណ្ឌល​សុខភាព ៣១៧ គូលែន សៀមរាប មាន​គ្រូពេទ្យ​ព្យា​ល​បាល​ត្រឹមតែ​បីនាក់​ប៉ុណ្ណោះ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ស៊ា មានប្រសាសន៍​ទៀតថា ក្រៅពី​យោធិន​ពិការ និង​ក្រុមគ្រួសារ​របស់​ពួកគាត់​ដែល​រស់នៅក្នុង​មជ្ឈមណ្ឌល​យោធិន​ពិការ​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​មណ្ឌល ក៏​មក​ទទួល​សេវា​នៅក្នុង​មណ្ឌល​សុខភាព​នេះដែរ ហើយ​រហូតមក​ដល់ពេលនេះ មិនទាន់មាន​អ្នកជំងឺ​គ្រុនឈាម​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​ជីវិត​ទេ ដោយសារ​ថា មុនពេល និង​អំឡុងពេល​ផ្ទុះ​ជំងឺគ្រុនឈាម​នេះ ខាង​មណ្ឌល​សុខភាព ក៏ដូចជា​ផ្នែក​ពាក់ព័ន្ធ បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ ដោយ​យើង​បាន​ប្រាប់​គាត់​មុន​ថា បើ​ក្តៅខ្លួន​លើសពី​៣៨​អង្សារ ត្រូវ​ប្រ​ញ៉ាប់​ទៅ​ជោះ​ឈាម​មើល ដល់​អីចឹង​ពួកគាត់​សុទ្ធសឹងតែ​យល់ដឹង ហើយ​គាត់​មក​ភ្លាមៗ ហើយ​បើ​អ្នក​ឈឺ​ធ្ងន់​យើង​បញ្ជូន​គាត់​ទៅ​ពេទ្យ​ខេត្ត ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​យោងតាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្នុង​រយ​:​ពេល​២៩សប្តាហ៍ គឺ​គិត​ត្រឹម​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ នេះ មាន​អ្នកជំងឺ​គ្រុនឈាម​ចំនួន​១៥.៥៤៥​នាក់ បានមក​ទទួល​សេវា​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​នានា​ក្នុង​ខេត្តសៀមរាប ហើយ​ក្នុងចំណោម​អ្នកជំងឺ​ទាំងអស់នោះ មាន​អ្នកជំងឺ​ចំនួន​១៥​នាក់​បាន​ស្លាប់ ៕

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់ និង លោក ខេង ឧ​ត្ត​ម​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: បាញ់ថ្នាំ​សម្លាប់សត្វ​មូសមជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្ត​សៀមរាបប្រគល់​រថយន្ត​សង្គ្រោះ​ចំនួន​៤​គ្រឿង ដល់​មន្ទីរពេទ្យ​ក្នុង​ខេត្ត​

អភិបាលខេត្ត​សៀមរាបប្រគល់​រថយន្ត​សង្គ្រោះ​ចំនួន​៤​គ្រឿង ដល់​មន្ទីរពេទ្យ​ក្នុង​ខេត្ត​

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​៖ ការ​បំបៅកូន​ដោយ​ទឹកដោះ​ដំបូង ទប់ស្កាត់​មរណភាព​កុមារ​បាន​ប្រហែល​២០​ភាគរយ​

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​៖ ការ​បំបៅកូន​ដោយ​ទឹកដោះ​ដំបូង ទប់ស្កាត់​មរណភាព​កុមារ​បាន​ប្រហែល​២០​ភាគរយ​

អ៊ីរ៉ង់​ត្រៀមខ្លួន នាំចេញ​ប្រេងសាំងនិង​ឧស្ម័ន​ធម្មជាតិ ប្រសិនបើ​មិនអាច​នាំចេញ​ប្រេង​ឆៅ

អ៊ីរ៉ង់​ត្រៀមខ្លួន នាំចេញ​ប្រេងសាំងនិង​ឧស្ម័ន​ធម្មជាតិ ប្រសិនបើ​មិនអាច​នាំចេញ​ប្រេង​ឆៅ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.